ជីវិតកម្សាន្ដ
កូនចិញ្ចឹមវៀតណាម Angelina ត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
កូនចិញ្ចឹមជនជាតិវៀតណាមរបស់ Angelina Jolie និង Brad PItt គឺ Pax Thien Jolie-Pitt ត្រូវបានគេរាយការណ៍ថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ បន្ទាប់ពីរូបគេជួបឧបទ្ទវហេតុធ្លាក់ពីលើកង់អគ្គិសនី នៅទីក្រុង Los Angeles កាលពីថ្ងៃចន្ទទី ២៩ ខែកក្កដា។
យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ចាក់ថា ក្មេងជំទង់វ័យ២០ឆ្នាំរូបនេះ កំពុងជិះកង់អេឡិចត្រូនិចផ្ទាល់ខ្លួននៅក្នុងតំបន់ដែលមានចរាចរណ៍ខ្លាំង លើមហាវិថី Los Feliz នៅម៉ោងប្រហែល៥ល្ងាចដោយមិនពាក់មួកសុវត្ថិភាព។ នាពេលនោះ Pax Thien បានបុកពីក្រោយរថយន្តដែលឈប់ចតនៅភ្លើងក្រហម ហើយបានរងរបួសក្បាល និងឈឺត្រគាក។ ក្រោយមក រូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Los Angeles ក្បែរនោះ ដើម្បីព្យាបាលភ្លាមៗ។

ទោះបីជាមានការព្រួយបារម្ភដំបូងអំពីការហូរឈាមចេញពីក្បាលតិចតួចក៏ដោយ ក៏ស្ថានភាពរបស់កូនប្រុស Angelina បានធូរស្បើយច្រើន ដោយសារតែម្ដាយមើលថែរយ៉ាងដិតដល់បំផុតនៅក្នុងមន្ទីរពេទ្យ។
ដោយឡែក ប្រភពរបស់ Page Six ក៏បង្ហាញផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល Pax Thien ជួបគ្រោះថ្នាក់លើកង់អគ្គិសនីរបស់គាត់ ហើយការប្រើប្រាស់មួកសុវត្ថិភាពរបស់ក្មេងជំទង់បានធ្វើឲ្យមិត្តភក្តិរបស់គាត់ព្រួយបារម្ភយ៉ាងខ្លាំង។ កន្លងមករូបគេធ្លាប់ជិះកង់អគ្គិសនីជាលើកដំបូងកាលពីចុងខែឧសភា នៅពេលគាត់កំពុងចាកចេញពីហាងថ្នាំជក់ក្នុងរដ្ឋ California ដោយគ្មានមួកសុវត្ថិភាព។
យ៉ាងណាមិញ ទស្សនាវដ្ដី Hello បានរាយការណ៍ថា កង់របស់គាត់ឈ្មោះ Talaria Sting R MX4 មានតម្លៃប្រហែល ៣,០០០ ដុល្លារអាមេរិក។ ទស្សនាវដ្ដីក៏បានគូសបញ្ជាក់ផងដែរថា នៅរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែល Pax Thien រស់នៅ ច្បាប់ពាក់មួកសុវត្ថិភាពអាស្រ័យលើប្រភេទយានយន្ត និងអាយុរបស់អ្នកជិះ។ កង់អគ្គិសនីរបស់គាត់ដែលបានចាត់ថ្នាក់ជាម៉ូដែលថ្នាក់ទី៣ កំណត់ការពាក់មួកសុវត្ថិភាពសម្រាប់អ្នកជិះទាំងអស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឥស្សរជន និងតារាហូលីវូដល្បីៗ បង្ហាញវត្តមានក្នុងពិធីបើកកីឡាអូឡាំពិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ