Connect with us

ជីវិតកម្សាន្ដ

អ្នកដឹកនាំរឿងហុងកុងមួយរូប ទម្លាយអតីតកាល ទិនហ្វី ថា ជាមនុស្សអាថ៌កំបាំងបំផុត

បានផុស

នៅ

នៅក្នុងការបង្ហាញខ្លួនដំបូងលើ YouTube របស់អ្នកដឹកនាំរឿងហុងកុង Wong Jing បានបង្ហាញពីអាថ៌កំបាំងនៃបញ្ហាគ្រួសារ ស្នេហា និងការវះកាត់កែសម្ផស្ស របស់ផលិតករភាពយន្ត Stephen Chow ឬទស្សនិកជនជាច្រើនចំណាំហៅថា តួទិនហ្វី ដោយបង្ហាញពីភាពជាដៃគូសហការក្នុងភាពយន្តរបស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

ដើម្បីឆ្លុះបញ្ចាំងពីអាជីពរយៈពេល ៥០ឆ្នាំក្នុងការផលិតខ្សែភាពយន្ត ព្រមទាំងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងការយល់ដឹងអំពីឧស្សាហកម្មកម្សាន្តមួយនេះ អ្នកដឹកនាំរឿងហុងកុងរូបនេះបានបើកដំណើរការប៉ុស្តិ៍ YouTube ផ្ទាល់ខ្លួនតែម្ដង។ នៅក្នុងវគ្គដំបូងកាលពីថ្ងៃទី ២៧ ខែកក្កដា លោកបានពិភាក្សាអំពីរបៀបដែលទិនហ្វីនៅតែជាប្រធានបទនៃការចាប់អារម្មណ៍ជាញឹកញាប់លើអ៉ិនធើណេត ភាគច្រើនដោយសារតែការសហការគ្នាដ៏ជោគជ័យរវាងពួកគេ និងខ្សែភាពយន្តល្បីៗជាច្រើនដែលអ្នកទាំងពីរបានបង្កើតរួមគ្នាក្នុងទសវត្សរ៍ឆ្នាំ៩០ ។

អ្នកដឹកនាំហុងកុងវ័យ៦៩ឆ្នាំរូបនេះបាននិយាយថា ក្នុងវ័យកុមារភាព ឪពុកម្តាយរបស់ទិនហ្វីស្រាប់តែជួបរឿងរកាំរកុស ដោយសារតែនៅថ្ងៃមួយពេលលួចចូលរោងកុន ទិនហ្វីបានឃើញឪពុករបស់ខ្លួនជាមួយនារីម្នាក់ទៀត។ គាត់ស្រាប់តែប្រាប់រឿងរ៉ាវដែលឃើញទៅកាន់ម្ដាយ ប៉ុន្តែនៅបំផុតឪពុករបស់ទិនហ្វីបែរជាសម្រេចចិត្តលែងលះ ហើយចាកចេញពីកូនៗដោយគ្មានអាល័យសូម្បីតែបន្តិចណាឡើយ។ ក្រោយមកម្តាយរបស់គាត់ត្រូវចិញ្ចឹមទិនហ្វី រួមទាំងបងប្អូនពីរនាក់របស់គាត់តែម្នាក់ឯងក្នុងនាមជាស្រ្តីមេម៉ាយ ដោយបើកហាងតូចមួយរកស៊ីចិញ្ចឹមជីវិត។

យ៉ាងណា មានរឿងខ្លះជារឿងអាថ៌កំបាំងដែលសឹងតែគ្មានអ្នកណាម្នាក់បានដឹង អំពីជីវិត Stephen ឡើយ ក្រៅពីមនុស្សស្និតស្នាលបំផុត។ នៅដើមអាជីពរបស់ តារាសម្ដែងពូកែវោហាស៍និងទំនុកដោយភាពកំប្លុកកប្លែងនោះ បានធ្វើការវះកាត់ត្របកភ្នែក ហើយឆ្លៀតពេលសម្រាកដើម្បីឲ្យរបួសឆាប់ជាសះស្បើយ​​ ដោយមានមិត្តស្រីផ្តល់អាហារដល់គាត់។ នៅឆ្នាំ ១៩៨៩ គាត់មានទំនាក់ទំនងឯកជនជាមួយតារាសម្តែង Jacqueline Law ហើយប្រាប់តែអ្នកដឹកនាំរឿង Wong ឲ្យដឹងតែប៉ុណ្ណោះ ពីស្នេហាឯកជនមួយនេះ។

ទោះបីជាខ្លួនមានអារម្មណ៍ស្រលាញ់ខ្លាំងចំពោះ Jacqueline ប៉ុន្តែ Stephen មិនទាន់ត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ទេ ខណៈដែលភាគីខាងស្រីចង់បានជីវិតគ្រួសារដែលមានស្ថិរភាព។ ក្រោយមក ទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ ហើយនៅឆ្នាំ ២០០៨ នាងបានរៀបការជាមួយអ្នកជំនួញជនជាតិសិង្ហបុរីដែលមានទ្រព្យសម្បត្តិម្នាក់​​ ដោយរួមរស់ជាមួយគ្នាត្រឹមរយៈពេល៤ឆ្នាំ នាង​បាន​ស្លាប់​ដោយ​ជំងឺ​មហារីកក្នុងឆ្នាំ២០១២ ។

មិនយូរប៉ុន្មាន នៅពេលថត​រឿង “Fight Back to School” នាឆ្នាំ ១៩៩២ ទិនហ្វីបានលួចចាប់ចិត្តលើ​តារា​សម្ដែង​ហុងកុង Athena Chu។ នៅពេលនេះទំនាក់ទំនងរបស់ Stephen និង Wong ស្រាប់តែមានភាពតានតឹងជាមួយគ្នាឡើងមកភ្លាមៗ។

Wong Jing បានរៀបរាប់ពីភាពស្និទ្ធស្នាលរបស់ពួកគេ ចែករំលែកអ្វីៗគ្រប់យ៉ាង ប៉ុន្តែក្រោយមក អ្នកទាំងពីរស្រាប់តែឃ្លាតឆ្ងាយពីគ្នា ដោយសារតែគំនិត និងឧត្តមគតិខុសគ្នាខ្លាំងពេក។ ទិនហ្វីចូលចិត្តដឹកនាំខ្លួនឯង ហើយរក្សាគំនិតពិតរបស់គាត់ជាឯកជន។ ចំណែកលោក Wong Jing ច្រើនតែបើកចំហហើយមិនខ្វល់ចិត្តច្រើនឡើយ។ ​យ៉ាងណា ដ្បិតថាបែកគ្នាដោយសារតែមិនចុះសម្រុងគំនិត អ្នកទាំងពីរក៏ធ្លាប់បន្សល់នូវស្នាដៃភាពយន្តហុងកុងដ៏ល្បីល្បាញជាច្រើនរួមមាន “God of Gamblers” និង “Royal Tramp” ។

មិនយូរប៉ុន្មាន Stephen បានចាប់ផ្តើមអាជីពបន្ថែមដោយធ្វើការឲ្យស្ថានីយ៍ទូរទស្សន៍ Rediffusion របស់ហុងកុង។ ក្រោយមកទៀត គាត់បានចូលរួមជាមួយ TVB ក្នុងឆ្នាំ ១៩៨២ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨៨ ជាមួយនឹងភាពយន្តក្រោមចំណងជើងថា “Final Justice” ដែលធ្វើឲ្យគាត់ទទួលបានពានរង្វាន់ Golden Horse Award សម្រាប់តារាសម្តែងល្អបំផុត។

ដោយឡែក យោងតាម The Hollywood Reporter ឯណោះបានរាយការណ៍ថា តារាប្រុសវ័យ៦២ឆ្នាំរូបនេះបានសម្រេចផ្សងព្រេងក្នុងការដឹកនាំភាពយន្តដោយខ្លួនឯងនាឆ្នាំ ១៩៩៤ ដែលកាលណោះស្នាដៃដែលគួរឲ្យចាប់អារម្មណ៍របស់គាត់រួមមាន “Shaolin Soccer” “Kungfu Hustle” និង “Journey to the West: Conquering the Demons” ជាខ្សែភាពយន្តចិន ដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលនៅពេលចេញផ្សាយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ​សម្បូរ​កូឡាជែន ៥​ មុខ ​ដែលធ្វើ​ឲ្យ​ Liu Yifei មានមុខក្មេង​ជាងអាយុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម