ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ស្នើអាជ្ញាធរអប្សរា ពន្យល់ចំពោះគោលបំណង នៃការកាប់ដើមឈើនៅតំបន់អង្គរ
តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោខ្មែរ កញ្ញា ពេជ្រ ចរណៃ បានចេញមុខស្នើសុំដល់អាជ្ញាធរជាតិអប្សរាពន្យល់ចំពោះគោលបំណង នៃការកាប់ដើមឈើនៅតំបន់អង្គរក្នុងទឹកដីខេត្តសៀមរាប បន្ទាប់ពីមានការចែករំលែករូបភាពមួយចំនួន។

បើយោងតាមការបង្ហោះរបស់តារាសម្តែងស្រីរូបស្រស់ កញ្ញា ពេជ្រ ចរណៃ បានភ្ជាប់រូបភាព និងខ្លឹមសារថា «ខ្ញុំស្នើសុំទៅកាន់អាជ្ញាធរអប្សរា មេត្តាជូនជាដំណឹងជាមុន និងពន្យល់ឲ្យក្បោះក្បាយទៅកាន់សាធារណជនឲ្យយល់អំពីគោលបំណង នៃការកាប់ដើមឈើទាំងអស់នេះ ជាពិសេសត្រូវភ្ជាប់ជាមួយតឹកតាងឲ្យច្បាស់លាស់បង្ហាញឲ្យឃើញអំពីស្ថានភាពដើមឈើដែលនឹងអាចបង្កជាគ្រោះហានិភ័យទាំងអស់នេះផង»។
តារាសម្តែងស្រី កញ្ញា ពេជ្រ ចរណៃ និយាយបន្ថែមទៀតថា «បើកាប់ដើមឈើទាំងអស់នេះក្រោមហេតុផលរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រាសាទនោះ ខ្ញុំមិនប្រតិកម្មទេ»។ ជាមួយគ្នានេះដែរ ក៏មានការបញ្ចេញមតិវែកញែកមួយចំនួន ក្រោយ ពេជ្រ ចរណៃ បានលើកជាចម្ងល់ខាងលើនេះ។

តារាសម្តែង ពេជ្រ ចរណៃ លើកឡើងដែរថា «ខ្ញុំពិតជាមិនចង់ឃើញមហាជនបង្ហាញការមិន ពេញចិត្តចំពោះរូបភាពទាំងអស់នេះ និងឈានឆ្ពោះទៅការចោទប្រកាន់អាជ្ញាធរកាប់ដើមឈើទាំងអស់នេះទេ»។
គួរបញ្ជាក់ថា កាលពីថ្មីៗ នេះ នៅលើទំព័រហ្វេសប៊ុក អាជ្ញាធរអប្សរា បានជូនដំណឹងពីសកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យនៅរមណីយដ្ឋានអង្គរ។

អាជ្ញាធរអប្សរា បញ្ជាក់ថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើមួយចំនួនដែលមានហានិភ័យនៅរមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា






-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ