Connect with us

ជីវិតកម្សាន្ដ

តារាពហុជំនាញ ខាត់ សុឃីម ចាត់ទុកសិល្បៈ ជាជីវិតរបស់ខ្លួន

បានផុស

នៅ

តារា​ស្រី​ពហុ​​ជំនាញ​អ្នក​នាង​ ខាត់ សុឃីម បាន​ចេញមុខ​អះអាង​ថា អាជីព​សិល្បៈ​គឺជា​ជីវិត​របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ ​អ្នក​នាង​ ខាត់ សុឃីម ​ក៏​បាន​បកស្រាយ​បន្ថែម​ផង​ដែរ បន្ទាប់​ពី​​មាន​​ផេក​មួយ​ចំនួន​បាន​​យក​វីដេអូ​របស់​នាង​ទៅ​បង្ហោះ​ ដែល​បង្ក​​ការ​យល់​ច្រឡំ​ដល់​​មហាជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​គ្រប់​​ទម្រង់​ទាំង​សម័យ និង​បុរាណ​អ្នកនាង ខាត់ សុឃីម បានលើកឡើងថា “សិល្បៈ​ជា​ជីវិតរបស់ខ្ញុំ”។ដោយឡែក រឿងរ៉ាវដែលគេចាប់អារម្មណ៍ថែម​ទៀតអ្នកនាង ខាត់ សុឃីម បានចេញមក​ច្រានចោល​នូវ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​បន្ទាប់ពីមានការចែកចាយវីដេអូឃ្លីប​មួយដែលកំពុង​ល្បីលើបណ្ដាញសង្គម ខណៈ​មានអ្នកខ្លះយល់ច្រឡំថានាង អាចនិយាយ​សំដៅ​លើបញ្ហា​តំបន់អភិវឌ្ឍន៍ត្រីកោន(CLV)។

ពាក់ព័ន្ធនឹង​ការចែករំលែក​វីដេអូ​ដោយ​ភ្ជាប់​ការ​លាបព័ណ៌​ផ្ទុយ​ពី​ការ​ពិត​នោះ​អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា”នាងខ្ញុំ ខាត់ សុឃីម ជា​សិល្បការិនី​សូម​ជម្រាបជូនសាធារណៈ​ជន​ទាំងក្នុង និងក្រៅ​ប្រទេស​ព្រមទាំងពុកម៉ែបងប្អូនប្រិយមិត្តរបស់​នាងខ្ញុំទាំងអស់មេត្តាជ្រាបថា ក្នុងវីដេអូដែល​កំពុង​ចែកចាយ​នេះ​គឺ​នាងខ្ញុំបានបង្ហោះតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០»។

តារាស្រី​ពហុជំនាញ​រូបនេះ​បាន​បន្ថែមទៀត​ថា «នាង​បង្ហោះ​ក្នុង​ន័យរឿង​សិល្បៈ អរិយធម៌ វប្បធម៌ បុរាណ​ខ្មែរមិនដូចនឹងអ្វីដែល Page មួយ​ចំនួនក៏ដូចជា​អ្នកនយោបាយខ្លះទៀត​បាន​លាបព័ណ៌​វីដេអូ​របស់នាងខ្ញុំនោះទេ។ ដូច្នេះ សូមបង​ប្អូន​ទាំងអស់​មេត្តា​បញ្ឈប់​ការ Shareឬ​ចុះផ្សាយ​បន្តទៀត​ទៅ​ ព្រោះ​វាមិនមែន​ជាការពិតទេ»។

សូមជម្រាបដែរថា អ្នកនាង ខាត់ សុឃីម កន្លង​មក​បានដាក់ក្តីរំពឹងថា ថ្ងៃណាមួយនាង​នឹង​អាចមាន​សមត្ថភាព​បើក​សាលា​បណ្តុះបណ្តាល​សាលា​បង្រៀន​នូវ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ដល់​ក្មេង​ជំនាន់​ក្រោយៗ​ ដែល​ជា​អ្នក​បន្តវេន​អ្នកជំនាន់មុន។

អ្នកនាង ខាត់ សុឃីម ក៏បាន​ដាស់តឿន​ដល់​យុវជន​ដែរ​ថា ប្អូន​ៗ​ជំនាន់​ក្រោយ​គួរតែ​ហាត់​ភ្លេង​ចម្រៀង​បុរាណយ៉ាងហោចណាស់​​បាន ១ ឧបករណ៍ បណ្ដុះ​ចិត្ដ​ឲ្យ​ស្រឡាញ់ រនាត គង ស្រឡៃ ខ្លុយ ស្គរ ទ្រ តាខេ ឃឹម ស្រឡាញ់​ច្រៀង អាយ៉ៃ យីកេ ល្ខោន ចាប៉ី ឆៃយ៉ាំ កន្ត្រឹម​ជា​ដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៩ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម