Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក ខណៈ ខាត់ សុឃីម លើកជាចម្ងល់ថា កម្មវិធីខ្មែរសោះ ហេតុអ្វីមិនព្រមនិយាយខ្មែរ?

បានផុស

នៅ

អ្នកគាំទ្រ និង​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​ផ្ទុះ​ការ​វែកញែក ក្រោយ​ពេល​តារា​ពហុ​ជំនាញ ខាត់ សុឃីម លើក​ជា​ចម្ងល់​សម្រាប់​កម្មវិធី​ធំ​មួយ ដោយ​នាង​សួរ​ថា កម្មវិធី​ខ្មែរ​យើង​សោះ ហេតុ​អ្វី​មិន​ព្រម​និយាយ​ខ្មែរ​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​តារា​ស្រី​ល្បី​ឈ្មោះ​អ្នកនាង ខាត់ សុឃីម បាន​បង្ហោះ​ខ្លឹមសារ​ថា «កម្មវិធី​ខ្មែរ​យើង​សោះ ហេតុ​អី​មិន​ព្រម​និយាយ​ខ្មែរ​ផង កុំ​ខឹង ខ្ញុំ​ឆ្ងល់? អត់​អាណិត​ខ្ញុំ​អ្នក​អត់​ចេះ English»។ បន្ទាប់ពី​ឃើញ​ការ​លើក​ឡើង​របស់​អ្នកនាង ខាត់ សុឃីម ភ្លាមៗ នោះ ក៏​មាន​ការ​វែកញែក និង​បញ្ចេញមតិ​ផ្សេង​គ្នា​ពី​សំណាក់​មហាជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម។

អ្នកនាង ខាត់ សុឃីម និយាយ​ទៀត​ថា ចង់​មើល ត ចង់​ដឹង​ថា អ្នកណា​ជាប់ តែ​ស្តាប់​អត់​បាន អ៊ីចឹង​គឺ​ដូចតែ​អត់​បាន​មើល​អ៊ីចឹង។ នាង​ថា «ខ្ញុំ និយាយ​ពី​កម្មវិធី ពិធីករ​និយាយ English តាំងពី top15 ដល់​តាំង​អ្នក​រៀន​សូត្រ​បាន​ជ្រៅជ្រះ​មួយ​ចំនួន​ចូល​មក​ខម​មិន​ឲ្យ​គេ​ស្គាល់​ផេក​ខ្ញុំ​មក​តតាំង​យ៉ាង​ច្រើន​..​ហ៊ឺ. ! អនិច្ចា ស្រុក​ខ្ញុំ សូមជ្រាប​បើ​មិន​ជ្រាប​សុំ​សើម​ខ្ញុំ​ឈប់​មើល​តាំងពី top15 មក​ម្ល៉េះ ខ្ញុំ​មិនបាន​ដឹង​ថា idol អ្នកណា និយាយ​អ្វី​ខ្លះ​ផង សូម​ស្វែងយល់»។

អ្នកនាង ខាត់ សុឃីម និយាយ​បន្ត​ថា «សុំទោស​ណា ខ្ញុំ និយាយ​ក្នុងនាម​ខ្ញុំ​ជា​ខ្មែរ ១ រូប ហើយ​ខ្ញុំ​និយាយ​អ្វី​ធ្វើ​ឲ្យ​អ្នក​ខាតបង់ សុំទោស​ផង ព្រោះ​យើង​នៅផ្ទះ​រៀងខ្លួន ហើយក៏​ហូបបាយ​ផ្សេងគ្នា​ដែរ account ខ្ញុំ សិទ្ធ​ខ្ញុំ បញ្ចេញ​មតិ​តាម​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​តែ​ប៉ុណ្ណឹង សូម​ជនជាតិ​មួយ​នេះ​រក្សា​តម្លៃ​រៀង​ខ្លួន សម័យ​នេះ​គេ​ចេះ​បែងចែក​ហើយ គេ​យល់​ហើយ»។

តារា​ពហុ​ជំនាញ​រូប​នេះ បន្ត​ថា នាង​មិន​នៅ​ស្ងៀម​ឲ្យ​អ្នកណា​មក​ជាន់​នាង​ទេ (នាង​និយាយ ដើម្បី យើង​ដែល​ជា​ជាតិ​តែមួយ) សូម block ឬ អូស​រំលង បើ​ស្អប់​នាង ព្រោះ​មិន​ស្គាល់​គ្នា​ទេ បញ្ជាក់​ជាប់​អ្នកណា​ក៏​នៅតែ​ត្រូវ​លើក​មុខ​មាត់​ជាតិ​ដែរ សូម​ខម​មិន​ដោយ​ភាព​ថ្លៃថ្នូរ សូម​ជា​អ្នក​បាន​រៀន​សូត្រ​(ព្រោះ​នាង​ក្រ នាង​ចេះ​មិន​ដល់​អ្នក​ទេ​)។

ដោយឡែក​ក៏​មាន​ការ​បញ្ចេញមតិ​ពី​អ្នកគាំទ្រ​ថា «ស្មាន​តែ​មាន​តែ​ខ្ញុំ​ដែល​ខកចិត្ត​រឿង​ពិធីករ​និយាយ​តែ​អង់គ្លេស ត្រូវ​ឲ្យ​តម្លៃ​ជាតិ​សាសន៍​ឯង​ជា​ទី ១ ព្រោះ​កម្មវិធី​ថ្នាក់​ជាតិ ND ត្រូវ​គិត​រឿង​នេះ ឡើង​វិញ យក​ល្អ​ត្រូវ​មាន​ពិធី​ការិនី​និយាយ​ខ្មែរ​ម្នាក់ទៀត»។ ឯ​ខ្លះ​ទៀត​ថា «ខ្ញុំ​ឆ្ងល់​ដែរ មិច​មិន​ដាក់ MC ខ្មែរ ១ បរទេស ១ នេះ ជា​គំនិត​ខ្ញុំ ព្រោះ​ចង់​ឲ្យ​គេ​ស្តាប់​បាន តែ​ខ្មែរ​គ្នាឯង​ស្តាប់​អត់​យល់ ព្រោះ​បងប្អូន​ខ្លះ​អត់​ចេះ​អង់គ្លេស​ផង​នឹង​នេះ​យោបល់​ខ្ញុំ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម