ជីវិតកម្សាន្ដ
ឆ្លងកាត់ ៤ ឆ្នាំ លោក អ៊ិន សុភិន ទម្លាយបទពិសោធរៀបចំកម្មវិធីបវរកញ្ញា
លោក អ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស និងជាស្ថាបនិកកម្មវិធីបវរកញ្ញាដ៏ធំមួយ បានទម្លាយនូវបទពិសោធផ្ទាល់ខ្លួន បន្ទាប់ពីឆ្លងកាត់ការរៀបចំកម្មវិធីប្រឡងបវរកញ្ញាអស់រយៈពេលជាង ៤ ឆ្នាំ កន្លងមកនេះ។

ប្រាកដណាស់ លោក អ៊ិន សុភិន កន្លងមកត្រូវគេដឹងថា លោកគឺជាស្ថាបនិក Miss Grand Cambodia ប៉ុន្តែក៏បានបញ្ចប់កុងត្រាជាមួយស្ថាប័ន Miss Grand International បន្ទាប់ពីបានទិញសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញាដ៏ធំមួយនេះអស់រយៈពេល ៣ ឆ្នាំ ពោលចាប់តាំងពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២២។
ទោះបីយ៉ាងណា លោក អ៊ិន សុភិន បានបញ្ជាក់ឲ្យដឹងដែរថា «៤ ឆ្នាំ ខ្ញុំស្គាល់រសជាតិអស់ហើយ បើយើងមិនធ្វើ យើងមិនដឹងថាវាលំបាកយ៉ាងណា ហើយក៏បានបង្រៀនខ្ញុំឲ្យស្គាល់ ឲ្យចេះ ឲ្យចាំ នូវការងារមួយនេះយ៉ាងច្បាស់ គ្មានសាលាណាបង្រៀនយើងទេ ក្នុងវិស័យមួយ និងមានតែយើងប្រឹងរៀនដោយខ្លួនឯង ការងារបន្ទាប់យើងត្រូវគិតថា ត្រូវធ្វើបន្ត ឬ ឈប់? អរគុណគ្រប់យ៉ាងដែលបានគាំទ្រខ្ញុំកន្លងមក»។

ការលើកឡើងរបស់លោក អ៊ិន សុភិន ខាងលើនេះ ស្របពេលមានការបង្ហោះដោយសរសើរលោកថា «ចំណុចមួយដែលខ្ញុំសរសើរពូ ភិន គឺថា គាត់ជា ND ខ្មែរតែម្នាក់គត់ដែលធ្លាប់បានកាន់កម្មវិធីធំៗ របស់ពិភពលោកដល់ទៅ ៥ កម្មវិធី 1.Miss Universe , 2.Miss Earth , 3.Miss Supranational ,4.Miss Grand , 5.Miss Global»។
គេនៅចាំបានថា សម្រាប់កម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា Miss Grand Cambodia កាលពីកន្លងទៅ បានលេចវត្តមានជាច្រើនឆ្នាំ ក្រោមការដឹកនាំ និងរៀបចំគ្រប់គ្រងដោយលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្សក្នុងកាប្រកួតជ្រើសរើសរយៈពេល ៣ ឆ្នាំ លោកតែងនាំយកបវរកញ្ញាជាប់ជ័យលាភីចេញទៅប្រកួតលើឆាកអន្តរជាតិជាបន្តបន្ទាប់។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាមានការភ្ញាក់ផ្អើលនោះ ក្រោយការដឹកនាំបវរកញ្ញាតំណាងកម្ពុជា គឺ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញទៅប្រកួតនៅលើឆាកអន្តរជាតិមិនបានប៉ុន្មាន ស្រាប់តែលេចដំណឹងថា លោក អ៊ិន សុភិន បានប្រកាសសម្រេចឈប់ធ្វើកម្មវិធីប្រកួត Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ តែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ