Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា ចង់បានកូនអត់ប្តី តាមបែប វ៉ាង ស្រីណូ

បានផុស

នៅ

បន្ទាប់​ពី​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​ក្រោយ​ធ្លាយ​ដំណឹង តារា​សម្តែង វ៉ាង ស្រីណូ មានផ្ទៃពោះ ៨ខែ អត់ទាន់​ឃើញ​មុខប្តី ឬ​ដំណឹង​រៀបការ ​ស្រាប់​តែ តារាចម្រៀង​អ្នកនាង​ពេជ្រ សោភា បាន​បង្ហាញ​បំណងចង់​បាន​កូន​ដូច ស្រីណូ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បីតារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា បាន​បង្ហាញ​តម្រុយ​ដោយ​​ចង់​បាន​កូន​អត់​ប្តី​យ៉ាង​នេះ​ពិតមែន តែ​មហាជន អ្នកគាំទ្រ​មិន​ទាន់ជឿទេ​ថា តារាស្រី​រូប​នេះ​អាច​​ធ្វើបាន​ឡើយ​ទេ​ព្រោះ​ថា កន្លង​មក​នាង​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ​ជា​មួយ​តារា​សម្តែង​សង្ហា​លោក ឆឹម សក្កដា ពោល​គឺ​ត្រៀម​ចាំតែ​ថ្ងៃ​ចូលរោង​ការ​ប៉ុណ្ណោះ។

កំពូលតារាចម្រៀង​របស់ផលិត​កម្ម​រស្មី​ហង្សមាស​អ្នក​នាង ពេជ្រ សោភា បាន​បង្ហោះ​ខ្លឹមសារ​ខ្លី​ភ្ជាប់​ជា​មួយអត្ថន័យថា”ខ្ញុំចង់បាន​baby តែអត់ចង់​បានប្តី​ យក​ប្តីនាំ​តែ​រវល់​ខួរក្បាល។ ការ​លើក​ឡើង​របស់​អ្នក​នាង​ពេជ្រ សោភា នេះ​ស្របពេល វ៉ាង ស្រីណូ បាន​ចេញមុខ​សារ​ភាពមានផ្ទៃពោះ​ ៨ខែ ដោយ​អត់​ស្វាមីពោល គឺ​តាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត)។

កត់​សម្គាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អ្នកនាង ពេជ្រ សោភា គឺ​ជារឿង​ៗគេ​​តែង​ឃើញ​នាង​បង្ហោះខ្លឹម​សារ​ហាក់កំពុងជួប​បញ្ហា​វិបត្តិផ្លូវចិត្ត​ធ្វើឲ្យអ្នកគាំទ្រ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​លើ​ការ​ប្រះឆា​ស្នេហ៍​ជាមួយ​គូដណ្តឹងគឺ លោក ឆឹម សក្កដា។ ប៉ុន្តែថ្វី​ត្បិត​តែបែបនេះ អ្នកគាំទ្រជា​ច្រើនយល់ថា ស្នេហា​រវាង​អ្នក​នាង ពេជ្រ សោភា និងលោក ឆឹម សក្កដា នៅ​មានភាពរឹងមាំគ្រា​ន់តែមិនទាន់​ដល់ពេលវេលាចូលរោងការ។

ដោយឡែក​រម្លឹក​រឿង វ៉ាង ស្រីណូ  មាន​ផ្ទៃពោះអត់​ប្តីត្រូវនាងបញ្ជាក់ថា ចម្លើយ​គឺនាងមានផ្ទៃពោះ​មែន​នាងអត់​មានប្តីទេ​ នាង​នៅតែជាស៊ីងហ្គល​ដដែល​ឥឡូវនាង​ជាស៊ីងហ្គលមាំមី ដូចនាងបានប្រាប់អ៊ីចឹង គឺ នាងយកកូនតាម​បែបវិទ្យាសាស្ត្រ(ចាក់មេជីវិត) ពេល​នេះ​អាយុផ្ទៃពោះ ៨ខែ ហើយ​ចាប់​ផ្តើម​មាន​គ៌រតាំង​ពី​ខែមករា មក។​នាងបន្តថា កូនក្នុងផ្ទៃជាកូនស្រី និង​ត្រូវ​សម្រាល​ខែ ៩ខាង​មុខនេះ ដូច​គម្រោង​ដែលនាង​ធ្លាប់ប្រាប់ថា ចង់បានកូនស្រី​ឆ្នាំរោង ឥឡូវបាន​សម្រេចហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម