ជីវិតកម្សាន្ដ
កាន់តែហឹរ! MGC 2023 ភឹម ស្រីនោ ប្ដូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ ក្រោយផ្ទេរមកុដ
បវរកញ្ញា ភឹម ស្រីនោ ដែលជាម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia 2023 កំពុងធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនៅលើបណ្តាញហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំង ខណៈតារាស្រីរូបនេះបានបញ្ចេញរូបភាពជាច្រើនសន្លឹកតាមរយៈការប្តូរស្ទីលតុបតែងខ្លួនសិចស៊ីប្លែកភ្នែក ១៨០ដឺក្រេ។
ជាមួយគ្នានោះ គេក៏សង្កេតឃើញមានការបន្តស៊ែចែករំលែកនៅលើបណ្តាញសង្គមបន្ទាប់ពីឃើញសកម្មភាពថតរូបបង្ហាញសម្រស់យ៉ាងទាក់ទាញនៃការលេងស្ទីលថតកាច់រាងពីសំណាក់ស្រីស្រស់ ភឹម ស្រីនោ ដែលបានសម្ញែងសាច់ខ្លីម៉ដរលោងគួរជាទីគយគន់។
កញ្ញា ភឹម ស្រីនោ បានរំលេចខ្លឹមសារថា ស្ត្រីខ្លាំង តែងតែប្រែការឈឺចាប់របស់នាងទៅជាថាមពល, យើងកំពុងរស់នៅក្នុងសង្គមដែលកាន់តែជឿនលឿន និងរីកចម្រើនស្តង់ដារនៃសម្រស់គឺ មិនត្រឹមតែខាងក្រៅនោះទេ សម្រាប់ខ្ញុំស្ថិតនៅក្នុងចិត្តនិង អាកប្បកិរិយារបស់យើង។
គេនៅចាំបានដែរថា ភឹម ស្រីនោ កាលពីថ្មីៗកន្លងទៅ នាងធ្លាប់បង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់មានបុគ្គល ម្នាក់បានរិះគន់ទៅលើរូបសម្ផស្សរបស់នាងថា បវរកញ្ញាស្អីមានរូបរាងមិនស្អាតថែមទាំងសាច់ស្បែកដូចសត្វគីង្គក់ដូចមនុស្សមានកូន ៤ ឬ ៥ នាក់ ធាត់ក៏ធាត់ យាក៏យា។
ទោះបីធ្លាប់ឆ្លងកាត់ការរិះគន់ពីសំណាក់បុគ្គលមួយចំនួនទៅលើរូបសម្ផស្សរបស់ខ្លួននោះតែម្ចាស់មកុដ Miss Grand Cambodia2023កញ្ញា ភឹម ស្រីនោ គឺតែងតែបានចេញមកលើកទឹកចិត្តចំពោះអ្នកដែលកំពុងរងការ Bully ពីសំណាក់បុគ្គលដទៃឲ្យត្រូវស្រលាញ់ខ្លួនឯងច្រើនបំផុត៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច