ជីវិតកម្សាន្ដ
ពេលដឹងការពិត Song Hye Kyo មានប្រវត្តិគ្រួសារជូរចត់តាំងពីក្មេង
រឿងរ៉ាវអតីតកាលរបស់គ្រួសារតារាសម្ដែងជួរមុខក្នុងប្រទេសកូរ៉េខាងត្បូង Song Hye Kyo បានក្លាយជាប្រធានបទដែលមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ស្របពេលមហាជនបានប្រទះឃើញរឿងចាស់ៗមួយចំនួន ទាក់ទិននឹងអតីតកាលរបស់គ្រួសារត្រកូល Song ។
នៅក្នុងកម្មវិធី “Star Talk Show” របស់ទូរទស្សន៍ TV Chosun បានចាក់ផ្សាយកាលពីថ្ងៃទី ១៤ ខែកក្កដា ដោយរម្លឹកនៃរឿងរ៉ាវកាលពី ៨ឆ្នាំមុន ហើយបានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម នៅពេលនិយាយអំពីស្ថានភាពគ្រួសាររបស់នាង។ ក្នុងនោះផងដែរ ខ្លឹមសារក្នុងកម្មវិធីនោះ ស្រាប់តែត្រូវបានជីកកកាយពីភាពជូរចត់របស់នាង រហូតទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធឺណែតជាច្រើន។
នៅក្នុងការផ្សាយនៅថ្ងៃនោះ Baek Eun Young អ្នកយកព័ត៌មានកម្សាន្តបាននិយាយថា “Song Hye Kyo មានអតីតកាលដ៏សោកសៅខ្លាំង។ ឪពុកម្តាយរបស់នាងមានអាយុដូចគ្នា អ្នកទាំងពីរកើតនៅឆ្នាំ ១៩៦៤ ហើយរៀបការនៅពេលពួកគេនៅក្មេងក្នុងអាយុ ១៨ ឆ្នាំ។ បន្ទាប់ពីរៀបការបានមួយឆ្នាំនាងបានកើត។ ប៉ុន្តែ ហេតុផលហិរញ្ញវត្ថុ ភាពខុសគ្នានៃបុគ្គលិកលក្ខណៈ និងបញ្ហាជីវិតគឺជាហេតុផលសម្រាប់ការលែងលះរបស់ឪពុកម្ដាយរបស់នាង។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានឪពុកម្តាយរបស់ Song Hye Kyo មិនត្រូវបានបង្ហាញឲ្យដឹងនោះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានជួបសម្ភាសលោក Song In Wan ដែលជាជីតារបស់តារាសម្តែងស្រីរូបនេះ ។
យោងតាមលោកតា Song In Wan បាននិយាយថាឪពុករបស់ Song Hye Kyo ឈ្មោះ Song Dae Seop និងជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ ឪពុកនាងបានផ្លាស់ពីទីក្រុង Seoul ទៅ Daegu ដើម្បីចូលរៀននៅវិទ្យាល័យនៅទីនេះ Song Dae Seop បានជួប Kim ក្មេងស្រីដែលមានអាយុដូចគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Song Dae Seop និង Kim បានសម្រេចចិត្តរៀបការ។ ជាការពិតណាស់ ការសម្រេចចិត្តនេះរបស់អ្នកទាំងពីរបានជួបការប្រឆាំងយ៉ាងខ្លាំងពីក្រុមគ្រួសារទាំងសងខាង ដោយសារតែពួកគេទាំងពីរនៅក្មេងពេក។ ប៉ុន្តែ អ្នកទាំងពីរនៅតែសម្រេចចិត្តរៀបការ ហើយមួយឆ្នាំក្រោយមក Song Hye Kyo បានកើតមក។
ជីតារបស់ Song Hye Kyo ចែករំលែកថា “ដោយសារកូនៗនៅក្មេង ពេលនោះខ្ញុំជាអ្នករៀបចំគ្រប់នីតិវិធី និងរៀបចំពិធីមង្គលការមួយនេះឡើងមក។ ក្រោយរៀបការ កូនទាំងពីរបានស្នាក់នៅជាមួយពួកយើងប្រហែល៦ខែ ទើបសម្រេចចិត្តផ្លាស់ទៅរស់នៅទីក្រុង Daegu រស់នៅម្នាក់ឯង។
ជីតារបស់ Song Hye Kyo បានបញ្ចាក់ទៀតថា អស់រយៈពេលជាយូរមកហើយ កូនៗរស់នៅយ៉ាងមានសុមង្គលខ្លាំង ព្រោះរៀងរាល់រដូវក្តៅកូនប្រុសកូនប្រសារនិងចៅស្រីរបស់គាត់បានមកសួរសុខទុក្ខគាត់។ ទោះយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ១៩៨៩ ម្តាយរបស់ Song Hye Kyo ស្រាប់តែបានយកចៅស្រីទៅនៅទីក្រុងសេអ៊ូល។ នៅពេលនោះ Song Hye Kyo ទើបតែមានអាយុ ៩ ឆ្នាំ ហើយកំពុងរៀនថ្នាក់ទី៣ ។
ដំបូងឡើយ គាត់គិតថាកូនៗនឹងរស់នៅដាច់ពីគ្នាមួយរយៈ។ ទោះជាយ៉ាងណាក៏ដោយ គាត់មិននឹកស្មានថាពួកគេបានសម្រេចចិត្តលែងលះគ្នានោះទេ។ អ្នកទាំងពីរបានបែកគ្នា ដោយកូនប្រុសគាត់នៅ Daegu កូនប្រសាស្រីនៅសេអ៊ូល ហើយក្នុងនាមជាជីតា គាត់មានតែផ្ដល់ជំនួយខ្លះៗដល់កូនប្រសានិងចៅស្រីតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា តាមពិតលោកស្រី Kim និងឪពុកក្មេកមិនសូវស្និទ្ធស្នាលប៉ុន្មានទេ។ ទោះបីជាមិនជិតស្និទ្ធជាមួយគ្រួសារប្តីក៏ដោយ ក៏អ្នកស្រី Kim មិនបានហាមឃាត់គ្រួសារឪពុកនាងមិនឲ្យជួប និងសួរសុខទុក្ខកូនស្រីរបស់គាត់ឡើយ។ ជីតានិងឪពុក មិនអាចធ្វើអ្វីបានច្រើនសម្រាប់ Song Hye Kyo ក្រៅតែពីចូលរួមក្នុងពិធីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សារបស់តារាសម្តែងស្រីរូបនេះក្នុងនាមជាគ្រួសាររបស់នាង។ បុគ្គលរូបនេះបានបង្ហើបថា កូនប្រុសរបស់គាត់មិនសូវបានមើលរឿងជាច្រើនដែលកូនសម្ដែងនោះទេ ជាពិសេសមិនហ៊ានមើលឈុតដែលតួស្រីយំ ព្រោះគាត់តែងតែអាណិតកូនស្រីជានិច្ច។
ងាកទៅកាន់ម្តាយរបស់ Song Hye Kyo ឯណោះវិញ ទោះបីជាគាត់ក្លាយជាស្ត្រីនៅលីវ គាត់បានក៏ចិញ្ចឹមកូនបានយ៉ាងល្អ មិនបណ្ដោយខ្លួនពេលចិញ្ចឹមកូននោះទេ។ នោះក៏ជាហេតុផលដែល Song Hye Kyo អាចឯករាជ្យតាំងពីតូចមកម៉្លេះ។
Choi Young Il អ្នករិះគន់ផ្នែកវប្បធម៌បាននិយាយថា “Song Hye Kyo ច្បាស់ជាមានវ័យកុមារភាពឯកោ ប៉ុន្តែនាងបានទទួលសេចក្តីស្រឡាញ់ច្រើនពីម្តាយ។ ម្តាយរបស់នាងបានថតរូបកូនស្រីជាច្រើនសន្លឹក ចាប់ពីរូបភាពនៅតូចរហូតដល់រូបភាពរបស់នាងកំពុងរត់ និងដេក តាមពិតទៅ គាត់បានប្រមូលរូបភាពកូនស្រីខ្លួនជាច្រើនសន្លឹក គាត់គឺជាមនុស្សស្រីដែលស្រលាញ់កូនស្រីខ្លាំងជាងអ្វីទាំងអស់។
ដោយឡែក សាស្ត្រាចារ្យ Lee Ho Seon អ្នកប្រឹក្សាផ្នែកចិត្តវិទ្យាគ្រួសារក៏បានបញ្ចេញយោបល់ដែរថា ម្តាយរបស់ Song Hye Kyo ស្រឡាញ់កូនរបស់គាត់ ប៉ុន្តែមិនធ្វើឲ្យកូនស្រីត្រូវគេមើលងាយទេ។ គេអាចប៉ាន់ស្មានថា ម្តាយរបស់នាងចិញ្ចឹមកូនស្រីយ៉ាងរឹងមាំ បានបង្រៀននាងថា “ទោះបីជាថ្ងៃណាមួយគាត់បាត់ខ្លួនក៏ដោយ តែគាត់ចង់ឲ្យកូនស្រីត្រូវតែរស់នៅឲ្យបានល្អបំផុត។” ។
មិនត្រឹមប៉ុណ្ណឹងទេ តារាស្រីវ័យ៤២ឆ្នាំរូបនេះ បានក្លាយជាមនុស្សឯករាជ្យខ្លាំង ក៏ដោយសារតែស្ទីលចិញ្ចឹមបីបាច់របស់ម្ដាយនាង។ ជារឿយៗ Song Hye Kyo ក៏បាននិយាយអំពីម្ដាយរបស់នាងថា “ពេលខ្លះគាត់ដូចជាបងស្រី ជួនកាលដូចមិត្តភ័ក្ដិ។ គាត់ជាម្ដាយដ៏ល្អបំផុតរបស់ខ្ញុំ។ រាល់ពេលមានអ្វីសប្បាយចិត្ត នាងនឹងទៅជួបម្ដាយភ្លាម ហើយអំណោយដំបូងដែលនាងចង់ទិញជូនម្តាយបន្ទាប់ពីក្លាយជាតារាល្បី នោះគឺគឺផ្ទះវីឡាតម្លៃ ៦ ពាន់លានវ៉ុន និងរថយន្តដំបូងក្នុងជីវិត៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1518.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1519-641x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1520-1024x538.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖2NE1 ប្រកាសប្រគំតន្ត្រីនៅសេអ៊ូល ត្រៀមអបអរខួបលើកទី១៥ នៃការបង្ហាញខ្លួនដំបូង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច