ជីវិតកម្សាន្ដ
Angelina និង Brad Pitt អាចនឹងជួបមុខគ្នា ក្នុងកម្មវិធីមួយនៅអ៊ីតាលី ក្រោយបែកគ្នាជិត៨ឆ្នាំ
Angelina Jolie និង Brad Pitt គ្រោងនឹងផ្សព្វផ្សាយភាពយន្តថ្មីនៅមហោស្រពភាពយន្ត Venice។ នេះជាលើកទីមួយហើយ ដែលអ្នកទាំងពីរត្រូវបានចូលរួមកម្មវិធីមួយជាមួយគ្នា ចាប់តាំងពីបែកគ្នាកាលពីឆ្នាំ២០២៦ និង លែងលះគ្នាដាច់ស្រេចកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។
នៅថ្ងៃទី ០២ ខែសីហា សារព័ត៌មាន Daily Mail បានរាយការណ៍ថា Angelina Jolie ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅក្នុងមហោស្រពភាពយន្ត Venice ដែលប្រារព្ធឡើងនៅទីក្រុង Venice ប្រទេសអ៊ីតាលី ក្នុងខែកញ្ញា ដើម្បីផ្សព្វផ្សាយភាពយន្ត Maria របស់នាង។ នៅក្នុងខ្សែភាពយន្តនេះ តារាស្រីកើតក្នុងឆ្នាំ ១៩៧៥ ដើរតួជាតួអង្គល្ខោនអូប៉េរ៉ា Maria Callas ខណៈដែលខ្សែភាពយន្តដែលនាងសម្តែងស្ថិតក្នុងបញ្ជីប្រកួតប្រជែងសម្រាប់ពានរង្វាន់ Golden Lion ។
យ៉ាងណា ជាភាពចៃដន្យ Brad Pitt ក៏មានគម្រោងទៅចូលរួមមហោស្រពភាពយន្តនៅពេលដូចគ្នាដែរ។ គាត់បានផ្សព្វផ្សាយការងារអំពី assassin Wolfs ដែលសម្តែងជាមួយ George Clooney ។ មិនដូចអតីតភរិយាទេ ភាពយន្តរបស់ Brad មិនមានសម្ពាធក្នុងការប្រកួតប្រជែងទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺពួកគេបានស្នាក់នៅសណ្ឋាគារដដែលឈ្មោះ Cipriani អំឡុងពេលស្នាក់នៅទីក្រុង Venice ។
យ៉ាងណាក៏ដោយ ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ដោយសារស្ថានភាពទំនាក់ទំនងមិនប្រក្រតីរវាងតារាទាំងពីរដួង កាលវិភាគត្រូវបានរៀបចំឡើង ដើម្បីកុំឲ្យពួកគេបង្ហាញខ្លួនក្នុងពិធីបុណ្យក្នុងពេលតែមួយ។ ពួកគេក៏ត្រូវបានរៀបចំមិនឲ្យជួបមុខគ្នាក្នុងសណ្ឋាគារដែរ។
ទោះយ៉ាងណាក៏ដោយ វាពិបាកក្នុងការទស្សន៍ទាយគ្រប់ស្ថានភាពទាំងអស់។ គ្មាននរណាអាចធានាថាមិនបានជួបគ្នាដោយចៃដន្យក្នុងស្ថានភាពមិននឹកស្មានដល់នោះទេ។ ប្រសិនបើវាពិតជាបានកើតឡើងមែននោះ វានឹងក្លាយជាពេលវេលាដ៏ឆ្គាំឆ្គងបំផុតមួយនៅក្នុងហូលីវូដ ហើយក្លាយជាប្រធានបទក្តៅនៅក្នុងកាសែតជាក់េះជាមិនខានឡើយ។
អតីតគូស្នេហ៍មិនដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍តែមួយ ចាប់តាំងពីការបែកបាក់របស់ពួកគេក្នុងឆ្នាំ ២០១៦។ Angelina ស្ទើរតែមិនចូលរួមក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមនៅទីក្រុង Los Angeles ទោះបីជានាងរស់នៅទីនោះជាមួយកូនៗទាំង៦នាក់ក៏ដោយ។ មហោស្រពភាពយន្តទីក្រុង Venice គឺជាលើកទីមួយដែលបានកើតឡើងក្នុងរយៈពេល៨ឆ្នាំ។ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ០៧ ខែកញ្ញា។
ពីមុនអ្នកទាំងពីរបានរួមគ្នានៅមហោស្រពភាពយន្តទីក្រុង Venice ឆ្នាំ ២០០៧ ដើម្បីគាំទ្រខ្សែភាពយន្តដែលសម្តែងដោយ Brad, The Assassination of Jessie James ដោយ Coward Robert Ford ។
ដោយឡែក កាលពិពេលថ្មីៗនេះទៀតសោត ព័ត៌មាននេះត្រូវបានចេញផ្សាយក្នុងបរិបទដែល Brad Pitt មានបំណងស្តីបន្ទោសអតីតភរិយាចំពោះគ្រោះថ្នាក់ចរាចរណ៍របស់ Pax Thien ដែលតម្រូវឲ្យកូនចិញ្ចឹមវៀតណាមសម្រាកនៅមន្ទីរពេទ្យជាច្រើនថ្ងៃ។ យោងតាមអ្នកជិតស្និទ្ធ លោកក៏ជឿជាក់ថា កូនប្រុសមិនគួរជិះកង់អគ្គិសនីដោយគ្មានមួកសុវត្ថិភាពទេ ហើយគួរតែអង្គុយក្នុងរថយន្តជំនួសវិញ។
បន្ថែមពីលើនេះ ប្រភពបាននិយាយថា Brad បានព្យាយាមទាក់ទង Pax Thien ដើម្បីសួរអំពីស្ថានភាពនេះ ប៉ុន្តែក្មេងជំទង់វ័យ ២១ ឆ្នាំរូបនេះបានបដិសេធមិនលើកទូរស័ព្ទ។ នេះបានធ្វើឲ្យតារាដែលឈ្នះពានអូស្ការសោកស្តាយ និងព្រួយបារម្ភ។
លើសពីនេះ Angelina និង Brad ក៏ស្ថិតក្នុងជម្លោះផ្លូវច្បាប់ដ៏តានតឹងទាក់ទងនឹងទ្រព្យសម្បត្តិរួមរបស់ពួកគេនៅក្នុងប្រទេសបារាំង គឺអចលនទ្រព្យ Château Miraval ។ នៅថ្ងៃទី ១៧ ខែកក្កដា មេធាវី Paul Murphy ក្នុងនាមតារាសម្តែង Maleficent បានចេញឱសានវាទដល់ Brad ដោយសុំឲ្យគាត់លុបចោលពាក្យបណ្តឹងដែលបានបន្តតាំងពីឆ្នាំ ២០២១ ដើម្បីឲ្យគ្រួសារអាចផ្តោតលើដំណើរការព្យាបាលបន្ទាប់ពីការលែងលះ។
លោក Murphy បានសង្កត់ធ្ងន់ថា “លុះត្រាតែលោក Pitt ដកពាក្យបណ្តឹងរបស់គាត់ Angelina គ្មានជម្រើសអ្វីក្រៅតែពីការប្រមូលភស្តុតាងចាំបាច់ ដើម្បីបង្ហាញថាការចោទប្រកាន់របស់គាត់គឺមិនពិត”។ យ៉ាងណា Brad Pitt មិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះការព្រមានពីអតីតភរិយារបស់គាត់ទេ។ ប្រភពរបស់ Daily Mail បាននិយាយថា ទៀតថា តារាសម្តែងរូបនេះ ប្តេជ្ញាបន្តការប្តឹងផ្តល់ ហើយថែមទាំងបញ្ចេញមតិថា អតីតភរិយារបស់លោកធ្វើដូច្នេះដែរ ព្រោះលទ្ធភាពនៃការបរាជ័យរបស់នាងមានច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនចិញ្ចឹមវៀតណាម Angelina ត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?