Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េ ៥ ដួង លះបង់ប្រាក់ឈ្នួលដំបូងក្នុងអាជីព​ K pop ដើម្បីផ្គាប់ផ្គុនគ្រួសារ

បានផុស

នៅ

តារា​កូរ៉េដែល​បាន​ប្រើ​ប្រាក់​ចំណូល​ដំបូង​របស់​ពួកគេ​​មកប្រគល់​ជូន​ឪពុកម្ដាយ ពេលនេះ​កំពុង​ត្រូវ​បាន​រំលេចដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនថា ម្នាក់ៗបានចាយលុយសុទ្ធទិញផ្ទះ ព្រមទាំងរបស់ប្រើប្រាស់ក្នុងផ្ទះ រហូតដល់រថយន្តទំនើបតម្លៃរាប់រយលានដោយមិនគិតនឿយហត់ឡើយ។

ចំពោះតារាប្រុសដំបូងគេគឺ BamBam សមាជិកក្រុម GOT7 បានបង្ហាញថា គាត់បានប្រើប្រាស់ប្រាក់ចំណូលដំបូងរបស់ខ្លួនពីវិស័យ​ K pop សម្រាប់គ្រួសាររបស់គាត់។ គាត់បាននិយាយថា “ខ្ញុំបានចំណាយវាសម្រាប់អំណោយសម្រាប់គ្រួសាររបស់ខ្ញុំ។ ខ្ញុំ​បាន​ឲ្យ​ឪពុក​ម្តាយ​ខ្ញុំ​នូវ​ផ្ទះ​ពីរ​ជាន់​នៅ​ទីក្រុង​បាងកក ហើយ​បាន​ទិញ​រថយន្ត​មួយ​សម្រាប់​ប្អូន​ស្រី​របស់​ខ្ញុំ​​ ដែល​មាន​ការ​ធ្វើ​ដំណើរ​ឆ្ងាយ»។

តាមពីក្រោយបន្តទៀតគឺ V សមាជិកក្រុម BTS ក៏បានប្រើប្រាស់ប្រាក់ចំណូលដំបូងរបស់ខ្លួនដើម្បីបង្ហាញពីភាពស្មោះត្រង់ផងដែរ។ V បាន​ចែករំលែក​ក្នុង​កម្មវិធី​ផ្សាយ​មួយ​ថា “ប៉ា​របស់​ខ្ញុំ​មាន​មុខ​របរ​លក់​សម្លៀក​បំពាក់​យូរ​មក​ហើយ។ គាត់នឹងទៅ Dongdaemun ក្នុងទីក្រុងសេអ៊ូលតាំងពីព្រលឹម ដើម្បីយកខោអាវមកលក់ ដែលតម្រូវឲ្យធ្វើដំណើរច្រើន។ ពេល​យើង​ធ្វើ​ដំណើរ​ជាមួយ​គ្នា ខ្ញុំ​បាន​ឃើញ​ថាឧបករណ៍ដែលប្រើសម្រាប់វាស់ចម្ងាយក្នុង​រថយន្ត​ឡើង​ដល់ ៥០០,០០០គីឡូម៉ែត្រ។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ចាយលុយខ្លួនឯងទិញឡាន​ថ្មី​ឲ្យ​គាត់តែម្ដង”។

ចំណែកឯតារាចម្រៀង Kim Woo-seok បានប្រើប្រាស់ប្រាក់ចំណូលដំបូងរបស់ខ្លួនដូចគ្នា​ តែក្នុងន័យសងបំណុលឪពុកម្តាយរបស់គាត់។ បន្ទាប់ពីចាប់ផ្តើមជាមួយក្រុម UP10TION គាត់បានទទួលប្រាក់ចំណូលដំបូងក្នុងរយៈពេលប្រាំឆ្នាំ។ គាត់បាននិយាយថា “ខ្ញុំទទួលបានការគាំទ្រច្រើនពីឪពុកម្តាយរបស់ខ្ញុំក្នុងអំឡុងពេលនោះ។ ពួកគាត់មានបំណុលប្រហែល ១០០លានវ៉ុន ហើយខ្ញុំបានសងវាទាំងអស់ជាមួយនឹងប្រាក់ចំណូលដំបូងរបស់ខ្ញុំផ្ទាល់តែម្ដង។

ទាក់ទងនឹងចំណូលផ្ទាល់ខ្លួន តារាចម្រៀងវ័យ២៧ឆ្នាំបាននិយាយថា “ខ្ញុំចង់កើនឡើងជាមួយនឹងប្រាក់ចំណូលដំបូងរបស់ខ្ញុំ ប៉ុន្តែដោយសារតែជំងឺកូវីដ ខ្ញុំមិនអាចចេញទៅក្រៅបានច្រើនទេ។ ដូច្នេះ ខ្ញុំបានប្រើកម្មវិធីដឹកជញ្ជូន​ ខ្ញុំចូលចិត្តអាហារសមុទ្រ ហើយរបស់ដែលថ្លៃបំផុតគឺ ត្រី pufferfish ដែលមានតម្លៃ ១២៨,០០០ វ៉ុនសម្រាប់អាហារមួយពេល ដូច្នេះខ្ញុំបានបញ្ជាទិញពីរឈុត ប៉ុន្តែនឹកឃើញកាលណោះ គឺជាការរំភើបដ៏ធំបំផុតដែលខ្ញុំបានធ្វើ បន្ទាប់ពីទទួលបានប្រាក់កម្រៃដំបូងក្នុងជីវិតមួយនេះ”។

ងាកមកកាន់តារាចម្រៀងស្រី Chuu ក៏បានចែករំលែកដែរថា “ជាមួយនឹងប្រាក់ចំណូលដំបូងរបស់ខ្ញុំ ខ្ញុំបានផ្តល់ប្រាក់ឧបត្ថម្ភដល់ឪពុកម្តាយរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ពេលនេះខ្លួនឯងប្រែជាពេញវ័យហើយ។ ខ្ញុំក៏ទទួលបានប័ណ្ណបើកបរផ្ទាល់ខ្លួន ហើយអាចបើកឡានឪពុកម្តាយរបស់ខ្ញុំទៅស្ថានីយនៅពេលពួកគេទៅលេង ពិតជាអារម្មណ៍ល្អណាស់ដែលខ្ញុំអាចជួយគ្រួសារឲ្យមានជីវភាពធូរធារបាន។

ទាក់​ទិននឹង​ការ​ទិញ​ផ្ទាល់​ខ្លួន​លើក​ដំបូង​ Chuu បាន​និយាយ​ថា “ខ្ញុំ​មិន​អាច​ចាំ​ច្បាស់​ទេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​ខ្ញុំ​យឺត​ពេល​ក្នុង​ការ​ចំណាយ​វា​ដោយ​ខ្លួន​ឯង ជាជាង​ចង់​បាន​របស់​ជាក់លាក់ ខ្ញុំ​រីករាយ​ក្នុង​ការ​បញ្ជា​អាហារ​ពីរ​ឬ​បី​មុខ​ដែល​ខ្ញុំ​ចូលចិត្ត ហើយ​រីករាយ​ជាមួយ​វា​ដោយ​មិន​មាន​អារម្មណ៍​ប្រញាប់ឡើយ”។

ចំពោះអ្នកចុងក្រោយ Leeseo និងជាសមាជិកក្មេងជាងគេរបស់ IVE បានសារភាពដែរថា ខ្លួននាងបានទិញម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតសម្រាប់ឪពុកម្តាយ។ ជាពិសេសរាល់ពេលទំនេរពីច្រៀង នាងចូល​ចិត្ត​ដើរ​ទិញ​ឥវ៉ាន់​ជាមួយម្ដាយ ហើយ​ទិញ​របស់​ដែល​គាត់​ចង់​បាន ហើយវាក៏ជាប្រាក់ឈ្នួលដំបូងក្នុងអាជីពមួយនេះដែរ៕

BamBam
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

V​​​ ក្រុម BTS

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ក្រោយ YG ប្រកាសក្ដែងៗថា 2NE1 នឹងវិលមកជួបគ្នា​​នៅចុងឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ១ នាទីute មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ៣ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ៥ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហូឡង់ សន្យា​ផ្ដល់​ជំនួយ ៣,៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៦

Sokha Hotels

ព័ត៌មានពេញនិយម