ជីវិតកម្សាន្ដ
ភឹម ស្រីនោ បំផុសការផ្សព្វផ្សាយ “ហូលពិតានខ្មែរ” ដើម្បីឲ្យពលរដ្ឋខ្មែរបានស្គាល់ច្បាស់
តារាសម្តែង និងជាម្ចាស់មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ ថ្វីត្បិតពេលនេះនាងត្រូវបានផ្ទេរតំណែង និងមកុដហើយក៏ពិតមែនតែសម្រាប់ការគាំទ្របូករួមនឹងប្រជាប្រិយភាពគឺនាងនៅតែទទួលបានការចាប់អារម្មណ៍ និងទីផ្សារការងារធម្មតា។

ជាងនេះថែមទៀតអ្វីដែលធ្វើឲ្យអ្នកគាំទ្រសរសើរ និងចាប់អារម្មណ៍លើ ស្រីនោ ពេលនេះខណៈដែលឃើញនាងគ្រងឈុតបុរាណ “ហូលពិតានខ្មែរ” ភ្ជាប់ដោយខ្លឹមសារបំផុសរួមគ្នាក្នុងការផ្សព្វផ្សាយ “ហូលពិតានខ្មែរ” ដើម្បីឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ច្បាស់។
ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរកញ្ញា ភឹម ស្រីនោ បានឲ្យដឹងពីគោលបំណងថា ហូលពិតានខ្មែរ ប្រជាជនខ្មែរមួយចំនួនគឺមិនបានស្គាល់ ដូច្នេះយើងជាអ្នកស្គាល់ជួយផ្សព្វផ្សាយឲ្យអ្នកដែលមិនស្គាល់បានដឹងផង។ នាងថា “ហូលពិតាន” ជាសិល្បៈមួយប្រភេទមានភាពប្រណីតល្អឯក និងឆ្លងកាត់ការផលិតច្រើនដំណាក់កាលរួមមាន, ការផលិតសរសៃអំបោះ ,ការជ្រលក់ពណ៌ធម្មជាតិ(លក្ខណៈពិសេសជាងគេនៃតម្បាញខ្មែរ) ,ការតម្លើងគោមក្បាច់ជាដើម។

បវរកញ្ញារូបនេះក៏បានបញ្ជាក់ទៀតថា «ចំពោះការប្រើប្រាស់ក៏មានក្បួនខ្នាតដោយសារ ហូលពិតាន ខុសពីហូល ធម្មតាដែលខ្មែរនិយមស្លៀក ប៉ុន្តែហូលពិតានគឺ ប្រើសម្រាប់ការដាក់តាំងលម្អរ គោរពបូជា នៅតាមទីសក្ការៈក្នុងអត្ថន័យសាសនាដោយសិល្បៈប្រភេទនេះត្បាញចេញអំពីរឿងទេវកថា ឬពុទ្ធប្រវត្ថិ ឬក៏ទសជាតក ឬក៏រឿងរ៉ាវជំនឿផ្សេងៗក្នុងសង្គមខ្មែរ»។
សូមបញ្ជាក់ដែរថា មកដល់ពេលនេះ កញ្ញា ភឹម ស្រីនោ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ខណៈដែលកន្លងទៅនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ របស់ប្រទេសកម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?