ជីវិតកម្សាន្ដ
សឿ សុធារ៉ា បញ្ជាក់ពីអាការជំងឺបងស្រី
តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ជាថ្មីនូវអាការជំងឺរបស់បងស្រីបង្កើត ខណៈដែលជំងឺកាន់តែធ្ងន់។ ជាមួយគ្នានេះដែរ បងស្រីអ្នកនាង សឿសុធារ៉ា ក៏បានបញ្ជូនមកមន្ទីពេទ្យកាល់ម៉ែតផងដែរ។

អ្នកនាងសឿ សុធារ៉ា បានរៀបរាប់ខ្លឹមសារថា «ជម្រាបសួរបងប្អូនទាំងគ្នាអស់ជាទីនឹករលឹក ពីរខែជាងកន្លងមកនេះបងស្រីនាងខ្ញុំ សឿ សុធារី នាងបានខិតខំទ្រាំឈឺចាប់ពេញរាងកាយរហូរស្វិតដៃមួយចំហៀងហើយចំណាយថវិការអស់ច្រើនគួរសមដែរ តែនៅតែមិនបានធូរសោះ»។
តារាស្រី សឿ សុធារ៉ា បានបញ្ជាក់ទៀតថា «ម្សិលមិញនាងពិបាកដកដង្ហើមខ្ញុំក៏សម្រេចចិត្តបញ្ជូននាងទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាតិតេជោសន្តិភាពលោក គ្រូពេទ្យ និងអ្នកគ្រូពេទ្យ គាត់ថតអេកូរឃើញថា (សួតនាងមានដុំសាច់គីស ហើយដុះមួយកន្លែងទៀតនៅកញ្ចឹងក) ឥឡូវនេះខាងពេទ្យជាតិតេជោសន្តិភាពគាត់បញ្ជូនមកពេទ្យកាល់មែត្រទើបមានឧបករណ៍គ្រប់គ្រាន់អាចព្យាបាលបងស្រីនាងខ្ញុំជាឡើងវិញធម្មតា»។

បន្ថែមពីនេះ អ្នកនាង សឿ សុធារ៉ា លើកឡើងថា “នាងខ្ញុំសូមអរគុណដល់លោកអ៊ុំចៅសង្កាត់រងស្នោរ “ សៀ គីម “ និងមន្ត្រីធ្វើការក្នុងសង្កាត់ស្នោរ ទាំងអស់ដែលបានជួយបញ្ចាក់ច្បាស់ថា គ្រួសារតូចកម្សត់របស់នាងខ្ញុំពិតជាក្រហើយមានតែបញ្ហារហូតមែន»។

គួររម្លឹកថា តារាសម្ដែងអ្នកនាង សឿ សុធារ៉ា កន្លងមកនាងជាតារាស្រីម្នាក់ដែលមានភាពលេចធ្លោខ្លាំងក្នុងអាជីពសិល្បៈ ពិសេស បើកត់សម្គាល់ជីវិតរស់នៅរបស់នាងក៏មានភាពហាយសូប្រើប្រាស់សុទ្ធរបស់ទំនើបៗទៀតផង។ ប៉ុន្តែក្រោយបាត់មុខមួយរយៈ ស្រាប់តែធ្លាយដំណឹង នៃការធ្លាក់ខ្លួនដុនដាប លង់ខ្លួននឹងបំណុល ខណៈគ្រួសារក៏ត្រូវបែកបាក់គ្នាទៀត៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ