ជីវិតកម្សាន្ដ
សម្តេចតេជោ កោតសរសើរយុវតីម្នាក់ច្រៀងបទដែលជាស្នាដៃនិពន្ធដោយសម្ដេចផ្ទាល់បានយ៉ាងពិរោះ
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋម ន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងការកោតសរសើរចំពោះយុវតីម្នាក់ដែលបានលើកយកបទ”ស្ពានសាងស្នេហ៍” ដែលជាចម្រៀងនិពន្ធដោយសម្តេចផ្ទាល់ទាក់ទងនឹងជីវិតសម្តេចទាំងទ្វេ។
នៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចបានសរសើរសមត្ថភាពច្រៀងបានពិរោះ និងចង់ដឹងពីឈ្មោះ និងសាលារៀនរបស់យុវតីដែលច្រៀងបទស្នាដៃនិពន្ធរបស់សម្តេច “ស្ពានសាងស្នេហ៍” ផងដែរ ។
សម្តេចតេជោមានប្រសាសន៍ថា“ចៅស្រីតាមិនទាន់ដឹងថា ចៅឈ្មោះអ្វី? នៅភូមិ ឃុំ ស្រុកខេត្តណា ? រៀននៅសាលាណា? តែចៅច្រៀងបទដែលតានិពន្ធទាក់ទងនឹងជីវិតតាយាយបានពិរោះណាស់។ តាយាយសូមអរគុណចំពោះចៅ”។
ដោយឡែកបើតាមការបញ្ជាក់ពីអ្នកប្រើប្រាស់បណ្តាញសង្គមបានឲ្យដឹងថា យុវតីរូបនេះមានឈ្មោះ សាយ សុីណា រៀននៅថ្នាក់ទី១០H នៃវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ជាមួយគ្នានេះក៏មានការចែករំលែកវីដេអូច្រើនសរសើរសមត្ថភាពយុវតីខាងលើច្រៀងបានពិរោះដាកមនោសញ្ចេតនាបានល្អ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក