ជីវិតកម្សាន្ដ
Kim Soo Hyun បង្ហោះរូបថើបមនុស្សស្រី ខណៈគេសង្ស័យថាជា Kim Ji Won
កាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា សហគមន៍អនឡាញអាស៊ីមានការភ្ញាក់ផ្អើលមិនស្ទើរ ដោយសារតែរូបភាព Kim Soo Hyun ទើបតែបង្ហោះរូបថតខ្លួនថើបមនុស្សស្រីនៅលើគណនី Instagram ផ្ទាល់ខ្លួន ជាមួយនឹងសញ្ញាធីកពណ៌បៃតង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ទស្សនិកជនជាច្រើនសង្ស័យថាតារាស្រីរូបនេះគឺ Kim Ji Won ដោយសាររូបរាងស្រដៀងនឹងនាងជាខ្លាំង។
ជាងនេះទៅទៀត តារាសម្ដែងប្រុសរូបនេះទើបតែបង្ហោះនូវភ័ស្តុតាង “lovestagram” ដោយចៃដន្យ នៅលើទំព័រផ្ទាល់ខ្លួន ប៉ុន្តែត្រូវលុបវាចោលភ្លាមៗ។ ដូច្នេះហើយ អ្នកគាំទ្រជាច្រើនជឿថា ថ្មីៗនេះ លោកត្រៀមចេញជាសាធារណៈនូវរូបថតដែលបានថើប Kim Ji Won បន្ទាប់ពីទំនាក់ទំនងស្នេហាសម្ងាត់មួយរយៈ។

ទោះយ៉ាងណាក៏ដោយ ក្រោយការស៊ើបអង្កេតយ៉ាងលម្អិតបានបញ្ចាក់ថា ការពិត Kim Soo Hyun មិនបានបង្ហោះរូបភាពណាមួយនៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់គាត់ក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។ ចំពោះរូបថតដែលត្រូវបានគេផ្សព្វផ្សាយកាលពីពេលថ្មីៗ គឺគ្រាន់តែជារូបថតរបស់គូស្នេហ៍ដែលមិនបង្ហាញខ្លួនក្នុងគណនីរបស់ Kim Soo Hyun ដែលមានសញ្ញាធីកពណ៌បៃតងដូចគ្នា។
លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េក៏មិនបានចុះផ្សាយអត្ថបទណាមួយទាក់ទងនឹងរូបភាពស្និទ្ធស្នាលរបស់តួប្រុសក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” នៅថ្ងៃតែមួយដែលលោកបង្ហោះដែរ។ សរុបមក វាពិតជាគ្មានផ្លូវដែលតារាសម្តែងប្រុសរូបនេះ នឹងប្រកាសជាសាធារណៈអំពីពេលវេលាស្នេហានៅលើគណនី Instagram របស់គាត់ ជាមួយនឹងសញ្ញាធីកពណ៌បៃតងនោះទេ។
Kim Soo Hyun បានរក្សាភាពល្បីល្បាញទូទាំងអាស៊ីអស់រយៈពេលជាងមួយទស្សវត្ស ដោយសារស្នាដៃដ៏ពេញនិយមជាច្រើនដូចជា My Love from the Star, The Moon Embracing the Sun, It’s Okay to Not Be Okay, Queen of Tears កន្លងមកតារាសម្ដែងកើតឆ្នាំ ១៩៨៨ ប្រឡូកក្នុងរឿងស្នេហាជាច្រើនជាមួយនឹងសម្រស់ដ៏ល្បីមួយចំនួនដូចជា Suzy, Dara, Nana។

ក្នុងឆ្នាំនេះ គាត់ត្រូវបានជាប់គាំងជានិច្ចនៅក្នុងពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយ Kim Ji Won បន្ទាប់ពីការសហការដ៏ល្អជាមួយគ្នា នៅក្នុងរឿង Queen of Tears ។ ប៉ុន្មានខែកន្លងទៅនេះ គូស្នេហ៍ដែលមានពាក្យចចាមអារ៉ាមបានវាយលុកប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងភស្តុតាងរំជួលចិត្តជាបន្តបន្ទាប់ ធ្វើឲ្យសហគមន៍អនឡាញ
កាលពីពាក់កណ្តាលខែមេសា Kim Ji Won បានបង្ហោះរូបថតមួយសន្លឹកដែលថតនៅមុខប្រាសាទ រួមជាមួយនឹងអនុស្សាវរីយ៍ជាច្រើនជាមួយ Kim Soo Hyun អំឡុងពេលថតរឿង Queen of Tears ។ ប៉ុន្មានថ្ងៃក្រោយមក Kim Soo Hyun ក៏បានបង្ហោះរូបថតដែលថតនៅខាងក្រៅប្រាសាទជាមួយនឹងមុំការរស់នៅបែបនិម្មិត ដូច Kim Ji Won ដែរ។ ប៉ុន្តែក៏មានមតិជាច្រើនលើកឡើងថា ភ័ស្តុតាងទាំងនេះ មិនទាន់មានជំនឿគ្រប់គ្រាន់ទេ ព្រោះអ្នកសិល្បៈទាំងពីរនាក់ថតនៅទីតាំងតែមួយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថានភាព Ahn Jae Hyun កានតែព្រួយបារម្ភ ក្រោយលែងលះជាមួយ Goo Hye Sun មក ៥ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?