ជីវិតកម្សាន្ដ
ម៉ា ច័ន្ទបញ្ញា លើកឡើងជាយោបល់ ៦ ចំណុច រឿងទេសចរណ៍
ខណៈដែលថ្មីៗនេះ មានការវែកញែកនៅលើបណ្ដាញសង្គមជុំវិញរឿងរ៉ាវដែលអាជ្ញាធរហាម You Tubers បរទេសល្បីៗមិនឲ្យថតវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រាសាទអង្គរវត្តនោះ ស្រាប់តែតារាចម្រៀង Original Song លោក ម៉ា ច័ន្ទបញ្ញា បានលើកឡើងជាយោបល់ចំនួន ៦ ចំណុច ពាក់ព័ន្ធរឿងទេសចរណ៍។
បើតាមការលើកឡើងរបស់លោក ម៉ា ច័ន្ទបញ្ញា បានឲ្យដឹងថា «សូមចូលរួមយោបល់មួយ រឿងទេសចរណ៍ អាជ្ញាធរប្រកាសអនុញ្ញាតការថតនៅប្រាសាទគឺជាដំណឹងមួយល្អ។ រដ្ឋ គួរតែធ្វើសេចក្ដីប្រកាសមួយលើកមុខលើកមាត់ ប៉ះប៉ូវបញ្ហាកើតមានកន្លងមក តែមុននឹងចាប់ផ្ដើម រដ្ឋ គួរតែផ្ដល់ទំនុកចិត្តដល់ អ្នកផ្សព្វផ្សាយជាមុនជៀសវាងសេចក្ដីសម្រេចមិនស្របនឹងស្ថានភាពជាក់ស្ដែង។
ម៉ា ច័ន្ទបញ្ញា បានលើកឡើងនូវហេតុផលចំនួន ៦ ចំណុចដោយក្នុងនោះ៖
១. អនុញ្ញាតឲ្យអ្នកផលិតមាតិកាទាំងឡាយផលិតមាតិកា ផ្សព្វផ្សាយដោយភ្ជាប់នឹងពាក្យថា «ខ្ញុំបានផលិតរួចហើយ មិនមានបញ្ហាអ្វីឡើយអាជ្ញាធរបានជួយជ្រោមជ្រែងខ្ញុំណាស់»។ ក្នុងករណី ដែលមានមាតិ កាណានិយាយមិនល្អគួរអញ្ជើញពិភាក្សារួចលើកទឹកចិត្តហើយសំណូមពរឲ្យកែសម្រួលជៀសវាង ម្នាក់ខំធ្វើ ម្នាក់ខំបង្អាប់ (បង្កើតចលនាមុនប្រកូកប្រកាស)។
២.អនុញ្ញាតឲ្យអ្នកឧបត្ថម្ភផ្ដល់នូវការវិនិយោគផ្នែកសម្ភារៈ ឬថវិការលើកទឹកចិត្តដល់អ្នកផលិតមាតិកា ឬអ្វីដែលឆ្លើយតបនឹងការផ្សព្វផ្សាយក្រោមពាក្យស្លោកណាមួយដែលអាចឲ្យដឹងថា អាជ្ញាធរបានបើកជើងមេឃទេសចរណ៍នេះហើយ។ ប្រវាស់ឯកជនបង្កើនកេរ្តិ៍ឈ្មោះរួម ឬឈ្នះៗ។
៣. ថ្នាក់លើគួរចាប់ផ្ដើមចុះត្រួតពិនិត្យ ឬជំរុញការចុះអនុវត្តផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន។ បើអាចគួរបង្កើតវគ្គ បណ្ដុះបណ្ដាល ដល់មន្ត្រី ឬអជ្ញាធរទាំងនោះ មិនត្រឹមយល់ដឹងតែពីការគោរពថ្នាក់លើតែយល់ដឹងពីរបៀបជួយសម្រួលដល់អ្នកផ្សព្វផ្សាយទំនាក់ទំនងថែមទៀត។ ឧ. វគ្គបណ្ដុះបណ្ដាលកាន់កាម៉េរ៉ា កាត់ត ថតរូប។ល។
ធ្វើខុសដាក់ទោសធ្វើល្អជូនរង្វាន់(វេទិកាលើកទឹកចិត្តអាជ្ញាធរ) (បន្ធូរយោគយល់រួចរឹតបន្តឹងដោយដាក់វិន័យច្បាស់លាស់ធ្វើខុសមួយដកបញ្ឈរជើង ឬផ្លាស់ប្ដូរទៅគោលដៅផ្សេងមួយដើម្បីពង្រឹងច្បាប់) ,ទន់ភ្លន់តែមិនទន់ជ្រាយ
៤.ជំរុញលើកទឹកចិត្តឲ្យមានការធ្វើទីផ្សាររួមដោយរដ្ឋអាចយកគំរូតាមBlack Friday បែបបរទេសមកជារបៀបយើងវិញដើម្បីឲ្យមានការលក់បញ្ចុះតម្លៃ ឬមានការថែមជូនណាមួយឆ្លើយតបទៅគោលដៅទេសចរណ៍។ ឧ. ចូលញាំអាហារនៅហាងនេះ នឹងទទួលបានសំបុត្រចូលប្រាសាទអង្គរវត្ត Freeឬចូលលេង Aquarium បញ្ចុះ ៥០ ភាគរយ។ល។ បង្កើតគំរូទេសចរណ៍ ផ្ដើមពីឪពុកម្ដាយ។
៥. រៀបចំការធ្វើដំណើរឲ្យល្អប្រសើរដោយផ្ដោតលើគោលដៅទេសចរណ៍សហការជាមួយក្រុមហ៊ុនដឹកជញ្ជូន,ដូចជា វីរៈបុនថាំ Grab, Pass app, Go Now ។ល។ឲ្យតែបម្រើផលចំណេញដល់ទីតាំងភូមិសាស្ត្រក្រោមស្លាកឈ្មោះ «Cambodia Green Season» (គួរកុំប្រើ Low season ឬ ពាក្យណាដែលក្លាយជាចំណុចខ្សោយ) ,ផ្ដោតមកគោលដៅ។
៦. រៀបចំប្រអប់សំបុត្រស្រង់ស្ថិតិ និងប្រព័ន្ធCall center ក្នុងករណីមានបញ្ហាកើតឡើងអាសន្ន ឬការមិនគោរពច្បាប់របស់អជ្ញាធរ។ ត្រួតពិនិត្យលទ្ធផលកែសម្រួល។
លោក ម៉ា ច័ន្ទបញ្ញា បានលើកឡើងបន្ថែមថា ពេលរៀបយុន្តការទាំងនេះរួចរាល់ខ្ញុំយល់ថា សម្ដេចមហាបវរ អាចប្រកាសដោយផ្ទាល់ ឬរដ្ឋមន្ត្រីប្រកាសរួមជាមួយរដ្ឋបាលខេត្តសៀមរាបបានហើយ។ ប្រជាជននឹងសាទរហើយដំណឹងនេះត្រូវជំរុញបកប្រែជាភាសាបរទេសបន្ថែមទៀតដើម្បីបង្កើនលទ្ធភាពផ្សព្វផ្សាយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)