Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច សរសើរកម្មវិធីទូរទស្សន៍ជាតិកម្ពុជាគាស់កកាយអ្នកសិល្បៈចាស់ថ្មីគ្រប់ទម្រង់

បានផុស

នៅ

តារា​ចម្រៀង​ជើង​ចាស់​លោក សុះ ម៉ាច បាន​ចេញ​មុខ​សរសើរ​ចំពោះ​កម្មវិធី​ចម្រៀង​ស្បៃ​រាត្រី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ដែល​គាស់កកាយ​អ្នក​សិល្បៈ​ចាស់​ថ្មី​គ្រប់​ទម្រង់​បញ្ចេញ​ទេពកោសល្យ និង​សមត្ថភាព​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​លោក សុះ ម៉ាច បាន​លើកឡើង​ដោយ​ខ្លឹមសារ​បែបនេះ​ថា «កម្មវិធី​ចម្រៀង​ស្បៃ​រាត្រី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ពិតជា​បាន​គាស់​កកាយ​អ្នក​សិល្បៈ​ចាស់​ថ្មី​គ្រប់​ទម្រង់​មក​បង្ហាញ​វត្តមាន​ជាថ្មី រួម​ទាំង​វាចា​កំប្លុកកំប្លែង​ផ្តល់​ភាព​សប្បាយ​រីករាយ​សម្រាប់​ទស្សនិកជន»។

លោក សុះ ម៉ាច និយាយ​ទៀត​ថា «មិនតែប៉ុណ្ណោះ អ្នក​មិនមែន​ជា​អាជីព​សិល្បៈ ប៉ុន្តែ​មាន​សមត្ថភាព​ផ្នែក​សិល្បៈ ក៏​អាច​មក​បង្ហាញ​សមត្ថភាព​លើ​ឆាក​នេះ​បាន​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នាយ ចាប ចៀន ដែល​ជា​តារា​កំប្លែង​ជើងចាស់​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា»។ តាមរយៈ​ការ​លើក​ឡើង​ពី​សំណាក់​លោក សុះ ម៉ាច ខាង​លើ​នេះ មាន​មហាជន​ជាច្រើន​បាន​បង្ហាញ​ការ​គាំទ្រ​កម្មវិធី​នេះ​ផង​ដែរ។

គួរ​បញ្ជាក់​ថា លោក សុះ ម៉ាច គឺជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ២ អាណត្តិ និង​ជា​តារា​ចម្រៀង​ជើងចាស់​ដ៏​មាន​ប្រជាប្រិយភាព​រហូតមកដល់​ពេល​បច្ចុប្បន្ន។ លោក សុះ ម៉ាច បាន​ជាប់​ឈាមជ័រ​ជា​អ្នក​សិល្បៈ ព្រោះ​លោក​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​តា សុះ ម៉ាត់ តារា​ចម្រៀង​ល្បី និង​សម្បូរ​ស្នេហ៍​ក្នុង​ទសវត្សរ៍​ឆ្នាំ ៦០-៧០៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម