Connect with us

ជីវិតកម្សាន្ដ

ដួង សុខគា ថា អ្នកជិះបំពានភ្លើងសញ្ញា ឬ បញ្ច្រាសទិស គួរប្រើធម៌ក្ដៅខ្លះទើបរាងចាល

បានផុស

នៅ

បន្ទាប់​ឃើញ​មាន​ការ​ចែករំលែក​វីដេអូ​បង្ហាញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ឡើង​ដោយ​អ្នក បើកបរ​ម៉ូតូ ១ គ្រឿង ជិះ​បញ្ច្រាស​ទិស​ទៅ​បុក​ជាមួយ​ម៉ូតូ​ផ្សេងទៀត​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះ តារា​ប្រុស​ពហុ​ជំនាញ​លោក ដួង សុខគា បង្ហាញ​ការ​ហួសចិត្ត​ជា​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​នេះ​ដែរ តារា​ប្រុស​លោក សួង សុខគា បាន​បញ្ចេញ​ជា​មតិយោបល់​ដោយ​លើក​ឡើង​ថា ក្រុម​អ្នក​ជិះ​បំពាន​ភ្លើង​សញ្ញា ឬ ជិះ​បញ្ច្រាស​ទិស​បំពាន​ចរាចរណ៍​បែបនេះ គួរតែ​ធ្វើ​ដូច​ប្រទេស​គេ​ខ្លះ​ទើប​ខ្លាច ឬ រាងចាល។ យ៉ាងណាមិញ នេះ​គ្រាន់តែ​ការ​បញ្ចេញ​គំនិត​មួយ​ផ្នែក​របស់​លោក ដួង សុខគា ក្រោយ​ឃើញ​រឿង​ដ៏​ហួស​ចិត្ត​ចំពោះ​បុគ្គល​បើកបរ​មិន​គោរព​ច្បាប់។

លោក ដួង សុខគា បាន​ចែករំលែក​ភ្ជាប់​វីដេអូ នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ថា «ប្រហែល​ទាល់តែ​ដូច​ប្រទេស​ខ្លះ​! ទាញ​ដំបង​ចាំ​វ័ធ​ឲ្យ​ខ្លោច​ខ្នង ក្រុម​ជិះ​ទៅ​មុន​ភ្លើង​សញ្ញា​ពណ៌​ខៀវ ភ្លើង​ក្រហម ហើយ​មិន​ឈប់ ជិះ​បញ្ច្រាស​ទិស ជិះ​ជ្រេ​ពេញ​ផ្លូវ។ល។»។

ដោយឡែក​ក៏​មាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​ជុំវិញ​ការ​លើក​ឡើង​របស់​លោក ដួង សុខគា ខណៈ​មាន​ការ​គាំទ្រ​គួរតែ​ប្រើ​ធម៌​ក្តៅ​សម្រាប់​អ្នក​បំពាន​លើ​ច្បាប់​ចរាចរណ៍​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ពិសេស​អ្នក​ជិះ​បំពាន​ភ្លើង​សញ្ញា ឬ ជិះ​បញ្ច្រាស​ទិស ជិះ​ជ្រេ​ពេញ​ផ្លូវ​តែម្ដង។

សូម​ជម្រាប​ថា ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ការងារ​ជួយ​សង្គម ពិសេស​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​បញ្ហា​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​របៀប នៃ​ការ​បើកបរ​នាំមក​នូវ​សុវត្ថិភាព តារា​ពហុ​ជំនាញ​លោក ដួង សុខគា ធ្លាប់​បាន​បង្ហាញ​ពី​គោលបំណង​បង្កើត​ផេក​មួយ​ក្នុង​ការ​ផលិត​វីដេអូ​អប់រំ​ដាស់តឿន​ពី​ច្បាប់​ចរាចរណ៍។

ការ​បង្ហាញ​គោលបំណង​ពី​សំណាក់​តារា​ប្រុស​លោក ដួង សុខគា នេះ ស្រប​ពេល​លោក​មើល​ឃើញ ថា បច្ចុប្បន្ន​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​នៅ​មាន​ការ​ខ្វះខាត​ការ​យល់ដឹង និង​បើកបរ​ដោយ​មិន​សូវ​មាន​ការ​ប្រុងប្រយ័ត្ន​ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់ ឬ របួស ជាដើម…៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម