ជីវិតកម្សាន្ដ
អ្នកគាំទ្រថៃ រិះគន់ YG ដែលឲ្យ Lisa ស្លៀកឈុតតូចពេកនិងដដែល នៅក្នុងការផ្សព្វផ្សាយ Born Pink
ផលិតកម្ម YG Entertainment អតីតភ្នាក់ងាររបស់ Lisa និងសមាជិក BLACKPINK បានបញ្ចេញរូបភាពផ្សព្វផ្សាយសម្រាប់ភាពយន្ត Born Pink នៅក្នុងរោងកុន ដែលនឹងចាប់ផ្តើមចាក់បញ្ចាំងក្នុងប្រទេសថៃ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។ ទោះបីជាវាមិនទាន់ចាប់ផ្តើមចាក់បញ្ចាំងក៏ដោយ ប៉ុន្តែងាកទៅកាន់ក្លិបអ្នកគាំទ្រថៃឯណោះបានរិះគន់ទីភ្នាក់ងារ YG យ៉ាងខ្លាំងក្លា ទាក់ទិននឹងសម្លៀកបំពាក់ដែលតារាស្រីរូបនេះ ស្លៀកទៅសម្តែងនៅឯការប្រគំតន្ត្រី។

អ្វីដែលសំខាន់បំផុត បន្ទាប់ពីផ្ទាំងរូបភាពទាំងនោះបានផ្សព្វផ្សាយពាសពេញប្រទេសថៃ អ្នកគាំទ្រជាច្រើនបានសម្ដែងការមិនពេញចិត្តនឹងទង្វើរបស់អតីតភ្នាក់ងាររបស់ Lisa ថា នេះជារូបភាពមិនសមរម្យសម្រាប់រូបនាងឡើយ។ ជាពិសេសគ្រប់គ្នាបានផ្ដល់មតិថា មានផ្ទាំងរូបភាពភាពយន្ត និងសំលៀកបំពាក់ជាច្រើនដែល Lisa ស្លៀកនៅលើឆាក។ ប៉ុន្តែហេតុអ្វីពួកគេបែរជាដាក់រូបភាពដែលនាងស្លៀករិបរាង ឃើញច្បាស់ៗបែបនេះ។
លើសពីនេះទៅទៀតនោះ ទស្សនិកជនជាច្រើនបានបញ្ចេញមតិទៀតថា នេះជាឈុតមួយដែលមិនស្អាត ហើយ Lisa មានតែឈុតដដែលៗពេក។ រូបភាពរបស់នាងមានចំនួន៣សន្លឹក ខណៈសមាជិកផ្សេងទៀតបានផ្លាស់ប្តូរសម្លៀកបំពាក់ខុសគ្នាទាំងអស់ ដូច្នេះនេះបង្ហាញថាមិនយុត្តិធម៌សម្រាប់រូបនាងឡើយ។
បន្ថែមពីនេះទៀត ពួកគេក៏បានប្រកាសថាខ្លួនមិនគាំទ្រភាពយន្ត Born Pink នៅក្នុងរោងកុននៅពេលនេះពី YG Entertainment នោះទេ។ ព្រោះវាមិនយុត្តិធម៌សម្រាប់ Lisa ហើយថែមទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា លុយចេញពីហោប៉ៅរបស់ពួកគេ ដូច្នេះពួកគេគាំទ្រតែស្លាក LLOUD របស់ Lisa តែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះខាងYG មិនទាន់មានការឆ្លើយតបមកកាន់ហ្វេននៅក្នុងប្រទេសថៃនូវឡើយទេ ទាក់ទិននឹងចំងល់ដែលពួកគេចង់ដឹងអំពីឈុតរបស់ Lisa ។ ថ្វីបើភាពយន្តនេះប្រុងនឹងចាក់បញ្ចាំងយ៉ាងក៏ដោយក៏ពួកគេមិនស្របនឹងផលិតកម្មមួយនេះដាច់ខាត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងចំណោមសមាជិកទាំងអស់ Jennie ផ្ទុករឿងអាស្រូវច្រើនជាងគេបង្អស់ក្នុងក្រុម BLACKPINK

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ