Connect with us

ជីវិតកម្សាន្ដ

Park Ji Won លាលែងតំណែងជា CEO ផលិតកម្ម HYBE ចំពេលជម្លោះជាមួយ ADOR នៅតែអូសបន្លាយ

បានផុស

នៅ

យោងតាមរបាយការណ៍​សារព័ត៌មានកម្សាន្តកូរ៉េ Allkpop​ នៅថ្ងៃទី ២៤ ខែកក្កដា បានចុះផ្សាយថា Park Ji Won បានបង្ហាញពីបំណងចង់លាលែងពីតំណែងជា CEO របស់ផលិតកម្ម HYBE បន្ទាប់ពីរយៈពេល ៤ ឆ្នាំដែលលោកបំពេញការងារនៅទីនោះ។

នាយកប្រតិបត្តិរូបនេះត្រូវគេដឹងថា  លោកបានចូលរួមជាមួយស្លាកសញ្ញាយក្សនៅខែឧសភាឆ្នាំ ២០២០ ហើយបានចាប់ផ្តើមអាណត្តិបន្តក្នុងនាមជានាយកប្រតិបត្តិនៅឆ្នាំ២០២១ ដោយបន្តពីប្រធានបច្ចុប្បន្នលោក Bang Si Hyuk ។

ទោះយ៉ាងនេះក្ដី ផ្អែកតាមប្រភពទម្លាយពីអ្នកជិតស្និតបំផុតបានឲ្យដឹងថា “តាមអ្វីដែលខ្ញុំយល់ Park Ji Won បានចែករំលែកជំហររបស់គាត់ថាគាត់ចង់ចូលនិវត្តន៍​ បន្ទាប់ពីថ្មីៗនេះបានបញ្ចប់គម្រោងផ្ទាល់ខ្លួន ដើម្បីទាក់ទាញការវិនិយោគខាងក្រៅ​​ សម្រាប់ភាគហ៊ុនមួយរបស់ HYBE” ។

Park Ji Won ត្រូវបានគេស្គាល់ថាជាអ្នកនាំមុខគេក្នុងផលិតកម្ម HYBE ដែលពីមុនហៅថា Big Hit Entertainment ដើម្បីបង្ហាញជាសាធារណៈនៅលើ Korea Exchange ក្នុងឆ្នាំ ២០២០ និងទិញក្រុមហ៊ុនកម្សាន្តរបស់អាមេរិក Ithaca Holdings ក្នុងឆ្នាំ ២០២១។ ចំណែកឯការលាលែងរបស់គាត់​ ចំពេលដែល HYBE មានជម្លោះជាច្រើនជាមួយនឹងភាគហ៊ុនពាក់ព័ន្ធនឹងនាយិកា Min Hee Jin របស់ ADOR ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតដូចជា Source Music និង BELIFT LAB ជាដើម។

ជម្លោះបានចាប់ផ្តើមនៅពេលដែល HYBE បានធ្វើសវនកម្មផ្ទៃក្នុងប្រឆាំងនឹង Min Hee Jin និងនាយកប្រតិបត្តិរបស់ ADOR សម្រាប់ការចោទប្រកាន់ថា នាងប៉ុនប៉ងទទួលបានអ្នកវិនិយោគភាគីទីបីដែលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន។ លើសពីនេះទៅទៀត ជម្លោះរវាងផលិតកម្មទាំងពីរបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងឧស្សាហកម្ម K-pop​ រហូតដល់ថ្នាក់អូសបន្លាយចោតគ្នាទៅមកពាក់ព័ន្ធការលួចចម្លងក្រុមចម្រៀងស្រីថ្មី ILLIT ឬ Belift Lab ហើយមេ ADOR​ បានចោទប្រកាន់ក្រុមនេះថា​ លួចចម្លងគំនិតរបស់ NewJeans ៕

Bang Si Hyuk ឆ្វេង និង Park Ji Won ស្ដាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ក្រោយ YG ប្រកាសក្ដែងៗថា 2NE1 នឹងវិលមកជួបគ្នា​​នៅចុងឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម