ជីវិតកម្សាន្ដ
ទម្រាំប្ដូរពីតួអាសអាភាស ទៅជាតារាល្បីជួរមុខ Shu Qi ប្រឹងជម្នះនឹងពាក្យនិន្ទាជាច្រើន
Shu Qi ជាតារាសម្តែង និងជាតារាម៉ូដែលហុងកុង-តៃវ៉ាន់ ដែលត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់ ក្រោយលេចមុខជាតួឯកក្នុងភាពយន្តខ្នាតធំរបស់ហុងកុង និងភាពយន្តក្ដៅសាច់ជាច្រើនរឿង រហូតជាប់ងារជា “រាជិនីរឿងអាសអាភាស” មកទល់សព្វថ្ងៃ។
ថ្វីដ្បិតតែអាជីពនាបច្ចុប្បន្នកំពុងតែរលូនយ៉ាងណាក្ដី ប៉ុន្តែទម្រាំតែក្លាយជាតារាជួរមុខមានមនុស្សជុំវិញពិភពលោកកោតសរសើរ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះនាងបានឆ្លងកាត់ការលំបាក និងការរើសអើងជាច្រើន ជាពិសេសគឺជម្នះនូវពាក្យនិទ្ទាចេញពីមាត់មនុស្សជុំវិញ ដើម្បីលុបអតីតកាលរបស់នាងក្នុងខ្សែភាពយន្តបែបរោលរាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1297-819x1024.png)
តារាស្រីវ័យ៥០ឆ្នាំរូបនេះ ធ្លាប់បានចែករំលែកបទពិសោធន៍ជីវិតខ្លួនឯងនៅក្នុងភាពយន្តឯកសារ My Legacy ថា មែនទែនទៅ នាងមិនត្រូវបានគ្រួសារស្រឡាញ់ដូចកូនដទៃទេ។ ជារឿយៗត្រូវបានឪពុកម្តាយស្តីបន្ទោស និងវាយដំ នាងបាននិយាយថា “រាល់ពេលដែលខ្ញុំឮម៉ូតូរបស់ឪពុកខ្ញុំមកផ្ទះ ហើយទ្វារដែកបើកចុះមកក្រោម ខ្ញុំភ័យខ្លាច ហើយរត់ទៅឆ្ងាយដើម្បីលាក់ខ្លួន ទោះបីជាពាក់កណ្តាលយប់ក៏ដោយ។ ដូច្នេះ ខ្ញុំគិតថា ការធំឡើងក្នុងបរិយាកាសបែបនេះ ជាមួយនឹងបទពិសោធន៍ទាំងនោះ បានធ្វើឲ្យខ្ញុំក្លាយជាមនុស្សរសើបខ្លាំងនៅក្នុងសង្គមមួយនេះ”។
នៅអាយុ ១៦ ឆ្នាំ អតីតតួស្រីអាសអាភាសបានសម្រេចចិត្តចាកចេញពីផ្ទះដើម្បីចាប់ផ្តើមអាជីព។ នាងបានផ្លាស់ទៅរស់នៅទីក្រុងហុងកុងនៅអាយុ ១៧ ឆ្នាំ ហើយអាចប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង។ ជាមួយនឹងអត្ថប្រយោជន៍នៃរូបរាងដែលសំណោយផលពីកំណើត នាងស្រាប់តែផុងខ្លួនប្រឡូកក្នុងឧស្សាហកម្មកម្សាន្តជាគំរូរូបថតសម្រាប់ទស្សនាវដ្តី 18+ ។ បន្ទាប់មកនាងបានក្លាយជាតារាសម្ដែងភាពយន្តនៅវិទ្យាល័យចាប់តាំងពីពេលនោះ។
អស់រយៈពេល ២ ឆ្នាំ បន្ទាប់ពីចាកចេញពីផ្ទះ Shu Qi ត្រូវបានហ៊ុំព័ទ្ធដោយរូបភាពកាលពីអតីតកាល ទស្សនិកជនបានហៅនាងថា «តារាភាពយន្ដវិទ្យាល័យ» ។ ក្រោយមកនាងចែករំលែកថា វាជាពេលវេលាដែលនាងតែងតែចង់លុបចោលជារៀងរហូត ប្រសិនបើនាងអាចធ្វើបានម្តងទៀត នាងនឹងមិនជ្រើសរើសដើរលើផ្លូវបែបនេះទេ។
រហូតមកដល់ពេលមួយ ជីវិតនាងស្រាប់តផ្លាស់ប្ដូរដោយត្រូវសាកល្បងសម្ដែងក្នុងរឿង “Viva Erotica” នាឆ្នាំ១៩៩៦ ទើបរូបនាងអាចដករហស្សនាមជា “តារាភាពយន្ដវិទ្យាល័យ”។ តួនាទីនេះក៏មិននឹកស្មានដល់ដែរ ដែលនាំនាងទទួលបានពានរង្វាន់ភាពយន្តហុងកុង ក្នុងប្រភេទតួឯកស្រីឆ្នើម ដែលជាពានរង្វាន់ដ៏មានកិត្យានុភាពគ្មានតារាភាពយន្ត 18+ ណាហ៊ានស្រមៃចង់បានឡើយ។
ដោយឡែក យោងតាមគេហទំព័រ Today Online ក៏បានគូសបញ្ចាក់ដែរថា អ្នកដឹកនាំរឿងហុងកុងលោក Wong Jing គឺជាមនុស្សម្នាក់ដែលធ្វើឲ្យ Shu Qi មានអារម្មណ៍ថា នាងបានភ្ញាក់ដឹងខ្លួនពីសុបិនដើម្បីចង់ផ្លាស់ប្តូរខ្លួនឯង ហើយគាត់ក៏ជាមនុស្សម្នាក់ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយតារាស្រីរូបនេះផ្លាស់ប្តូរពីកម្រិតទាបទៅកាន់ទីខ្ពស់។ ចាប់តាំងពីពេលនោះមក នាងបង្ហាញខ្លួនជាតួឯកនៅក្នុងខ្សែភាពយន្តហុងកុងល្បីៗជាច្រើនរឿង រហូតដណ្ដើមបានតំណែងជាតារាស្រីដ៏មានប្រជាប្រិយបំផុតនៅអាស៊ីរួមទាំងពិភពលោក និងក្លាយជាតារាស្រីស៊ីថ្លៃខ្ពស់បំផុតប្រចាំប្រទេសចិនក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា។
ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់នាង កាលពីខែកញ្ញា ឆ្នាំ ២០១៦ Shu Qi បានប្រកាសថា នាងបានរកឃើញសុភមង្គលជាមួយអ្នកដឹកនាំរឿង Stephen Fung ។ អ្នកទាំងពីរបានរួមរស់ជាមួយគ្នាប្រហែល៤ឆ្នាំ មុននឹងប្រកាសរៀបការ។ នៅក្នុងអត្ថបទមួយនាងបានចែករំលែកដោយរីករាយថា Stephen Fung មិនសង្ហាគ្រប់គ្រាន់សម្រាប់លក្ខណៈវិនិច្ឆ័យរបស់នាងក្នុងការជ្រើសរើសប្តីនោះទេ។
យ៉ាងណាមិញ ក្រោយរៀបការរួច នាងកម្រនឹងបានចែករំលែកជីវិតផ្ទាល់ខ្លួនលើបណ្ដាញសង្គមប៉ុន្មានណាស់។ ប៉ុន្តែ ក្នុងឱកាសប្រារព្ធពិធីគម្រប់ ៨ ឆ្នាំនៃអាពាហ៍ពិពាហ៍ Shu Qi មិនស្ទាក់ស្ទើរក្នុងការផ្ញើពាក្យផ្អែមល្ហែមទៅកាន់ស្វាមីជាទីស្រលាញ់របស់នាងឡើយ។ ក្នុងនោះ នាងបានបានសរសេរសារយ៉ាងវែងអន្លាយនៅលើទំព័រផ្ទាល់ខ្លួនកាលពីដើមឆ្នាំនេះក្នុងន័យថ្លែងអំណរគុណដល់ស្វាមីថា “អរគុណសម្រាប់ការអត់ឱន និងនៅជាមួយខ្ញុំអស់ជាច្រើនឆ្នាំ។ អរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានផ្តល់ឲ្យខ្ញុំ។ សូមអបអរសាទរខួបអាពាហ៍ពិពាហ៍របស់យើង” !
គិតមកដល់បច្ចុប្បន្ន ទ្រព្យធនរបស់តារាសម្ដែងតៃវ៉ាន់វ័យ៥០ឆ្នាំរូបនេះមានប្រមាណជា ២០ លានដុល្លារ ដែលភាគច្រើនបានមកពីការខិតខំប្រឹងប្រែងក្នុងអាជីពសម្ដែងអស់រយៈពេលជាង២០ឆ្នាំមកហើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1296.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1298.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1299.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ YG ប្រកាសក្ដែងៗថា 2NE1 នឹងវិលមកជួបគ្នានៅចុងឆ្នាំ ២០២៤
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?