ជីវិតកម្សាន្ដ
វ៉ាង ស្រីណូ សារភាពមានផ្ទៃពោះ ៨ ខែ តាមបែបវិទ្យាសាស្ត្រ
អ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល ខណៈស្ងាត់ៗស្រាប់ធ្លាយដំណឹងតារាសម្តែង វ៉ាង ស្រីណូ មានផ្ទៃពោះ ៨ ខែ ដោយពុំធ្លាប់ឮដំណឹងរៀបការជាមួយបុរសណាម្នាក់ឡើយ។ ដំណឹងមានផ្ទៃពោះរបស់ វ៉ាង ស្រីណូ បានធ្វើឲ្យមហាជនជាច្រើនកើតមន្ទិលគ្រប់គ្នា ព្រោះចង់ឃើញមុខឪពុកទារកក្នុងផ្ទៃ។
ស្របពេលដែលព័ត៌មាននេះបានបង្កឲ្យមានការចាប់អារម្មណ៍សម្រាប់អ្នកក្នុងចង្កោមសិល្បៈ និងអ្នកគាំទ្រផងនោះ ស្រីណូ មិនបង្អង់យូរបានចេញមុខស្រាយមន្ទិលដោយសារភាពគ្មានការលាក់លៀមទេថា នាងពិតជាមានទម្ងន់កូនក្នុងផ្ទៃ ៨ខែពិតមែន ខណៈកូនរបស់នាងបង្កកំណើតតាមបែបវិទ្យាសាស្ត្រ(ចាក់មេ ជីវិត)។
វ៉ាង ស្រីណូ បានរៀបរាប់ដើម្បីឲ្យមហាជនអស់ចម្ងល់ថា «អគុណបងប្អូនដែលបានខមិនអបអរសាទរព្រមទាំងជូនពរខ្ញុំ និងកូន មានអ្នកខមិនច្រើនណាស់សួរថា ខ្ញុំមានផ្ទៃពោះមែន ឬក៏លេង? នៅមានអ្នកខ្លះមិនទាន់ជឿហើយអ្នកខ្លះសួរថា ទម្ងន់តាមណាបើអត់មានប្តីផង? អ្នកខ្លះសួរថា ទំម្ងន់ហើយមិចមិនដែលឃើញខ្ញុំបង្ហាញមុខប្តី? តើកូនក្នុងផ្ទៃប្រុស ឬស្រី?»
នាងបញ្ជាក់ថា“ចម្លើយគឺខ្ញុំមានផ្ទៃពោះមែន ខ្ញុំអត់មានប្តីទេ ខ្ញុំនៅតែជាស៊ីងហ្គលដដែល ឥឡូវខ្ញុំជាស៊ីងហ្គលមាំមី ដូចខ្ញុំបានប្រាប់អ៊ីចឹងខ្ញុំយកកូនតាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត) ពេលនេះអាយុផ្ទៃពោះ ៨ខែហើយ ចាប់ផ្តើមតាំងគ៌រពីខែមករាមក តែខ្ញុំមានសំណាងពពោះកូននេះមិនចាញ់សុខភាពរឹងមាំ ខ្ញុំធ្វើដំណើរហោះហើរបានគ្រប់ប្រទេស ទាំងអាស៊ី អឺរ៉ុប អាមេរិកជាដើម“។
វ៉ាង ស្រីនោ និយាយបន្តថា ពេលមានផ្ទៃពោះនាងមានភាពរីករាយមិនបាក់ទឹកចិត្តដូចម្តាយពពោះមួយចំនួន ហើយនាងធ្វើការបានធម្មតាអាចឡាយលក់ធម្មតារហូតបងប្អូនដែលមើលឡាយទាំងអស់មើលមិនដឹងថានាងមានទម្ងន់ផង។ នាងបញ្ជាក់ថា កូនក្នុងផ្ទៃជាកូនស្រី និងត្រូវសំរាលខែ៩ ខាមុខនេះដូចគម្រោងដែលនាងធ្លាប់ប្រាប់ថា ចង់បានកូនស្រីឆ្នាំរោង ឥឡូវបានសម្រេចហើយ។
តារាស្រី វ៉ាង ស្រីណូ និយាយទៀតថា “គ្រប់យ៉ាងគឺខ្ញុំមិនបានលាក់បាំង ឬកុហក់ឡើយ ខ្ញុំធ្លាប់បានប្រកាសពីគោលជំហរ និងបំណង់ប្រាថ្នារបស់ខ្ញុំដល់បងប្អូនទាំងអស់មុនហើយមានតែបងប្អូនខ្លះមិនបានចាំ ឬមិនចាប់អារម្មណ៍តែហ្វែនអ្នកគំទ្ររខ្ញុំមួយចំនួនគាត់ចាំច្បាស់ ម្យ៉ាងខ្ញុំជាមនុស្សចូលចិត្តធ្វើអី្វបើកចំហរមានទំនួលខុសត្រូវ និងជាមនុស្សវិជ្ជមាន“។
វ៉ាង ស្រីណូ និយាយថា ចំណែកឯរឿងប្តី គឺនាងមិនដែលគិតថាចង់បានទេ ហើយក៏ប្រាប់បងប្អូនតាមការពិតមិនលាក់បាំងទេឥឡូវនាងក៏បានធ្វើឲ្យឃើញហើយថាវាពិតមែនដូចអ្វីដែលនាងបាននិយាយ ព្រោះនាងជាមនុស្សម្ចាស់ការលើខ្លួនឯង មានក្តីសុខនឹងប្រើជីវិតឯករាជបែបនេះ ព្រោះនេះជាសម័យស្រ្តីខ្លាំង។ បន្ថែមពីនេះ ស្រីណូ បានលើកទឹកចិត្តដល់បងប្អូនស្រ្តីខ្មែរទាំងអស់ឲ្យចេះផ្តល់តម្លៃឲ្យខ្លួនឯង និងរឹងមាំឡើងកុំទន់ជ្រាយរឿងអ្វីក៏ស្រ្តីអាចធ្វើបានដែរ នឹងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនកុំបាក់ទឹកចិត្ត៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?