ជីវិតកម្សាន្ដ
ហ៊ុយ យ៉ាឡេង ប្រកាសបញ្ចាំទ្រព្យចុងក្រោយតម្លៃ ១ លានដុល្លារ យកលុយថតភាពយន្ត
ផលិតករល្បីឈ្មោះរឿង”ដើម្បីកូន”លោក ហ៊ុ យ យ៉ាងឡេង បានប្រកាសដាក់បញ្ចាំទ្រព្យចុងក្រោយរបស់ខ្លួនដែលមានតម្លៃរហូតទៅដល់ ១ លានដុល្លារ ដើម្បីយកលុយផលិតភាពយន្ត ខណៈលោកអះអាងថា បើមិនបានផលិតភាពយន្ត គឺ ស្មើនឹងស្លាប់។

លោក ហ៊ុយ យ៉ាងឡេង បញ្ជាក់ថា ស៊ីក្លូដែលលោកប្រកាសដាក់បញ្ចាំតម្លៃខ្ទង់លានដុល្លារនេះគឺលោកសុំបញ្ចាំនៅក្នុងតម្លៃតែ ១៥ ០០០ ដុល្លារប៉ុណ្ណោះ ដើម្បីបានទុនផលិតភាពយន្តបន្ត។
ប្រាកដណាស់កន្លងមក លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្តែងរបស់ខ្មែរ ធ្លាប់បានទម្លាយឆន្ទៈរបស់ខ្លួន ដោយចាត់ទុកថា ក្នុងមួយជីវិតលោក គឺរស់ដើម្បីផលិត និងលើកស្ទួយវិស័យភាពយន្តជាតិទៅកាន់ពិភពលោក។

ផលិតករខ្មែររូបនេះ និយាយដូច្នេះថា “ខ្ញុំត្រូវការបញ្ចាំស៊ីក្លូដែលមានតម្លៃ ១ លានដុល្លារ យកទៅថតភាពយន្ត គឺខ្ញុំយកតែ ១៥ ០០០ ដុល្លារទេ ខ្ញុំយក ៧ ខែ ខែមីនា ២០២៥ ខ្ញុំលួសយកស៊ីក្លូវិញដោយជូនប្រាក់លួសយកស៊ីក្លូវិញចំនួន ៣០ ០០០ ដុល្លារ បើមិនទុកចិត្ត អាចតម្កល់សែកជូនក៏បាន ជីវិតខ្ញុំរស់ដើម្បីភាពយន្ត មិនបានផលិតភាពយន្តស្មើនឹងស្លាប់”។
លោក ហ៊ុយ យ៉ាឡេង បន្តទៀតថា នេះជាទ្រព្យដែលមានតម្លៃក្នុងជីវិតលោក គឺសល់តែស៊ីក្លូ ១ នេះទេ។ លោកសូមឲ្យជួយចែករំលែកដល់អ្នកមានចិត្តបុណ្យបានឃើញផង។

កន្លងមក លោក ហ៊ុយ យ៉ាឡេង ធ្លាប់ឲ្យដឹងដែរថា លក្ខណៈពិសេសរបស់ស៊ីក្លូនេះ គឺ មានវ័យចំណាស់ទៅហើយ រហូតដល់ ៨០ ឆ្នាំ ឯណោះ ដែលត្រូវបានធ្វើឡើងដោយស្នាដៃជនជាតិបារាំងម្នាក់។
លោកថា មូលហេតុដែលសម្រេចកែច្នៃស៊ីក្លូមកធ្វើជាវត្ថុមានតម្លៃនេះឡើង ដោយសារលោកមើលឃើញពីតម្លៃរបស់ស៊ីក្លូខ្មែរ និងចង់ឲ្យប្រជាជនខ្មែរងាកមកចាប់អារម្មណ៍នូវវត្ថុដ៏មានតម្លៃរបស់ខ្មែរមួយនេះឡើងវិញ។ ហេតុនេះ ទើបលោកមានគំនិតច្នៃស៊ីក្លូនេះឡើងឲ្យមានប្រយោជន៍ និងមានសោភ័ណភាពឡើងវិញ ដោយស្រោបរូបរាងស៊ីក្លូគឺពណ៌មាសរំលេចពន្លឺយ៉ាងស្រស់ស្អាត។

គួរបញ្ជាក់ថា ផលិតករភាពយន្តខ្មែរ លោក ហ៊ុយ យ៉ាឡេង ថ្វីត្បិតកន្លងទៅលោកត្រូវខាតបង់អស់ទ្រព្យពីខ្លួនក្នុងការផលិតរឿងក៏ពិតមែន ប៉ុន្តែលោកនៅរក្សាជំហរ និងឆន្ទៈ សម្រាប់លើកស្ទួយវិស័យសិល្បៈរបស់ខ្មែរ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។ ជាឆន្ទៈ លោក ហ៊ុយ យ៉ាឡេង ក៏បានធ្វើការសន្យាដោយខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីចូលរួមការពារថែរក្សាលើកតម្កើងសិល្បៈទៅកាន់ពិភពលោក៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?