Connect with us

ជីវិតកម្សាន្ដ

ស្រួង ភាវី ខកចិត្តខ្លាំង ក្រោយផ្ទុះរឿងយកហូលខ្មែរទៅស្លៀកហាត់ប្រាណជាន់ឈ្លីវប្បធម៌

បានផុស

នៅ

កីឡា​ការិនី​ប៊ីយ៉ា​-​ស្នូកឃ័រ​ជម្រើស​ជាតិ​កម្ពុជា អ្នកនាង ស្រួង ភាវី បាន​បង្ហាញ​ការ​ខកចិត្ត​ជា​ខ្លាំង ក្រោយ​ឃើញ​សកម្មភាព​របស់​បុគ្គល​មួយ​ចំនួន ជោរ​តាម​គ្នា ដោយ​មិន​គិត​ពី​តម្លៃ​អត្តសញ្ញាណ តម្លៃ​វប្បធម៌​ជាតិ ដែល​ទង្វើ​នេះ​ហាក់​កំពុង​បំពុល​ទម្លាក់​តម្លៃ​សង្គម​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ចេញ​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​របស់​បុគ្គល​មួយ​ចំនួន​ដែល​កំពុង​ជោរ​តាម​គ្នា​ពី​សំណាក់​កីឡា​ការិនី​រូប​នេះ បន្ទាប់ពី​មាន​ការ​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​Tik Tok ខណៈ​ឃើញ​សកម្មភាព​របស់​នារីៗមួយ​ចំនួន បាន​យក​ហូល​ខ្មែរ​ទៅ​ស្លៀក​ហាត់ប្រាណ ហាក់​មិន​ផ្តល់​តម្លៃ​អត្តសញ្ញាណ និង​តម្លៃ​វប្បធម៌​ជាតិ​ខ្លួនឯង។

អ្នកនាង ស្រួង ភាវី បាន​លើក​ឡើង​ខ្លឹមសារ​ខ្លី​ខ្លឹម​ថា «តម្លៃ​អត្តសញ្ញាណ តម្លៃ​វប្បធម៌​ជាតិ មិន​អាច​ចេះ​តែ​យក​មក​លេង​សើច​តាម​អំពើ​ចិត្ត​បានទេ សុំ​រួសរាន់​ចេញ​ទទួល​កំហុស​ឆាប់​ទៅ កុំ​ឲ្យ​មាន​ការ​អន្តរាគមន៍​ទាន់ បំណង​ល្អ​ពី​ខ្ញុំ»។

ដោយឡែក​ងាក​មក​មើល​មហាជន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​មួយចំនួន​ធំ​គឺ​មិន​ខុសគ្នា​ពី​កីឡា​ការិនី ស្រួង ភាវី នោះទេ ដោយ​បាន​ផ្ទុះ​ការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​បែបនេះ ខណៈ​ដែល​អ្នកខ្លះ​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ក្តៅ​លើ​រឿង​នេះ ពិសេស​ចំពោះ​បុគ្គល​ជោរ​តាម​គ្នា។

ជាមួយ​គ្នា​នេះ មាន​ការ​លើក​ឡើង​ជាច្រើន​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុក​ថា «ទង្វើ​បែបនេះ កំពុងតែ​ជាន់​ឈ្លី​តម្លៃ​ប្រពៃណី វប្បធម៌ និង​តម្លៃ​អត្តសញ្ញាណ​ជាតិ ដែល​នាំ​ឲ្យ​ជាតិ​សាសន៍​ដទៃ ឬ បរទេស​មើលងាយ​មក​លើ​ប្រទេស។ តើ​គួរ​ឲ្យ​កើត​មាន​ទង្វើ​បែបនេះ​ទៀត​ទេ? ក្រសួង​គួរ​ធ្វើ​បែប​ណា​ចំពោះ​បុគ្គល​ទាំងនោះ​?»។ នេះ​ជា​សំ​សួរ​របស់​មហាជន។

ក្នុង​នោះ​ក៏​មាន​ការ​បញ្ចេញ​ទស្សនៈ​ថា «ជួយ​ពិចារណា​ផង​បងប្អូន ឡប់​ជា​ប្រព័ន្ធ វប្បធម៌ ប្រពៃណី​ខ្មែរ​មិន​អាច​យក​មក​លេងសើច​បាន​ទេ សម្លៀកបំពាក់​នេះ​ស្លៀក​បាន​ក្នុង​កម្មវិធី​ប្រពៃណី​ផ្សេងៗ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ បង្ហាញ​ពី​ភាព​ទន់ភ្លន់​របស់​ខ្មែរ មិនមែន​យក​មក​ផ្ចាញ់ផ្ចាល​ចង់​ឈ្នះ​ចង់​ចាញ់​នោះ​ទេ»។

សូម​បញ្ជាក់​ដែរ​ថា សកម្មភាព​បែប​គឃ្លើន​ខាង​លើ​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​នេះ គឺ​លេចឡើង​បន្ទាប់ពី​មាន​ការ​បង្ហោះ​រិះគន់​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​មួយ​ពាក់ព័ន្ធ​រឿង​មិន​សម​ភ្នែក​ដែល​ស្ត្រី​ខ្លះ​ស្លៀកពាក់​ទៅ​ហាត់ប្រាណ​ហាក់​បញ្ចេញ​ភាព​សិច​ស៊ី​ជ្រុល​ហួសហេតុ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម