Connect with us

ជីវិតកម្សាន្ដ

ល្អហួស ត្រៀមខ្លួនថតវីដេអូរាំរបាំអប្សរានៅប្រាសាទអង្គរវត្ត ដើម្បីឲ្យកូនខ្មែរស្គាល់របាំបុរាណ

បានផុស

នៅ

យុវតី ជូរី ល្អហួស ម្ចាស់​មកុដ Miss Preteen Junior Idol 2024 បាន​បង្ហាញ​ក្តី​រំភើប​ជាថ្មី​ម្ដង​ទៀត ខណៈ​នាង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​«​របាំ​អប្សរា​» នៅ​ប្រាសាទអង្គរវត្ត ដើម្បី​ទុកជា​ឯកសារ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ បាន​ស្គាល់​របាំ​បុរាណ​ខ្មែរ​ដ៏​ល្អ​ផូរផង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់ ថ្មីៗ កន្លង​ទៅ​នេះ ក្នុង​នាម​កូន​ខ្មែរ​មួយ​រូប ជូរី ល្អហួស ដែល​ជា​ម្ចាស់​មកុដ Miss Preteen Junior Idol 2024 បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​លើក​ស្ទួយ​នូវ​មរតក​វប្បធម៌ និង​ទេសចរណ៍​ទៅ​លើ​ឆាក​ជាតិ​-ឆាក​អន្តរជាតិ​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​នូវ​អ្វី​ជា​របស់​ខ្មែរ។

ស្រប​ពេល​នេះ​ដែរ ជូរី ល្អហួស បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ ទី ៣១ ខែ​កក្កដា ឆ្នាំ ២០២៤ ស្អែក​នេះ នាង​នឹង​ថត​វីដេអូ​រាំ​របាំ​អប្សរា នៅ​ប្រាសាទអង្គរវត្ត ទុកជា​ឯកសារ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ បាន​ស្គាល់​របាំ​បុរាណ​ខ្មែរ​ដ៏​ល្អ​ផូរផង់ និង​ល្វត​ល្វន់​មួយ​នេះ ដោយ​មាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ អ្នក​របាំ​ទាំង ៦ នាក់ និង​ក្រុមការងារ​ជាង ៣០ នាក់ សម្រាប់​ផលិត​វីដេអូ​ដ៏​ឥត​ខ្ចោះ​មួយ​នេះ​សារ​ឡើង​វិញ។

ជូរី ល្អហួស បន្ថែម​ថា «នាង​ខ្ញុំ ពិតជា​សំណាង​ខ្លាំង​ណាស់​ដែល​បាន​កើត​មក​ជា​កូន​ខ្មែរ​លើ​ទឹកដី​ដ៏​អច្ឆរិយ​មួយ​នេះ»។

គេ​ចាំ​បាន​ថា កាលពី​ថ្មីៗ កន្លង​មក​នេះ យុវតី ជូរី ល្អហួស បាន​ដាក់​ក្តី​រំពឹង​ថា ខ្លួន​នឹង​ចូល​ផ្សព្វផ្សាយ​របាំ​អប្សរា​ឲ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​ដ៏​អច្ឆរិយ​របស់​ប្រទេស​កម្ពុជា។

ប្រាកដ​ណាស់ ម្ចាស់​មកុដ​បវរកញ្ញា​វ័យក្មេង ជូរី ល្អហួស កាលពី​កន្លងទៅ ពោល​អំឡុង​ពេល​នាង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ យុវតី​រូប​នេះ បាន​នាំ​យក​នូវ​របាំ​អប្សរា​របស់​ដូនតា​ខ្មែរ ដើម្បី​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ច្បាស់​ថែមទៀត​ផង​ដែរ។ សកម្មភាព​នេះ មហាជន​មួយ​ចំនួន​ធំ បាន​សម្តែង​ការ​គាំទ្រ និង​សរសើរ​គ្រប់ៗ គ្នា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម