Connect with us

ជីវិតកម្សាន្ដ

ក្មួយស្រី សាន់ឆាយ ត្រូវយីហោ AIVEI ទម្លាក់ចោល ក្រោយលើក​តម្កើង​ភាសាអង់គ្លេសជាងចិន

បានផុស

នៅ

Lily​ ដែលត្រូវបានគេស្គាល់ថាជាកូនស្រីទី២ ក្នុងចំណោមបងប្អូនស្រីបីនាក់របស់ Dee Hsu ជាមួយពាណិជ្ជករ Mike Hsu បានចូលក្នុងពិភព showbiz ក្នុងឆ្នាំ ២០២២ បន្ទាប់ពីរូបថតមើលទៅស្រស់ស្អាតនៅឯការប្រកួតហ៊ុមព័ទ្ធត្រូវបានរីករាលដាល។

ចាប់តាំងពីពេលនោះមក ក្មេងស្រីវ័យ១៦ ឆ្នាំរូបនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបរាងដ៏គួរឲ្យភ្ញាក់ផ្អើលនិងស្រស់ស្អាត ហើយថ្មីៗនេះនាងថែមទាំងទទួលបានការគាំទ្រជាមួយនឹងម៉ាកសម្លៀកបំពាក់របស់ចិន AIVEI ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា នៅឯផ្សារទំនើប Paradise Walk ក្នុងទីក្រុង Chongqing ប្រទេសចិនកាលពីដើមឆ្នាំនេះ មហាជនជាច្រើនបានឃើញការផ្សាយពាណិជ្ជកម្មឌីជីថលដ៏ធំរបស់ Lily ដែលជាក្មួយរបស់តួសាន់ឆាយនៅច្រកចូលអគារ។ រូបភាពនេះបានធ្វើឲ្យទស្សនិកជនជាច្រើនបានចូលរួមសាទរយ៉ាងគគ្រឹកគគ្រេងនូវស្នាដៃដែលនាងខំសាងកន្លងមកក្នុងទឹកដីប្រទេសចិន។

ក្រោយមក កាលពីដើមសប្តាហ៍នេះ ស្រាប់តែ AIVEI បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Weibo របស់ពួកគេដោយបញ្ជាក់ថា ពួកគេបានបញ្ចប់ទំនាក់ទំនងការងារជាមួយ Lily ហើយ ។ ពួកគេក៏បានលុបការផ្សាយពាណិជ្ជកម្មរបស់នាងនៅខាងក្រៅផ្សារទំនើបផងដែរ។

ទង្វើនេះបានបណ្ដាលឲ្យមនុស្សជាច្រើនបែរមានចំងល់និងចោទជាសំណួរថាតើកូនស្រីតារាសម្ដែង Dee Hsu បានប្រព្រឹត្តកំហុសឆ្គងលើប្រេនមួយនេះឬយ៉ាងណា។​ ទើបតែពេលថ្មីៗនេះ ដែលគេនានឃើញឃ្លុបមួយ Lily បាននិយាយអរគុណដល់អ្នកគាំទ្ររបស់នាងនៅលើ Instagram ជាភាសាអង់គ្លេស។

ភ្លាមៗដោយមិនបង្អង់យូរ អ្នក​លេង​អ៊ីនធឺណិតជាច្រើនបានចោទជាសំណួរមកកាន់នាងថា “ហេតុអ្វី​អ្នក​និយាយ​ភាសា​អង់គ្លេស​ជា​ចម្បង?” នាងបែរជាឆ្លើយ​ថា​៖ «​ភាសា​អង់គ្លេស​របស់​ខ្ញុំ​ល្អ​ជាង​ភាសា​ចិន​កុកងឺ​របស់​ខ្ញុំ (ព្រោះ​ភាសា​អង់គ្លេស​ជា​ភាសា​កំណើត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ប្រើ​ភាសា​អង់គ្លេស​ដើម្បី​សន្ទនា​នៅ​សាលា នៅផ្ទះ និង​ជាមួយ​មិត្តភ័ក្តិ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ស៊ាំ​នឹង​ការ​ទំនាក់ទំនង​ជា​ភាសា​អង់គ្លេស​)»។

ថ្វីដ្បិតតែក្មួយស្រីតួសាន់ឆាយឆ្លើយតបបែបនេះមកកាន់អ្នកលេងអ៉ិនធើណេតវិញ ប៉ុន្តែគ្រប់គ្នាអាចស្មានដឹងថាសេចក្តីថ្លែងការណ៍របស់នាងបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតចិនខឹងសម្បារយ៉ាងខ្លាំង ដោយបានបញ្ចេញមតិមួយថា តើអ្នកត្រូវការអ្នកបកប្រែនៅពេលនិយាយទៅកាន់ម្តាយរបស់អ្នកទេ? ជាលទ្ធផល អ្នកស្រុក Chongqing មួយចំនួន ថែមទាំងបានអំពាវនាវទៅកាន់ភាគីពាក់ព័ន្ធ សុំឲ្យពួកគេលុបការផ្សាយពាណិជ្ជកម្មរបស់ Lily ចេញ ហើយនោះជាអ្វីដែល AIVEI បានធ្វើ។

ដោយឡែគ យោងតាមរបាយការណ៍ យីហោដំបូងបានអះអាងថា ពួកគេបានលុបការផ្សាយពាណិជ្ជកម្មនេះ ខណៈដែលកិច្ចសន្យារបស់ពួកគេជាមួយ Lily ត្រូវបានបញ្ចប់។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីរបស់ពួកគេ ពួកគេបានសុំទោសចំពោះប្រតិកម្មដែលបានកើតឡើងដោយសារតែការសហការរបស់ពួកគេជាមួយ Lily ហើយបានសង្កត់ធ្ងន់ថាពួកគេ ស្រឡាញ់ជាតិមាតុភូមិរបស់ពួកគេ ហើយថាពួកគេឈរដើម្បីឯកភាពប្រទេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Shu Qi និង Kimberley ដេកអត់អាហារច្រើនថ្ងៃ ដោយសារតែព្យុះ​ទីហ្វុង Gaemi វាយប្រហារនៅ​តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម