ជីវិតកម្សាន្ដ
សិល្បករ-សិល្បការិនី អបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងគម្រោង «ព្រែកជីកហ្វូណនតេជោ»
ប្រធានសមាគមសិល្បករខ្មែរដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារ និងសិល្បករ-សិល្បការិនី ដែលជាសមាជិកសមាជិកា នៃសមាគមសិល្បករខ្មែរទៅចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវគម្រោង «ព្រែកជីក ហ្វូណនតេជោ»។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំរួមទាំងក្រុមការងារ និងសិល្បករ-សិល្បការិនី ជាសមាជិកនៃសមាគមសិល្បករខ្មែរបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង «ព្រែកជីក ហ្វូណនតេជោ» ។ នេះជាមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានៃការបើកការដ្ឋាន«ព្រែកជីក ហ្វូណនតេជោ»ប្រកបដោយមោទនភាពបំផុតសម្រាប់កូនខ្មែរគ្រប់រូប។
សមាគមសិល្បករខ្មែរបានបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជានាំមកនូវឧត្តមប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាតិយ៉ាងពិតប្រាកដតាមរយៈការផ្តល់អត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាជាអាទិ៍៖

-ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្ម ដោយផ្តល់នូវភាពងាយស្រួល និងតម្លៃសមរម្យបន្ថែមទៀតទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកទាក់ទាញអ្នកវិនិយោគ និងជំរុញការពង្រីកសេដ្ឋកិច្ច។
-កំណើនហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនទាំងមូល ជួយសម្រួលដល់ការចូលទៅកាន់តំបន់ដាច់ស្រយាលបានប្រសើរជាងមុន ជំរុញសមាហរណកម្មក្នុងតំបន់ និងកំណើនសេដ្ឋកិច្ច។
-និរន្តរភាពបរិស្ថាន កាត់បន្ថយទឹកជំនន់ និងការអភិរក្សទឹកដោយការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងការផ្លាស់ប្តូរលំហូរទឹក។ ជួយលើកកម្ពស់អេកូទេសចរណ៍ និងការពារសម្រស់ធម្មជាតិនៃផ្លូវទឹករបស់កម្ពុជាផងដែរ។

-ផលិតភាពកសិកម្ម អាចឲ្យប្រព័ន្ធធារាសាស្រ្តមានភាពល្អប្រសើរ ធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់តំបន់កសិកម្មជុំវិញ ដែលបាននាំទៅដល់ការពង្រឹងសន្តិសុខស្បៀងជាមួយនឹងការដាំដុះអាហារសំខាន់ៗដូចជាអង្ករជាដើម។
-ការគ្រប់គ្រងទឹកក្នុងមូលដ្ឋាន ជួយគ្រប់គ្រងកម្រិតទឹក និងទប់ស្កាត់ការជន់លិចនៅក្នុងទីប្រជុំជនក្បែរនោះក្នុងរដូវវស្សាគឺជាអត្ថប្រយោជន៍ដ៏សំខាន់។
-អេកូទេសចរណ៍ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផ្តល់ឱកាសសម្រាប់ទេសចរណ៍ធម្មជាតិ ទាក់ទាញអ្នកស្រាវជ្រាវ និងអ្នកចូលចិត្តធម្មជាតិរួមចំណែកដល់ការយល់ដឹងអំពីបរិស្ថាន និងផ្តល់ប្រាក់ចំណូលដល់សហគមន៍ក្បែរនោះ។
-វប្បធម៌ និងមោទនភាពជាតិ មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធមួយមុខឡើយ វាតំណាងឲ្យភាពសុខដុមរមនាក្នុងសង្គម ការអភិរក្សវប្បធម៌ និងការបំផុសគំនិតច្នៃប្រឌិតរំលេចនូវកេរ្តិ៍ដំណែលដ៏សំបូរបែបរបស់កម្ពុជា បណ្តុះអារម្មណ៍មោទនភាពជាតិចំពោះប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរឲ្យមកទទួលយកបទពិសោធន៍វប្បធម៌ដ៏រស់រវើករបស់ប្រទេសជាតិ។

«ព្រែកជីក ហ្វូណនតេជោ» គឺជាគម្រោងដ៏មានមហិច្ឆតាដែលមានសក្តានុពលយ៉ាងសម្បើមសម្រាប់អនាគតរបស់កម្ពុជាដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកសក្ដានុពលពេញលេញរបស់ខ្លួន និងឈានទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍ និងវិបុលភាពសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះគម្រោង «ព្រែកជីក ហ្វូណនតេជោ» ដែលជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់បម្រើដល់សេដ្ឋកិច្ចជាតិ និងជាសមិទ្ធផលដ៏គួរឲ្យស្ញប់ស្ញែងសម្រាប់កូនខ្មែរតជំនាន់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ