Connect with us

ជីវិតកម្សាន្ដ

លីម តិចម៉េង បដិសេធសំណើធានាចេញទៅរស់នៅក្រៅប្រទេសឆ្ងាយពីមាតុភូមិកំណើត

បានផុស

នៅ

តារា​ចម្រៀង​វ័យ​ក្មេង​លោក លីម តិចម៉េង បាន​ចេញមុខ​បដិសេធន​សំណើ​ដែល​ត្រូវ​បាន​បង​ប្អូន​ខ្មែរ​រស់​នៅ​ឯ​ក្រៅ​ប្រទេស​ដើម្បី​ធានា​លោក​ចេញ​ទៅ​រស់​ឯស្រុកគេ។ ខណៈ​ តិច ម៉េង អះអាង​ថា ខ្លួន​មិន​ចង់​វិច​ដី​ខ្មែរ​មួយ​ក្តាប់​យក​ទៅ​ដេក​អោប​នៅ​ស្រុក​គេ​ទាំង​ទឹក​ភ្នែក​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​លោក លីម តិចម៉េង បន្ទាប់​ពីក្លាយ​ជាម្ចាស់ពាន​​បច្ចុប្បន្ន​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ទាំងប្រជាប្រិយ​ភាព និងសន្ទុះ​នៃការ​គាំទ្រ​ទស្សនិកជន មាន​​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​ពិសេសតាមរយៈ​ការឡើង​ច្រៀង​លើឆាក​ម្តងៗ​គឺ​មាន​អ្នក​ទៅ​ច្រើន​គួរសម​ផងដែរ។

យ៉ាងណាមិញឆ្លើយតប​នឹង​ការស្នើ​របស់​​អ្នកគាំទ្​រដែលចង់ធានា​ទៅ​​រស់​​នៅ​​ក្រៅ​ប្រទេស​លោក លីម តិចម៉េង បានលើក​ឡើងថា​ «អរគុណ​បងប្អូន​នៅ​ឯនាយ​សមុទ្រ​មួយ​ចំនួន​ដែល​បានផ្តល់​ឱកាស​ហើយ​ធានា​ឲ្យខ្ញុំ​ទៅនៅ​ទីនោះ តែ​ខ្ញុំបាទ​សូម​បញ្ចាក់​ថា ខ្ញុំគ្មាន​បំណង​​ទៅ​ណា​ចោល​ជាតិ​មាតុភូមិ​មួយ​នេះទេ​។

លីម តិចម៉េង បន្តទៀតថា ខ្ញុំមិនចង់វិចដីខ្មែរមួយក្តាប់យកទៅដេក​អោប​នៅស្រុកគេ​ទាំងទឹកភ្នែក​ឡើយ ខ្ញុំសុខចិត្ត​តស៊ូរ លូនក្រាប ប្រឹងប្រែង ដោយ​ខ្លួនឯង​នៅ​ទីនេះអស់មួយជីវិតសូមអរគុណ ,បញ្ចាក់​បើទៅដើរលេងទៅណា ក៏បាន​ដែរ​ឲ្យតែមាន​លុយ​មានពេល

គួររម្លឹកដែរថា តារា​ចម្រៀង​វ័យក្មេង​លោក លីម តិចម៉េង កាលពីកន្លង​ទៅធ្លាប់​បានមុខបញ្ជាក់ពីគោលជំហរ​របស់ខ្លួនថា លោកកើតនៅលើផែនដីនេះ មិនក្បត់ផែនដីមួយនេះ​ជាដាច់ខាត ខណៈ​មានអ្នកគាំទ្រមួយចំនួន​សម្តែងការ​ព្រួយ​បារម្ភខ្លាច​លោ​​កធ្លាក់​ប្រជាប្រិយភាពជុំវិញការស៊ែរ​ព័ត៌មាននៃការសាងសង់​ប្រាសាទថ្ម​របស់​ថៃ​ដែល​មានភាព​ស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម