Connect with us

ជីវិតកម្សាន្ដ

សុគា គីមលាង បារម្ភខ្លាចបុគ្គលមួយចំនួនយកសម្បត្តិវប្បធម៌ជាតិទៅផ្សព្វផ្សាយដើម្បីប្រយោជន៍ខ្លួន

បានផុស

នៅ

កាលពីថ្មី​ៗ​នេះ នាថការី​របាំ​បុរាណ​អប្សរា​លើភ្នំទឹក​កកកញ្ញា សុគា គីមលាង ហៅ កូន អាន់ បានថ្លែ​ង​សារ​អរគុណ​ចំពោះ​អាជ្ញាធរ​អប្សរា​ក្រោយ​ឮ​ដំណឹង​ដ៏​រីករាយ​ថា ​បាន​សម្រេច​បើកទូលាយ​ជុំវិញ​ការ​ថត​រូប ភាពនិង​វីដេអូ​ក្នុង​សំលៀកបំពាក់​បែប​ប្រពៃណី​អាពាហ៍ពិពាហ៍​នៅ​តំបន់​អង្គរ​តែ​ចៀសវាង​ការ​ថតរូប​អាស​អាភាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមពេលជាមួយគ្នានេះដែរ សិល្បការិនី​ដ៏​ឆ្នើម និងនាថការីរបាំបុរាណ​កញ្ញា សុគា គីមលាង ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ផងដែរ​ព្រោះ​តែក្លាច​បុគ្គល​មួយ​​ចំនួន​យក​​សម្បត្តិវប្បធម៌ជាតិ​ទៅផ្សព្វផ្សាយដើម្បីប្រយោជន៍ខ្លួ​ន។ នាង​ធ្លាប់លើកឡើងថា «នាងខ្ញុំក៏សូមអរគុណទៅដល់អជ្ញាធរអប្សរាដែលបានបន្ធូរបន្ថយ។ ប៉ុន្តែខ្ញុំសូមសំណូមពរ​ត្រូវមាន​ចំណាត់​ការលើបុគ្គល​ណា​ដែលធ្វើដើម្បីប្រយោជន៍ខ្លួន ឬប្រយោជន៍រួម

កញ្ញា សុគា គីមលាង បាន​បញ្ជាក់​បន្ថែម​ទៀតថា ល្មមហើយតែ​សូមពិនិត្យ​​ផងក្រែងអ្នកខ្លះយក​សម្បត្តិជាតិ​ទៅផ្សព្វផ្សាយ​ដើម្បីប្រយោជន៍ខ្លួនមិនមែនប្រយោជន៍រួមដើម្បីជាតិ។ គីមលាង និយាយទៀតថា នាងសុខចិត្តមុខក្រាស់ មុខស្តើងទៅហើយ​សួរថា​ខំម្លេ ដើម្បីអី្វបើយើង​មិនធ្វើបានអ្នក​ណាធ្វើ​អ្នកណាថែរក្សាអ្នកណាស្គាល់?

គេចាំបានថា កញ្ញាសុគា គីមលាង ហៅ កូន ​អាន់ បាន​ទម្លាយថា កន្លងមកនាងធ្លាប់ឆ្លងកាត់នូវភាពជូរចត់ និងការលំបាកច្រើន​សម្រាប់ពាក្យថា «អប្សារា» គឺដោយ​សារតែការ​ផ្សព្វផ្សាយ​ចង់​ឲ្យគេស្គាល់នឹងដឹងថា​ខ្លួនមកពីកន្លែងណា ជនជាតិអ្វី សញ្ជាតិអ្វី។

គួរបញ្ជាក់ដែរថា កញ្ញា សុគា គីម​លាង កាល​ពីកន្លង​នាង​ក៏ធ្លាប់​ត្រូវ​បាន​ទស្សនិកជន​ដឹង​ថា​ នាងធ្លាប់បាន​តំណែង​ជា​កញ្ញាឯក​សង្ក្រាន្ត​ដ៏​ស្រស់​ស្អាត​នា​អំឡុងឆ្នាំ២០១៨ ផងដែរ។

ការពិតនាដការី​កញ្ញា សុគា គីមលាង កន្លង​មក​ក៏​​ត្រូវ​​បាន​ទស្សនិកជន​បានដឹងថា នាងតែង​មានភាព​​លេចធ្លោ​លើសកម្មភាព​ផ្សព្វផ្សាយវប្បធម៌សិល្បៈ​ខ្មែរ។ តួយ៉ាងកាលពីថ្មីៗកន្លងទៅ សុគា គីមលាង បានចេញ​មុខប្តេជ្ញា​ចូលរួម​​ផ្សព្វផ្សាយ​វប្បធម៌​ អរិយធម៌​ កេរ្តិ៍មរតក​ដូនតាខ្មែរ​មិនអាច​​ឲ្យស្លាប់ទេ។ ម្យ៉ាងទៀតនាងថា​ ខ្លួនពិតជា​សំណាង​ណាស់​ដែល​បានកើត​​ជា​​កូនខ្មែរ​ចូលរួម​កិច្ចការពារ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

នាយករដ្ឋមន្ត្រី​​វៀតណាម ចង់​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ឥណ្ឌាដល់ ២០ ប៊ីលាន​ដុល្លារ​ នា​ពេល​ឆាប់​ៗ​

សេដ្ឋកិច្ច៤៥ នាទី មុន

កម្ពុជារំពឹងថាការបង្កើនជើងហោះហើររបស់​Cathay Pacific ​នៅចុងខែតុលានឹងទាក់ទាញទេសចរអន្តរជាតិកាន់តែច្រើន

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

អូស្ត្រាលីចាប់ផ្តើមព្យាបាលទារកអាឡ័កស៊ីសណ្តែកដីដំបូងគេបង្អស់លើពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហា អមដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនៅទូទាំងប្រទេស

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីទេសចរណ៍៖ រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នៅតំបន់អង្គរ

Sokha Hotels

ព័ត៌មានពេញនិយម