ជីវិតកម្សាន្ដ
Adele ទម្លាយថា អាចសម្រាកពីអាជីពយូរ ហើយគ្មានចិត្តចេញបទចម្រៀងថ្មីទេ
នៅក្នុងបទសម្ភាសន៍មួយនៅលើស្ថានីយ៍ទូរទស្សន៍អាល្លឺម៉ង់ ZDF តារាស្រី Adele បានបង្ហើបថា នាងមិនមានគម្រោងនឹងចេញបទចម្រៀងថ្មីទេ ដោយបានលាតត្រដាងថា អស់ថាមពលនឹងបន្តទៀតហើយ បើទោះបីជាពេលនេះកំពុងជោគជ័យលើអាជីប ក៏នៅតែមិនមានបំណងវិលចូលទីផ្សារតន្ត្រីវិញដែរ។
ម្ចាស់បទ Easy On Me បានសារភាពថា “ខ្ញុំមិនមានគម្រោងសម្រាប់តន្ត្រីទេ ខ្ញុំចង់សម្រាកមួយរយៈ ហើយខ្ញុំគិតថាខ្ញុំចង់ធ្វើរឿងច្នៃប្រឌិតផ្សេងទៀត ក្នុងរយៈពេលខ្លី មិនដែលច្រៀងនៅផ្ទះក៏ចម្លែកដែរទេ?”។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលកន្លងមកបទ តារាចម្រៀងវ័យ ៣៦ ឆ្នាំរូបនេះបាននិយាយថា ធ្លាប់ប្រាប់អ្នកគាំទ្រថា ត្រូវរង់ចាំយូរបន្តិចសម្រាប់អាល់ប៊ុមទីប្រាំ ហើយនាងក៏បាននិយាយថា នាងមិនទាន់ចាប់ផ្តើមនិពន្ធបទភ្លេងនៅឡើយទេ។
ដោយឡែក នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត Adele បានបើកចំហអំពីភាពល្បីល្បាញរបស់នាង ដោយទទួលស្គាល់ថានាងនឹកអតីតជីវិតអនាមិកពីមុនណាស់។ តារាចម្រៀងស្រីរូបនេះបានបន្តថា៖ “ខ្ញុំមិនចូលចិត្តភាពល្បីល្បាញទេ ខ្ញុំចូលចិត្តការតែងនិពន្ធ និងចូលចិត្តអ្នកស្តាប់ ប៉ុន្តែបើនិយាយពីកេរ្តិ៍ឈ្មោះវិញ ខ្ញុំស្អប់ណាស់”។
យ៉ាងណា មុនពេលស្នាក់នៅ Las Vegas កំពូលតារាអង់គ្លេសបាននិយាយថា នាងមានគម្រោងឈប់សម្រាកពីតន្ត្រីហើយប្រហែលជាបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ឬអាជីពសម្តែង។ ចាប់តាំងពីពេលនោះមក នាងបានបង្ហាញចំណាប់អារម្មណ៍ម្តងហើយម្តងទៀតក្នុងការពង្រីកគ្រួសាររបស់នាង ជាមួយមិត្តប្រុស Rich Paul ដែលនាងធ្លាប់ហៅថាស្វាមីម្តងម្កាល។
ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលកម្មវិធីមួយក្នុងខែមករា នាងបាននិយាយថា នាងអាចនឹងបើកចំហសម្រាប់ដំណើរកម្សាន្តម្តងទៀត បន្ទាប់ពីបានបញ្ចប់អាល់ប៉ុម “30”។ ប៉ុន្តែដូចដែលនាងបានប្រាប់អ្នកគាំទ្រនៅក្នុងទស្សនិកជនថា នាងមិនប្រញាប់ប្រញាល់ក្នុងការចាប់ផ្តើមរឿងនោះទេ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1176-1024x683.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Kardashian រងការរិះគន់ស្លៀកពណ៌ក្រហមប្រជែងនឹងកូនប្រសាស្រី សេដ្ឋី Ambani
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?