Connect with us

ជីវិតកម្សាន្ដ

ដួង សុខគា ហួសចិត្ត ក្រោយឃើញមនុស្សស្រីនិយាយរៀបរាប់រឿងលើគ្រែពេញៗមាត់ផ្សាយជាសាធារណៈ

បានផុស

នៅ

លោក ដួង សុខគា ដែលជា​តារា​ពហុ​ជំនាញ​មួយរូប បាន​បង្ហាញ​​អារម្មណ៍​ហួសចិត្ត​យ៉ាងខ្លាំង​ទៅ​លើ​រឿងរ៉ាវ​មួយ​ ដែល​ឃើញ​មនុស្ស​ស្រី​លើក​យក​ប្រធានបទ​ពាក់ព័ន្ធ​បញ្ហា​លើ​គ្រែ​មក​និយាយ​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​នៅ​ចំពោះ​មុខ​សាធារណៈ​ជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ជើង​ចាស់​លោក ដួង សុខគា បាន​ចាត់​ទុក​ដោយ​ឲ្យ​តម្លៃ​លើ​មនុស្ស​ស្រី​ថា “ស្ត្រី​មាន​តម្លៃ​ណាស់” ជា​ពាក្យ​ដែល​ឱ្យ​តម្លៃ​ទៅ​លើ​​ស្ត្រី ទោះ​ជា​អ្នក​មិន​ទាន់​ផ្ដល់​តម្លៃ និង​មិនទាន់​ទទួល​​តម្លៃ តែ​អ្នក​រាល់​គ្នា​ត្រូវតែ​ដឹង​ជានិច្ច​ថា ស្រ្តី​មាន​តម្លៃ”

តារា​ពហុ​ជំនាញ​រូបនេះ​បាន​លើក​ឡើង​ថា មិន​មែន​រិះគន់​ទេ តែជា​ការគិតរឿងគួរមិនគួរ។ ឃើញ​មនុស្ស​ស្រី​និយាយ​រៀបរាប់​រឿង​លើ​គ្រែ​ពេញ​ៗមាត់(និយាយ​រឿង​កំប្លែង)ហើយ​ផ្សាយ​ជា​សាធារណៈ​ទៀត ខ្ញុំគិត​ថា​ មិនគួរ “ស្ត្រី​មាន​តម្លៃណាស់” ទោះ​ជា​ធម្មជាតិ​ក៏​មិន​ដែល​ឃើញ​មាន់ញី​រត់​ទៅ​រក​មាន់​ឈ្មោល​មុនដែរ។

មាន​ការ​បញ្ចេញ​​មតិ​គាំទ្រ​ថា លោក ដួង សុខគា ការ​ពន្យល់​ច្បាស់លាស់​ល្អ មាន​អត្ថន័យ​សុំកោដ​សរសើរ​លោកគ្រូ។ “ស្ត្រី​មាន​តម្លៃ​ណាស់” ពាក្យ​នេះ​មាន​តែ​​ក្នុង​ប្រធានបទ​សម្រាប់​សរសេរ​ជាក់​ស្តែង ស្រី្ត​គឺ​ជា​ភាព​អយុត្តិធម៌។ ចំណែក​ឯខ្លះ​ទៀត​ថា ពិត​ណាស់​ស្រ្តី​មាន​តម្លៃ​ មនុស្ស​គ្រប់​គ្នា​គួរ​សម​នឹង​ឲ្យ​តម្លៃ​នាង តែ​សោក​ស្តាយ​ណាស់​លើ​សកល​លោកនេះឆ្នាំ២០២៤ ទៅ​​ហើយ​ស្រ្តី​នៅតែ​ជា​ផ្ទាំង​ស៊ីប ស្ត្រី​នៅ​តែ​រង​អំពើ​ហិង្សា បៀតបៀន គឺ​មាន​តែ​ស្រ្តី​ប៉ុណ្ណោះ​តែ​ជា​ជន​រង​គ្រោះ​ហើយ​ត្រូវ​បាន​គេ​ជេរ​ស្តី​បន្ទោស​នាង​ថែមទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម