Connect with us

ជីវិតកម្សាន្ដ

រឿងគ្រឿងញៀនមិនទាន់ចប់ផង Yoo Ah In ត្រូវចាប់ខ្លួនពីបទរំលោភលើបុរសដូចគ្នា

បានផុស

នៅ

នៅថ្ងៃទី ២៥ខែកក្កដា ប៉ុស្តិ៍ប៉ូលិស Seoul Yongsan បានប្រកាសថា តារាសម្តែង Yoo Ah In មានអាយុ ៣៨ ឆ្នាំ ឈ្មោះពិត Uhm Hong Sik ត្រូវបានចាប់ខ្លួន ពីបទរំលោភផ្លូវភេទលើបុរសម្នាក់ដែល​គេ​ស្គាល់​ថា ​ជា​លោក A អាយុ ៣០ ឆ្នាំ ដែល​កំពុង​ដេក​នៅ​ការិយាល័យ​នៅ Yongsan-gu កាលពី​ថ្ងៃទី ១៤ ខែកក្កដា។

របាយការណ៍ផ្តាច់មុខដោយ Chosun Ilbo បង្ហាញថា លោក A បានដេកលក់នៅការិយាល័យម៉ោង ៦ព្រឹកដល់ម៉ោង ៤ ល្ងាចនៅថ្ងៃកើតហេតុ។ គាត់​បាន​ភ្ញាក់​ពី​ដំណេក ហើយ​ដឹង​ថា​ខ្លួន​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ ទើប​អ្នកនៅជាមួយបានឲ្យគាត់​រាយការណ៍​ទៅ​ប៉ូលិស​នៅ​ថ្ងៃ​បន្ទាប់ ។

ទោះបីជាយ៉ាងណា officetel មិនមែនជាលំនៅដ្ឋានរបស់លោក Yoo Ah In​ ឬលោក A ទេ ប៉ុន្តែជាកម្មសិទ្ធិរបស់ភាគីទីបី ហើយបុរសផ្សេងទៀតមានវត្តមាននៅកន្លែងកើតហេតុក្នុងអំឡុងពេលកើតហេតុ។ ប៉ូលិសក៏កំពុងស៊ើបអង្កេតផងដែរថា តើតារាសម្ដែងប្រុសដែលត្រូវបានកាត់ទោសរួចហើយពីបទប្រើប្រាស់គ្រឿងញៀន​ ជាទម្លាប់បានប្រព្រឹត្តឧក្រិដ្ឋកម្មក្រោមឥទ្ធិពលនៃគ្រឿងញៀន។

បច្ចុប្បន្ន Yoo Ah In កំពុងប្រឈមមុខនឹងការកាត់ទោសពីបទគ្រប់គ្រងថ្នាំ propofol ១៨១ ដង នៅចន្លោះខែកញ្ញា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២២ និងពីបទទទួលថ្នាំងងុយគេងដោយខុសច្បាប់ក្រោមឈ្មោះអ្នកដទៃចាប់ពីខែឧសភា ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២។ ព្រះរាជអាជ្ញាបានស្នើសុំដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពិន័យជាប្រាក់ចំនួន ២ លានវ៉ុន ( ៤,៤៤៧.៧៦ ដុល្លារ) និងពិន័យជាប្រាក់បន្ថែមប្រហែល ១.៥ លានវ៉ុន (១,០៨៥.៨២ ដុល្លារ) ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គាត់ ក្រុមការពាររបស់ Yoo Ah In បានអង្វរសុំឲ្យមានការបន្ធូរបន្ថយ ដោយលើកឡើងពីការតស៊ូរបស់គាត់ជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងការគេងមិនលក់។ ពួកគេ​បាន​កត់​សម្គាល់ថា គាត់​ត្រូវបាន​គ្រូពេទ្យ​វិកលចរិត​ណែនាំឲ្យទៅ​សម្រាក​នៅ​មន្ទីរពេទ្យ និង​លេបថ្នាំ​សណ្តំ​ជារឿយៗ។

យ៉ាងណាមិញ អ្នកតំណាងផ្នែកច្បាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបន្ថែមទៀតថា «ការចោទប្រកាន់ថ្មីៗនេះដែលធ្វើឡើងប្រឆាំងនឹង Yoo Ah In គឺមិនពិតទាំងស្រុង។ សូម​កុំ​ធ្វើ​ការ​សង្ស័យ​ដោយ​មិន​ចាំ​បាច់ ​អំពី​ជីវិត​ឯកជន​របស់​តារា​រូប​នេះ»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពេលដឹងការពិត Song Hye Kyo មានប្រវត្តិគ្រួសារជូរចត់តាំងពីក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម