Connect with us

ជីវិតកម្សាន្ដ

លោក ហ្វៃ សំអាង ៖ ក្នុងនាមជាកូនខ្មែរ ត្រូវតែជួយផ្សព្វផ្សាយគុន”ល្បុក្កតោ” ទៅកាន់ពិភពលោក

បានផុស

នៅ

ដើម្បី​ចូលរួម​លើកស្ទួយ​ក្បាច់គុន​បុរាណ​ខ្មែរ​គឺ​”​ល្បុក្កតោ​” ផលិតករ​ភាពយន្ត​ដ៏​ល្បី​ឈ្មោះ​របស់​ខ្មែរ​លោក ហ្វៃ សំអាង បាន​បំផុស និង​អះអាង​ថា ក្នុងនាម​ជា​កូន​ខ្មែរ លោក​ត្រូវតែ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅកាន់​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករ​ជើងចាស់​លោក ហ្វៃ សំអាង បាន​បញ្ជាក់​ថា តាមរយៈ​ផ្ទាំង​ទស្សនីយភាព នៃ​រឿង​”​អប្សរា​មហា​អង្គរ” ដែល​ជា​ស្នាដៃ​និពន្ធ និង​ដឹកនាំ​ដោយ​ផ្ទាល់​របស់​លោក​គឺ​បាន​បញ្ចូល​ឈុត​ឆាក នៃ​ក្បាច់គុន​បុរាណ​ខ្មែរ​”​ល្បុក្កតោ​” នៅ​សាច់​រឿង​នេះ​ផង​ដែរ។ លោក​ចាត់​ទុកថា នេះ​ក៏​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង។

លោក ហ្វៃ សំអាង បាន​មាន​ប្រសាសន៍​ថា ក្បាច់គុន”​ល្បុក្កតោ​” ដែល​បាន​ចារិក​នៅ​តាម​ជញ្ជាំង​ប្រាសាទ ហើយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បាន​យក​មក​បង្ហាញ​នៅ​ក្នុង​ផ្ទាំង​ទស្សនីយភាព នៃ​រឿង​អប្សរា​មហា​អង្គរ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​ហាត់ពត់លត់ដំ​ពី​តារា​សម្ដែង​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ និង​ការ​អត់ធ្មត់​ព្យាយាម​លះបង់​ពេលវេលា​គួរ​ឲ្យ​កោតសរសើរ។

លោក ហ្វៃ សំអាង បាន​បន្ត​ទៀត​ថា «យើង​ខ្ញុំ នឹង​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តាមរយៈ​រឿង​អប្សរា​មហា​អង្គរ​ដែល​ផលិត​ដោយ​ផលិតកម្ម​ហង្ស​មាស​ទៅកាន់​ពិភព​លោក»។

ជាមួយ​គ្នា​នេះ លោក​ក៏​អរគុណ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អាជ្ញាធរ​អប្សរា ដែល​បាន​ជួយ​សម្រួល​ដល់ក​ក្រុមការងារ ដើម្បី​ផ្ដិត​យក​រូបភាព​នៅ​តំបន់​ប្រាសាទ​អង្គរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម