Connect with us

ជីវិតកម្សាន្ដ

ជម្លោះរវាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បានឈានដល់ទីបញ្ចប់

បានផុស

នៅ

ទីបំផុត​ជម្លោះ​យ៉ាង​ក្តៅ​គគុក​រវាង​កំពូល​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា និង​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ គឺ​ត្រូវ​បាន​ផ្សះផ្សា​គ្នា ១០០ ភាគរយ​ហើយ ក្រោម​ការ​សម្របសម្រួល​របស់​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធាន​សមាគម​សិល្បករ​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​មក​ទល់​នឹង​ពេលនេះ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​កំពូល​តារា​ទាំងពីរ​បាន​កើត​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ពេល​ថ្មីៗ នេះ ដោយ​ភាគី​ទាំងសងខាង​សុទ្ធតែ​មាន​ការ​ប្ដេជ្ញា​តតាំង​គ្នា​ដល់​ទី​បញ្ចប់។

ដោយ​មើល​ឃើញ​ពី​ស្ថានការណ៍​កាន់តែ​អាក្រក់​បែបនេះ និង​ដើម្បី​សាង​សាមគ្គីភាព​នៅ​ក្នុង​សង្គម​សិល្បៈ លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក៏បាន​ចូលខ្លួន​ធ្វើជា​អ្នក​សម្របសម្រួល​ប្រកប​ដោយ​តម្លាភាព ដោយ​ឈរ​លើ​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងសងខាង។

ក្រោយ​បាន​ស្វែងយល់​ពី​ជំហរ​ទាំងសងខាង​ហើយ​នោះ លោកជំទាវ​អ្នកឧកញ៉ា ក៏បាន​អញ្ជើញ​ពួកគាត់​ទាំងពីរ​មក​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់ កាលពី​រសៀល​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០២៤ ដើម្បី​ដោះស្រាយ​ឈាន​ដល់​ការ​បញ្ចប់​រឿង​តែម្ដង។ យ៉ាងណាមិញ ភាគី នៃ​តារា​សិល្បៈ​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា​ចរចា​បញ្ចប់​ជម្លោះ​ដ៏​តានតឹង និង​ងាក​មក​ចាប់​ដៃ​គ្នា​ធ្វើ​ការងារ​ជា​ប្រយោជន៍ ដើម្បី​ជាតិ​មាតុភូមិ ពិសេស​ការងារ​ក្នុង​វិស័យ​សិល្បៈ​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា។

បើ​យោង​ទៅ​តាម​កិច្ចព្រមព្រៀង​បញ្ចប់​រឿង​ដែល​ធ្វើឡើង​ដោយ​លោកជំទាវ​មេធាវី ឈីវ ភិរម្យ ភរិយា​របស់ លោក លី ច័ន្ទ​តុលា (ប្រធាន​គណៈ​មេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​) បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ​តទៅ ភាគី​ទាំងពីរ យល់ព្រម​បញ្ចប់​ជម្លោះ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ណាមួយ ទាំង​នៅ​លើ​បណ្ដាញ​សង្គម ឬ​តាម​មធ្យោបាយ​ផ្សេងៗ ទៀត។

ចំណែក​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាម​ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ស្មារតី​ចូលរួម​របស់​សិល្បករ​ទាំងពីរ​រូប​នេះ ដោយ​សង្ឃឹម​ថា ចាប់​តាំងពី​ពេលនេះ​តទៅ អនាគត​សង្គម​សិល្បករ​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់​ក្នុង​ស្មារតី​យោគយល់​អធ្យាស្រ័យ​គ្នា​ប្រកប​ដោយ​ការ​រួបរួម​សាមគ្គី​ជា​ធ្លុង​មួយ ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម