Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ អំពាវនាវរួមគ្នាគាំទ្រសិល្បៈ “ល្ខោននិយាយ” ដើម្បីលើកទឹកចិត្តសិល្បករ

បានផុស

នៅ

សមាគម​សិល្បករ​ខ្មែរ បាន​បង្ហាញ​ការ​លើក​ទឹកចិត្ត​ក្រុម “ឥសី​វ៉ូ​លេ” ដែល​ជា​ក្រុម​សិល្បៈ​ល្ខោន​និយាយ ខណៈ​ទម្រង់​នេះ ប្រឈម​ទៅ​នឹង​ហានិភ័យ រង់ចាំ​ការ​ជួយ​គាំទ្រ​ពី​មហាជន​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង​ក្រុមការងារ​សមាគម​សិល្បករ​ខ្មែរ តំណាង​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​កម្មវិធី«​រួមគ្នា​ដើម្បី​ល្ខោននិយាយ​» និង​ទស្សនា​ល្ខោន​និយាយ​រឿង​«​កុលាប​ប៉ៃលិន​» សម្ដែង​ដោយ​ក្រុម​ឥសី​វ៉ូ​លេ នៅ​សាល​ខេមរៈ​វិទូ នៃ​រាជបណ្ឌិត​សភា​កម្ពុជា កាលពី​ថ្ងៃទី ១២ ខែ​កក្កដា ឆ្នាំ ២០២៤ ថ្មីៗ នេះ។

សមាគម​សិល្បករ​ខ្មែរ តែង​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ដល់​ក្រុម​ឥសី​វ៉ូ​លេ​ក្នុង​ការ​បន្ត​សកម្មភាព​តាមរយៈ​ការ​សម្ដែង​នានា ព្រោះ​ទម្រង់​សិល្បៈ​ប្រភេទ​នេះ​ហាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ រង់ចាំ​ការ​ជួយ​គាំទ្រ​ពី​មហាជន​ខ្មែរ។ ក្រុមការងារ ក៏បាន​នាំ​យក​ថវិកា​សមាគម និង​ថវិកា​ផ្ទាល់​របស់​អ្នកឧកញ៉ា ម៉ៅ ចំណាន ចំនួន ៥០០ ដុល្លារ​ទៀត ចូលរួម​ចំណែក​គាំទ្រ​ដល់​កម្មវិធី​«​រួមគ្នា​ដើម្បី​ល្ខោននិយាយ​»​ផង​ដែរ។

គេ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោកជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន និង​ក្រុមការងារ បាន​ចូលរួម​ទស្សនា​ផ្ទាល់​ល្ខោននិយាយ​រឿង​«ផ្លែ​ក្រៅ​ដើម​» ម្ដង​រួច​ហើយ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន ដើម្បី​ជា​ការ​លើក​ទឹកចិត្ត ដោយ​សង្ឃឹម​ថា ក្រុម​សិល្បៈ​ល្ខោននិយាយ​ឥសី​វ៉ូ​លេ នឹង​បន្ត​មាន​សកម្មភាព ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​ទម្រង់​សិល្បៈ​កម្រ​នេះ​បន្ត​ទៀត។

លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ពិតជា​មាន​ការ​កោតសរសើរ​ចំពោះ​សមាជិក​ក្រុម​ឥសី​វ៉ូ​លេ​ទាំងអស់ ដែល​បាន​លះបង់​ក្នុង​ការ​ចូលរួម​ថែរក្សា​ទម្រង់​សិល្បៈ​ល្ខោននិយាយ​នេះ។ សមាគម​សិល្បករ​ខ្មែរ ក៏​អំពាវនាវ​ដល់​មហាជន​ទូទៅ មាន​ការ​គាំទ្រ​តាម​គ្រប់​រូបភាព​ចំពោះ​ទម្រង់ នៃ​សិល្បៈ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​សិល្បករ​ផង ក៏ដូចជា​ការ​ជួយ​លើ​ជីវភាព​របស់​ពួកគាត់​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម