Connect with us

ជីវិតកម្សាន្ដ

ឥស្សរជន និងតារាហូលីវូដល្បីៗ បង្ហាញវត្តមានក្នុងពិធីបើកកីឡាអូឡាំពិក

បានផុស

នៅ

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី២៧ ខែកក្កដា ដោយមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតារាបរទេសជួរមុខជាច្រើនប្រណាំងគ្នាដើរលើកម្រាលព្រំក្រហម ក្រោមការបំភ្លឺភ្លើងអូឡាំពិកជុំវិញទីក្រុងយ៉ាងត្រចះត្រចង់។

យ៉ាងណា យោងតាម pagesix បានបញ្ចាក់ថា យប់មុនពិធីបើក ពិធីជប់លៀងមួយបានចាប់ផ្តើមនៅឯព្រឹត្តិការណ៍ Prelude របស់ Louis Vuitton សម្រាប់ព្រឹត្តិការណ៍អូឡាំពិកដែលឃើញឥស្សរជនរបស់ហូលីវូដខ្លះ​ ដើរលើកម្រាលព្រំក្រហម រួមទាំង Zendaya, Charlize Theron និង Jeremy Allen White ។​

នៅថ្ងៃទី ២៦ ខែ​កក្កដា មុនការចាប់ផ្ដើមការប្រកួតជាផ្លូវការ តារាល្បីៗដូចជា Chrissy Teigen, John Legend, Kelly Clarkson, Ariana Grande និងអ្នកផ្សេងទៀត បានបង្ហាញនូវវត្តមានពួកគេដើរលើកម្រាលព្រំក្រហមជាមួយនឹងអគារ Eiffel Tower នៅផ្ទៃខាងក្រោយ។

មិនត្រឹមតែប៉ុណ្ណឹងនោះទេ ក្នុងពិធីបើកកីឡាអូឡាំពិកការបង្ហាញខ្លួនរបស់តារាស្រី២ដួង បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទស្សនិកជន និងមហាជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ តារាស្រី Lady Gaga បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលដោយការច្រៀងជាភាសាបារាំង អំឡុងពេលការសម្តែងរបស់នាងកាលពីល្ងាចថ្ងៃសុក្រ ដែលឃើញនាង​បញ្ចេញ​ការ​សម្ដែង​ដ៏​ជក់​ចិត្ត​នៃ Mon Truc En Plumes របស់ Zizi Jeanmaire ជារបាំបុរាណបារាំង។ នាងក៏បានលេងព្យាណូ កំឡុងពេលសម្តែងរបស់នាងផងដែរ។

ងាកទៅម្ចាស់បទ “My heart will go on​” គឺតារាស្រី​ Céline Dion ក៏មិនខុសពី Lady Gaga ដែរ រូបនាងបានបញ្ចេញស្ទីលនៃការច្រៀងដ៏ទាក់ទាញ ដើម្បីបិទអង្គពិធីនាពេលយប់។ រាត្រីនេះបានក្លាយជាពិធីមួយដ៏មានសារៈសំខាន់ជាពិសេសសម្រាប់រូបតំណាងប៉ុបកាណាដា ព្រោះវាសម្គាល់ការវិលត្រឡប់របស់នាងទៅកាន់ឆាកចាប់តាំងពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញាមិនអាចកម្រើកខ្លួនបានក្នុងឆ្នាំ ២០២២។ ជំងឺសរសៃប្រសាទដ៏កម្របណ្តាលឲ្យសាច់ដុំកន្ត្រាក់ រឹងនៅក្នុងដងខ្លួន និងអវយវៈ។ វា​ក៏​បាន​ធ្វើ​ឲ្យ​នាង​ពិបាក​គ្រប់​គ្រង​ខ្សែ​សំឡេង​របស់​នាង​ផង​ដែរ។

ទោះបីជាយ៉ាងណា ថ្វីបើមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏ពិធីបើកដំណើរការប្រមាណជាបួនម៉ោងបានប្រព្រឹត្តទៅយ៉ាងរលូនព្រមទាំងទាក់ទាញអ្នកទស្សនាជាង ៣០០.០០០នាក់ រួមទាំងអត្តពលិកប្រមាណ ៦.៨០០ នាក់។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងតាមដងទន្លេ Seine ក្នុងទីក្រុងប៉ារីស ដោយមានការដង្ហែក្បួនអណ្តែតទឹកប្រវែង ៦.៤ គីឡូម៉ែត្រ ជាមួយនឹងទូកតំណាងឲ្យគណៈប្រតិភូជាតិនីមួយៗ​ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១១ ខែ​សីហា៕

តារាចម្រៀង Lady Gaga

តារាចម្រៀង Céline Dion

សូមទស្សនារូបភាពឥស្សរជនរបស់ហូលីវូដនិងតារាល្បីៗចូលរួម៖

ព្រះអង្គម្ចាស់ Albert II និងម្ចាស់ក្សត្រី Charlene នៃ Monaco, Serena Williams រ៉ូបក្រហម, Alex Cooper , Matt Kaplan និង​តារាចម្រៀង Ariana Grande រូបភាព៖ Getty

Snoop Dogg, Zendaya និង Charlize Theron រូបភាព៖ Getty
Alan Cumming, Elizabeth Banks, ​John Mulaney និង LeBron James រូបភាព៖ Getty

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចាប់អារម្មណ៍ទេ? កំហុសធំមួយកើតឡើង ពេលបង្ហូតទង់អូឡាំពិក ក្នុងពិធីបើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម