ជីវិតកម្សាន្ដ
អ៊ឹម សុគន្ធា រំភើបស្រក់ទឹកភ្នែក ខណៈបវរកញ្ញា ៧២ ប្រទេសជុំវិញពិភពលោក នឹងមកកម្ពុជា
អ្នកនាង អ៉ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia បានបង្ហាញអារម្មណ៍រំភើបខ្លាំង ខណៈដែលទទួលបានដំណឹងដ៏រីករាយថា បរវកញ្ញា ៧២ ប្រទេស ជុំវិញពិភពលោកនឹងមកប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

អ្នកនាង អ៉ឹម សុគន្ធា បានរៀបរាប់ខ្លឹមសារថា បវរកញ្ញាជុំវិញពិភពលោក ៧២ ប្រទេស គឺពួកគាត់នឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ហើយអ្នកនាងក៏បានស្នើសុំឲ្យក្រសួងពាក់ព័ន្ធទាំងអស់ជួយជ្រោមជ្រែង និងសម្របសម្រួលដល់កម្មវិធីផងដែរ។
អ្នកនាង អ៉ឹម សុគន្ធា បានលើកឡើងថា «ទឹកភ្នែកខ្ញុំហូរដោយមិនដឹងខ្លួន ហេតុអី្វបានជាខ្ញុំរំភើបម្ល៉េះ ហើយក៏មានអារម្មណ៍ថាភ័យដែរ ព្រោះជាលើកទីមួយសម្រាប់ខ្ញុំ ហើយអរគុណបងប្អូនហ្វេនទាំងអស់គ្នាបើមិនមានកម្លាំងចិត្តពីអ្នកទាំងអស់គ្នាទេ នាងខ្ញុំក៏មិនអាចធ្វើបានដែរ នាងខ្ញុំខិតខំដើម្បីមុខមាត់ប្រទេសជាតិហើយខ្ញុំមិនចង់បានអ្វីទេ ចង់ឲ្យតែប្រទេសកម្ពុជាយើងរីកចម្រើនហើយឲ្យប្រទេសផ្សេងបានស្គាល់ Cambodia ឲ្យកាន់តែច្រើនឡើង»។

អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia រូបនេះបាននិយាយទៀតថា ទោះក្នុងពេលវេលានេះមិនទាន់សក្ដិសម ១០០% ក៏ដោយ តែបើយើងមិនធ្វើ ក៏យើងមិនដឹងដែលថា លទ្ធផលនឹងត្រឡប់មកវិញយ៉ាងណាដែរ? តែនាងខ្ញុំគិតថា ឱកាសនេះ ពេលវេលាមួយនេះហើយដែលត្រូវជួយគ្នាបន្ថែមមិនអាចកាន់តែស្ងាត់ កាន់តែមិនធ្វើអី្វនោះទេ ធ្វើបានកម្រិតណាក៏ដោយឲ្យតែមានឱកាសយើងត្រូវតែធ្វើឡើង មិនខុសអី្វពីការរកស៊ីទេ»។
អ្នកនាង អ៉ឹម សុគន្ធា បានបន្តទៀតថា «សង្ឃឹមថាឲ្យភ្ញៀវមកទិញយើងទាល់តែយើងចេះប្រម៉ូតផលិត ផលមួយនោះថា មានអ្វីពិសេសខ្លះដែលធ្វើឲ្យគេចាប់អារម្មណ៍ទិញតិច ឬក៏ច្រើនមិនសំខាន់ សំខាន់យើងត្រូវតែប្រឹងប្រម៉ូតឲ្យច្រើនបំផុត ដែលអាចធ្វើបានខ្ញុំជឿជាក់ថាជោគជ័យនឹងមិនរត់ចោលអ្នកតស៊ូរព្យាយាមឡើយ»។

បន្ថែមពីនេះអ្នកនាង អ៉ឹម សុគន្ធា លើកឡើងដែរថា នាងសង្ឃឹមថា កម្មវិធី Miss Grand Cambodia នឹងរួមជាចំណែកមួយក្នុងការពង្រីកលើវិស័យទេសចរណ៍ឲ្យកាន់តែខ្លាំងឡើង ដើម្បីទាក់ទាញភ្ញៀវពីជុំវិញពិភពលោកឲ្យមកទស្សនាប្រទេសកម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ