ជីវិតកម្សាន្ដ
ខាត់ សុឃីម ៖ ចង់ឲ្យគេស្គាល់ជាតិ តែកុំមើល Account Facebook សុទ្ធតែអក្សរបែកស្លុយ
ដូចប្រិយមិត្តបានដឹងហើយថាថ្មីៗនេះ បានផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ ពីតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានលើកជាចម្ងល់សម្រាប់កម្មវិធីប្រឡងបវរកញ្ញាក្នុងស្រុកមួយដែលត្រូវបានពិធីករម្នាក់និយាយភាសាបរទេសពុំសូវនិយាយភាសាជាតិខ្លួនឯង។

ដោយឆ្ងល់ពេក កាលនោះតារាស្រីល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានសួរថា “កម្មវិធីខ្មែរយើងសោះ ហេតុអីមិនព្រមនិយាយខ្មែរផង កុំខឹងខ្ញុំឆ្ងល់? អត់អាណិតខ្ញុំអ្នកអត់ចេះ English” ។ បន្ទាប់ពីឃើញការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ភ្លាមៗនោះក៏មានការវែកញែក និងបញ្ចេញមតិផ្សេងគ្នាពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ខណៈខ្លះទៀតបែរជារិះគន់ប្រមាថមកលើតារារូបនេះផងដែរ។
ទោះបីយ៉ាងណាអ្នកនាង ខាត់ សុឃីម ក៏បានចេញមុខបកស្រាយរួចមកហើយដែរពាក់ព័ន្ធរឿងរ៉ាវនេះ ប៉ុន្តែក៏នៅមានបុគ្គលមួយចំនួនមិនយល់ចេតនារបស់នាងបែរនៅតែរិះគន់ដោយទទឹងទិស។ ព្រោះតែបែបនេះ តារាសិល្បៈជើងចាស់ ខាត់ សុឃីម បានបញ្ចេញខ្លឹមសារថា “ម្នាក់ៗថាចង់ឲ្យគេស្គាល់ជាតិ? តែកុំមើល Acc សុទ្ធតែអក្សរបែកស្លុយ ប្តូរ Acc ចាំនិយាយជាមួយមីងកូនមិនកំសាកទេពុក “។

នៅមុននេះអ្នកនាង ខាត់ សុឃីម បាននិយាយដែរថា «ខ្ញុំមិនល្អឥតខ្ចោះទេ តែក្មួយប្អូន នឹងដឹងនៅថ្ងៃណាមួយនៅពេលដែលគេលាបពណ៌ប្អូន ក្មួយបែប អវិជ្ជមានមកលើខ្លួនហើយថែមទាំងជាតិដទៃក៏មើលងាយខ្លួនឯងនឹងឈឺលើសបង មីង ម៉ឺនសែនលានដង»៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង