Connect with us

ជីវិតកម្សាន្ដ

សឿ សុធារ៉ា បង្ខំចិត្តលក់ដី ដែលជាអំណោយរបស់កូនស្រី

បានផុស

នៅ

តារាសម្តែងអ្នកនាង សឿ សុធារ៉ា ស្របពេល​ដែល​បច្ចុប្បន្ន​នាង​កំពុង​ប្រឈម​មុខ​នឹង​ជីវភាព​លំបាក និង​ខ្វះខាតផងនោះ ស្រាប់តែ​អតីតតារា​សម្តែងល្បី​ឈ្មោះរូបនេះបានប្រកាស​ដាក់​លក់ដីដែលជាទ្រព្យអនុស្សាវរីយ៍របស់លោក ហ៊ិន រស់ ផ្តល់​ជាអំណោយដ​ល់កូនស្រីច្បងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ឲ្យ​ដឹង​ពីអ្នកនាង សឿ សុធារ៉ា នៅ​រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ មូលហេតុដែល​នាំ​ឲ្យនាង​បង្ខំចិត្ត​ប្រកាស​ដាក់​លក់ដីដែល​ជាអំណោយនេះគឺ ដោយសារនាងត្រូវការលុយដើម្បីយកទៅជួយព្យាបាលជំងឺ​របស់បងស្រី​ជាទី​អាណិត និង​មានគុណចំពោះនាង និងកូនៗ​ដែល​ធ្លាក់ខ្លួនឈឺ ២ខែ មក​ហើយ។

អ្នកនាង សឿ សុធារ៉ា បាន​រៀបរាប់​ថា «ជម្រាប​សួរបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេ?នាងខ្ញុំ​សូមបង្ខំចិត្ត​ប្រកាស់លក់ដី​ដែល​ជា​ទ្រព្យ​អនុស្សាវរីយ៍​របស់​បងប្រុស ហ៊ិន រស់ ដែល​ផ្តល់មក​ឲ្យកូនស្រីនាងខ្ញុំ ពិមាន ។មូលហេតុ​គឺ បងស្រីជាទី​អាណិតមានគុណចំពោះខ្ញុំ និងកូនៗនាងខ្ញុំ​នាងឈឺ ២ខែហើយនៅតែមិនធូរសោះ»។

សឿ សុធារ៉ា បានបញ្ជាក់ទៀតថា “នាងឈឺ​​កៀប​សរសៃឆ្អឹងក និងឆ្អឹង​ស្មា ឬហៅថា​ លៀនឌីសឆ្អឹង “ នាងខ្ញុំ សូមដា​ក់លក់តម្លៃ ៣៥០០​ដុល្លារ​ កាត់​ប្លង់ជូនទំហំដី ១០គុណ ៣០មេត្តា​សូមបងប្រុស ហ៊ិន រស់ កុំប្រកាន់ប្អូន​ក្នុងកាលៈទេសៈ​នេះដែលមាន“ទីតាំងដីនៅកំពង់ឆ្អាំង ភូមិចំការដូងរីស៊ត” ។

តារា​សម្តែង​ធ្លាប់​ទទួល​បាន​កេរ្តិ៍ល្បី និង​មាន​ប្រជាប្រិយភាព​អ្នកនាង សឿ សុធារ៉ា បាន​លើកឡើង​បន្ថែម​ទៀតថា «នាងខ្ញុំគ្មាន​ជម្រើស​ទេ ទើបហ៊ាន​លើកដៃ ហាមាត់ស្នើសុំបងប្អូន​ទាំង​អស់គ្នាហើយ​»។

គួរបញ្ជាក់ថា កូនស្រីច្បង​អ្នកនាង សឿ សុធារ៉ា កាល​ពីកន្លង​ទៅ​បាន​ទទួលប្លង់ដី​ដែលមានទំហំ ១០គុណនឹង ៣០ម៉ែត្រពី លោក ហ៊ិន រស់ ម្ចាស់​គម្រោង​ពិការ​ជើង​ភូមិ​ចំការដូងរីស៊ត ដែល​បានបរិច្ចាគជូនដល់​តារាស្រីរូបនេះ និងកូនៗរបស់នាង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម