ជីវិតកម្សាន្ដ
លោក លៀក លីដា អំពាវនាវគាំទ្រស្នាដៃភាពយន្តជាតិ ដើម្បីរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរ
ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្ដែងរឿងលោក លៀក លីដា កន្លងមកបានចាត់ទុកថា វិស័យសិល្បៈ និងភាពយន្ត គឺជាផ្លូវយ៉ាងសំខាន់ដើម្បី Promote ប្រទេសកម្ពុជាយើងទៅកាន់ឆាកអន្តរជាតិ។ ក្នុងនោះលោក លៀក លីដា បានទទូចឲ្យមានការចូលរួមគាំទ្រ និងលើកកម្ពស់វិស័យភាពយន្តជាតិកាន់តែផុសផុល។

ដើម្បីលើកស្ទួយវិស័យភាពយន្តជាតិឲ្យកាន់តែល្បី រន្ទឺទៅកាន់ពិភពលោកផលិតកររឿង ” ប្រវត្តិស្នេហ៍នាង នាថ” លោក លៀក លីដា បានចេញមុខមកអំពាវនាវជាថ្មីម្តងទៀតដល់មហាជន និងយុវជនត្រូវរួមគ្នាគាំទ្រស្នាដៃភាពយន្តជាតិក្នុងការរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរបន្ថែមទៀត។
លោក លៀក លីដា បានស្នើទៅកាន់អ្នកគាំទ្រថា “វាមិនពិបាកទេ បើប្រជាពលរដ្ឋខ្មែរចង់ចូលរួមក្នុងការជួយផ្សព្វផ្សាយវប្បធម៌របស់យើងពួក ខ្ញុំបានចូលរួមចំណែករៀបចំចងក្រងរួចហើយ បងប្អូនគ្រាន់តែជួយ ចែកចាយបន្តជាការស្រេច“។ លោកលើកឡើងដែរថា តួអ្នកភូមិក្នុងរឿង ប្រវត្តិស្នេហ៍នាងនាថ បានមកដល់ទីក្រុងភ្នំពេញ។ បងប្អូនណាខ្លះបានជួបពួកគាត់?

អ្នកដឹកនាំសម្តែងលោក លៀក លីដា បានបញ្ជាក់បន្ថែមថា “ខ្ញុំបាទ និងក្រុមការងារ ld បានចូលរួមចំណែកផ្សព្វផ្សាយវប្បធម៌របស់ប្រជាជនខ្មែរយើង តាមរយៈភាពយន្តរបស់យើងខ្ញុំ“។

គួរឲ្យដឹងដែរថា លោក លៀក លីដា ដែលជាផលិតករខ្មែរ និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះ ខណៈដែលភាពយន្តខ្នាតធំរឿង” ប្រវត្តិស្នេហ៍នាងនាថ” កំពុងទទួលបានការចាប់អារម្មណ៍គាំទ្រពីទស្សនិកជន លោកអំពាវនាវដល់មហាជនខ្មែរចូលរួមថែរក្សា ស្រលាញ់វប្បធម៌ និងគាំទ្រអ្នកផលិតផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង