ជីវិតកម្សាន្ដ
Kim Kardashian រងការរិះគន់ស្លៀកពណ៌ក្រហមប្រជែងនឹងកូនប្រសាស្រី សេដ្ឋី Ambani
តារាទូរទស្សន៍អាមេរិក Kim Kardashian បានបញ្ឆេះភាពចម្រូងចម្រាស ដោយស្លៀកពាក់ពណ៌ក្រហមក្នុងពិធីមង្គលការរបស់កូនប្រុសមហាសេដ្ឋីឥណ្ឌា Ambani នៅទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីពេលកន្លងទៅថ្មីៗនេះ។
គេហទំព័រ Six បានរាយការណ៍ថា Kardashian បានជ្រើសរើសសំលៀកបំពាក់ពណ៌ក្រហមមិនត្រឹមតែម្តងប៉ុណ្ណោះទេ ប៉ុន្តែពីរដងក្នុងអំឡុងពេលនៃការប្រារព្ធពិធីដែលទាក់ទាញការរិះគន់ពីអ្នកគាំទ្រ ដែលចង្អុលបង្ហាញថា ពណ៌ក្រហមគឺជាប្រពៃណីរបស់កូនក្រមុំត្រូវស្លៀកនៅក្នុងពិធីមង្គលការឥណ្ឌាតែប៉ុណ្ណោះ។

នៅថ្ងៃទី ១២ ខែកក្កដា ដែលជាការចាប់ផ្តើមនៃព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដ៏អធិកអធមនោះ តារាទូរទស្សន៍វ័យ ៤៣ ឆ្នាំ ត្រូវបានគេឃើញស្លៀកខោជើងវែងពណ៌ក្រហម ដែលជាសំពត់ប្រវែងកជើងប្រពៃណីឥណ្ឌា។ នាងបានស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាមួយស្បៃវែងម្តងទៀតកាលពីថ្ងៃទី ១៤ ខែកក្កដា។ ទាំងពីរឈុតនេះ ត្រូវបានរចនាដោយអ្នកច្នៃម៉ូដឥណ្ឌា Gaurav Gupta។
ទោះបីជាយ៉ាងណាក៏ដោយ ការជ្រើសរើសពណ៌ក្រហមរបស់នាងបានបង្កឲ្យមានការពិភាក្សាក្នុងចំណោមអ្នករិះគន់ម៉ូដ និងអ្នកតាមដានលើ Instagram ផ្ទាល់ ដែលបានប្រៀបធៀបវាទៅនឹងការស្លៀកពាក់ពណ៌សនៅឯពិធីមង្គលការលោកខាងលិច ជាពណ៌មួយគេបម្រុងទុកសម្រាប់កូនក្រមុំ។
អ្នកជំនាញខាងម៉ូដ Eshita Kabra-Davies ស្ថាបនិកកម្មវិធីជួលម៉ូដពីមិត្តភ័ក្តិរបស់ចក្រភពអង់គ្លេស By Rotation បានពណ៌នាការពាក់ពណ៌ក្រហមទៅពិធីមង្គលការឥណ្ឌាថា ជាកំហុសម៉ូដដ៏សំខាន់ចំពោះអ្នកណាដែលស្លៀកពាក់។ នាងបានបញ្ជាក់ថា៖ «ខ្ញុំសូមណែនាំកុំឲ្យស្លៀកពណ៌ក្រហមទៅកម្មវិធីណាមួយ មិនថាអ្នកជាភ្ញៀវស្រី ឬប្រុសទេ»។
ដោយឡែក អ្នកប្រើប្រាស់ Instagram នៅក្រោមការបង្ហោះរបស់ Kardashian បានសង្កត់ធ្ងន់ដែរថា មិនគួរពាក់ពណ៌ក្រហមទៅពិធីមង្គលការនៅប្រទេសឥណ្ឌាទេ ខណៈដែលអ្នកផ្សេងទៀតបានបន្ថែមថា ការស្លៀកពណ៌ក្រហមទៅពិធីមង្គលការឥណ្ឌា គឺជារឿងអាក្រក់បំផុតមិនគួរយើងទៅប្រជែងជាមួយកូនក្រមុំទេ។
សូមជម្រាបជូនថា ពិធីអាពាហ៍ពិពាហ៍ដ៏ធំរវាង Anant និង Radhikaបានធ្វើឡើងនៅមជ្ឈមណ្ឌល Jio World ទីក្រុងបុមបៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ខែកក្កដា។ បន្ថែមពីលើគ្រួសារត្រកូល Kim ភ្ញៀវដែលចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមានអតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Boris Johnson និង Tony Blair ប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Lee អ្នកប្រដាល់អាជីពអាមេរិក Mike Tyson និងប្រធាន FIFA លោក Gianni Infantino ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មង្គលការកូនប្រុសពៅសេដ្ឋី Ambani ជាពិធីចំណាយប្រាក់ខ្ជះខ្ជាយបំផុត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ