ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ YG ប្រកាសក្ដែងៗថា 2NE1 នឹងវិលមកជួបគ្នានៅចុងឆ្នាំ ២០២៤
នៅថ្ងៃទី ២២ ខែកក្កដា ផលិតកម្ម YG Entertainment បានចេញវីដេអូប្រកាសពិសេសមួយ ដែលស្ថាបនិក Yang Hyun Suk ផ្ទាល់ បានបង្ហាញពីផែនការនាពេលខាងមុខរបស់ក្រុមហ៊ុនថា ក្រុម 2NE1 នឹងត្រលប់មកជួបជុំគ្នាវិញនៅឆ្នាំនេះ ហើយចាប់ផ្តើមដំណើរទេសចរណ៍ដែលនឹងបន្តដល់ឆ្នាំ ២០២៥។

ស្ថាបនិក YG រូបនេះបាននិយាយតាមរយៈឃ្លិបវីដេអូមួយដោយបញ្ចាក់ថា ១៥ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ក្រុមចម្រៀងស្រីដ៏ល្បីល្បាញនឹងត្រលប់មកវិញសម្រាប់ដំណើរទេសចរណ៍ពិភពលោក ដែលនឹងចាប់ផ្តើមនៅទីក្រុងសេអ៊ូលក្នុងខែតុលានេះ។ បន្ទាប់មក ដំណើរកម្សាន្តនឹងនាំក្រុម 2NE1 ទៅកាន់ទីក្រុងអូសាកា នៅចុងខែវិច្ឆិកា និងទីក្រុងតូក្យូក្នុងខែធ្នូ មុនពេលបន្តរហូតដល់ឆ្នាំ ២០២៥។
យ៉ាងណា បន្ទាប់ពីបានឮដំណឹងមួយនេះចេញពីមាត់របស់លោក Yang Hyun Suk មិនថាតែអ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោកនិងមហាជនក្នុងប្រទេសកូរ៉េនោះទេ ពួកគេមិនអាចទប់ចិត្តរំភើប ចំពោះការវិលត្រលប់មកវិញនៃក្រុមចម្រៀងនារីជំនាន់ទី ២ ដ៏ល្បីល្បាញនេះទេ។ គ្រប់គ្នាបានសម្ដែងការភ្ញាក់ផ្អើលដោយរំពឹងថា តើកុងត្រារបស់ក្រុមជាមួយនឹង YG ត្រូវបានបន្តឬអត់។ មនុស្សជាច្រើនក៏បានងឿងឆ្ងល់ថា អ្នកណានឹងផលិតតន្ត្រីរបស់ពួកគេ ដោយសារតែអ្នកផលិតចម្រៀងរបស់ពួកគេ គឺ Teddy បានចាកចេញពី YG យូរណាស់មកហើយ។ ស្របពេលដែលអ្នកគាំទ្រផ្សេងទៀតបានសន្និដ្ឋានថា CL អាចនឹងផលិតបទភ្លេងថ្មីសម្រាប់ 2NE1 ផ្ដាច់មុខតែម្ដង។
មិនត្រឹមប៉ុណ្ណឹងទេ ងាកទៅកាន់ទស្សនិកមួយចំនួនទៀត ហាក់មិនចង់ជឿនូវដំណឹងនៃការវិលត្រលប់របស់ក្រុម 2NE1 ឡើយ ដោយពួកគេគិតថា នេះជាការលេងសើចប៉ុណ្ណោះ។ ប៉ុន្តែក៏នៅតែមានមនុស្សជាច្រើនបានសាទរនូវការវិលមកវិញ និងរង់ចាំការប្រគំតន្រ្តីដ៏ធំរបស់សមាជិកក្រុម នៅលើឆាកដ៏ធំមួយផងដែរ។
ទន្ទឹមនោះដែរ សូម្បីតែសមាជិកក្រុម 2NE1 រួមទាំង CL, Sandara Park និង Minzy បានអបអរព័ត៌មាននេះនៅលើគណនីបណ្តាញសង្គមរៀងៗខ្លួន ភ្លាមៗបន្ទាប់ពីការប្រកាសជាផ្លូវការរបស់ Yang Hyun Suk តែម្ដង។
យ៉ាងណាមិញ ដំណឹងនៃការវិលត្រលប់របស់ក្រុមចម្រៀងស្រីដ៏ល្បីល្បាញ 2NE1 មិនមែនជាលើកទីមួយឡើយសម្រាប់អ្នកគាំទ្ររបស់ពួកគេ។ កន្លងមកក៏ពាក្យចចាមអារ៉ាមពីការជួបជុំគ្នាជាថ្មីទៀតនៅមុនខួបលើកទី១៥ឆ្នាំរបស់ក្រុមនេះ ប៉ុន្តែផលិតកម្ម YG បែរចេញមុខបញ្ជាក់ថា Yang Hyun Suk គ្រោងនឹងជួបជាមួយសមាជិកទាំង៤រូបមែន ប៉ុន្តែវាជាជំនួបធម្មតាតែប៉ុណ្ណោះ ហើយមិនមែនជាកិច្ចប្រជុំផ្លូវការនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលរូបណា នឹងទិញភាគហ៊ុន SM ខណៈដែល Kakao ស្វែងរកការលក់ភ្នាក់ងារកម្សាន្ត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?