ជីវិតកម្សាន្ដ
IU នៅតែធ្វើសប្បុរសធម៌ មិនខ្វល់ពាក្យចចាមអារ៉ាមបែកគ្នាជាមួយ Lee Jong Suk
កាលពីថ្ងៃទី០១ ខែសីហា ការបង្ហោះចោទប្រកាន់គូស្នេហ៍តារារូបនេះបានចែកផ្លូវគ្នាទៅលើបណ្ដាញសង្គម Pann របស់ Nate ដោយអ្នកកាសែតម្នាក់ធ្លាប់បានអះអាងនៅក្នុងអត្ថបទមួយថា IU និង Lee Jong Suk បានចំណាយពេលសម្រាកដោយឡែកពីគ្នា ហើយអ្នកបង្ហោះរូបនេះបានអះអាងថា “អ្នកកាសែតកំពុងនិយាយថា ពួកគេបានបែកគ្នាក្នុងផ្លូវត្រឡប់មកវិញ” ។
ទោះបីជាមានដំណឹងប្រេះឆាយ៉ាងណា តារាចម្រៀងកូរ៉េ IU នៅតែបន្តយកចិត្តទុកដាក់ចំពោះចិត្តសប្បុរសចំពោះអ្នកដែលនៅជុំវិញខ្លួន រួមទាំងបុគ្គលិករបស់នាង។ កាលពីថ្ងៃទី ០២ ខែសីហា បុគ្គលិកមួយចំនួនរបស់តារាចម្រៀងរូបនេះបានចែករំលែកព័ត៌មានថ្មីៗរបស់ SNS ពី Universal Studios Hollywood ដោយសរសេរថា “Yo-ah-jung ជាឈ្មោះដែលអ្នកគាំទ្រដាក់ឲ្យ IU ដែលមានន័យត្រង់ថាពួកគេចូលចិត្តនិងចាត់ទុក IU ជាទេពអប្សរ។
អ្នកគាំទ្រជាច្រើនជឿថា សមាជិកក្រុម រួមទាំងបុគ្គលិកបានថ្លែងអំណរគុណដល់ IU សម្រាប់ការចេញថ្លៃសំបុត្រចូលទស្សនា Universal Studios អំឡុងពេលដំណើរទេសចរណ៍នៅអាមេរិកខាងជើងរបស់នាង។ ដែលជារឿយៗនាងតែងតែមានទម្លាប់ចាយលុយរបស់ខ្លួនលើមនុស្សជុំវិញ ដើម្បីជាការសងគុណដល់ពួកគេដែលបានខិតខំធ្វើការងារជាមួយគ្នាកន្លងមក។
អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា ជាទម្លាប់ IU តែងតែធ្វើបែបនេះដាក់បុគ្គលិកខ្លួនឯងរួមទាំងសមាជិកក្រុមរបស់នាង។ ពេលនេះនាងពិតជាសក្តិសមជាតារាល្បីលំដាប់ទី១ ដែលមានចិត្តសប្បុរសចំពោះមនុស្សជុំវិញខ្លួន។ ប៉ុន្តែនេះក៏បង្ហាញថា ទោះបីជាឥលូវនាងកំពុងលេចឮនូវពាក្យចចាមអារ៉ាមថាបែកគ្នាជាមួយមិត្តប្រុស តារាចម្រៀងកូរ៉េនៅតែធ្វើល្អដោយមិនខ្វល់ឡើយ។
យ៉ាងណាមិញ ងាកទៅកាន់អ្នកលេងអ៊ីនធឺណិតមួយចំនួនទៀតក្រោយបានឮដំណឹងបែកបាករបស់អ្នកទាំងពីរពួកគេបានចូលមកបញ្ចេញមតិថា គូនេះមើលទៅល្អជាមួយគ្នាណាស់ IU ក៏មិនគិតថា Lee Jong Suk នឹងបែកគ្នាជាមួយនាងដែរ។ យ៉ាងណាអ្នកគាំទ្រ មានក្ដីសង្ឃឹមថាពួកគេនឹងឈានដល់ថ្ងៃមង្គលការជាកជាមិនខានឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖«Squid Game» រដូវកាលទី២ ត្រៀមចាក់បញ្ចាំងចុងឆ្នាំ ខណៈវគ្គ ៣ ថតជិតចប់ដូចគ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហេតុអ្វីឆ្នាំនេះ ព្យុះសាហាវៗម្ល៉េះ?