Connect with us

ជីវិតកម្សាន្ដ

អ៊ឹម សុគន្ធា ត្រៀមនាំបវរកញ្ញា ៧២ ប្រទេស ឲ្យស្គាល់ខេត្តសៀមរាប និងផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជា

បានផុស

នៅ

អ្នកគ្រប់គ្រង Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា បាន​បង្ហាញ​គោលបំណង​ជ្រើសរើស​ខេត្ត​សៀមរាប​រយៈពេល ៥ ថ្ងៃ ថត​ប្រម៉ូត​តំបន់​ទេសចរណ៍​ឲ្យ​បវរកញ្ញា ៧២ រូប បាន​ចូលរួម​ផ្សព្វផ្សាយ និង​ទស្សនកិច្ច​ប្រាសាទ​ជាច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​អច្ឆរិយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្មីៗ នេះ អ្នក​គ្រប់គ្រង​ស្ថាប័ន Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា បាន​ប្រកាស​ថា កម្ពុជា នឹង​រួមចំណែក​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត Miss Grand International 2024 ខណៈ​ដែល​នាង​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​ពេល​ទទួល​បាន​ដំណឹង​ដ៏​រីករាយ​ថា បវរកញ្ញា ៧២ ប្រទេស ជុំវិញ​ពិភពលោក នឹង​មក​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់ៗ ខាងមុខនេះ។

ស្របគ្នា នៃ​ដំណឹង​ខាង​លើ​នេះ អ្នកនាង អ៊ឹម សុគន្ធា ក៏បាន​ប្រកាស​ពី​គោលបំណង​របស់​ខ្លួន​ដោយ​ដាក់​ក្តី​រំពឹង​ថា បវរកញ្ញា​ជុំវិញ​ពិភពលោក ៧២ ប្រទេស MGI ដែល​មាន​អ្នក Follow សរុប​រាប់​លាន​នាក់ ឱកាស​នេះ​ហើយ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជុំវិញ​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា។

អ្នកនាង អ៊ឹម សុគន្ធា បញ្ជាក់​ទៀត​ថា «នាង​ខ្ញុំ នឹង​ជ្រើសរើស​ខេត្ត​សៀមរាប រយៈពេល ៥ ថ្ងៃ ថត​ប្រម៉ូត​តំបន់​ទេសចរណ៍​ឲ្យ​បវរកញ្ញា ៧២ រូប បាន​ចូលរួម​ផ្សព្វផ្សាយ​រួម​ជាមួយ​ការ​ចុះ​ទស្សនកិច្ច​ប្រាសាទ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទឹកដី នៃ​ខេត្ត​សៀមរាប តើ​បងប្អូន​យល់​យ៉ាងណា​ដែរ?»។

អ្នកនាង អ៊ឹម សុគន្ធា ធ្លាប់​លើក​ឡើង​ដែរ​ថា នាង​សង្ឃឹម​ថា​តាមរយៈ​កម្មវិធី Miss Grand International 2024 នេះ នឹង​រួម​ជា​ចំណែក​ក្នុង​ការ​ពង្រីក​លើ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ពី​ជុំវិញ​ពិភពលោក​មក​ទស្សនា​ប្រទេស​កម្ពុជា។ នាង ក៏បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ជ្រោមជ្រែង និង​សម្របសម្រួល​ដល់​កម្មវិធី​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ១ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម