Connect with us

ជីវិតកម្សាន្ដ

ល្អហួស សន្យា នៅឆ្នាំ២០២៧ នឹងយកភាពជោគជ័យជូនប្រជាជនកម្ពុជាម្តងទៀតពីឆាកអន្តរជាតិ

បានផុស

នៅ

អ្នកគាំទ្រ​បាន​ដឹងហើយថា ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​គ្រង​មកុដ Miss Preteen Junior Idol 2024 នៅឆាក​អន្តរជាតិកាលពីថ្មីៗនោះ ជូរី ល្អហួស បានបង្ហើបពី​ក្តីស្រមៃ​របស់ខ្លួន​ដោយ​សន្យា​នៅឆ្នាំ២០២៧ ខាងមុខ នាង​នឹងយក​ភាពជោគជ័យ​ជូនប្រជាជនកម្ពុជា​ម្តងទៀត​ពី​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់​កន្លង​មកគេ​កត់សម្គាល់​ថា មាន​មហាជន និងអ្នកគាំទ្រ​បានបង្ហាញ​មោទនភាព​ជា​មួយ​ការ​ចូលរួម​អបអរសាទរ​បន្ទាប់​ពី​បវរកញ្ញា​វ័យ​ក្មេង​កម្ពុជា​យុវតី ជូរី ល្អហួស ដណ្តើម​ឈ្នះមកុដ​ពីការប្រកួត​លើឆាក​អន្តរជាតិក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើទឹកដីប្រទេសថៃ។ ជ័យជំនះនេះ បានធ្វើឲ្យអ្នកគាំទ្រជា​ច្រើន​សម្តែង​ការ​កោតសរសើរ​ចំពោះ​សមត្ថបភាព ជូរី ល្អហួស ។

ដោយឡែក អ្វីដែលគេ​ចាប់​អារម្មណ៍ថែម​ទៀត​ស្រាប់​តែ​ ល្អហួស បានចេញមកបញ្ជាក់​ឆន្ទៈ​របស់ខ្លួនថា នាង​នឹងក្លាយជា​បវរកញ្ញាតំណាង ឲ្យប្រទេស​កម្ពុជា​ម្តងទៀតនៅអំឡុងឆ្នាំ២០២៧ ខាងមុខ​ជាមួយការនាំ​ភាពជោគជ័យមកជូន​ជាតិមាតុភូមិទៀតផងដែរ​។ តាមរយៈ​ដំណឹង​នេះក៏បានធ្វើឲ្យមហាជន​អ្នកគាំទ្រ​បង្ហាញការ​លើកទឹកចិត្តជា​មួ​យការ​ទន្ទឹងរង់ចាំមើល។

បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានលើកឡើងថា «រាល់ការបួងសួង​បំណងប៉ងប្រាថ្នា​របស់នាងខ្ញុំ ខ្ញុំតែងតែបានសម្រេច នាងខ្ញុំបានប៉ង​ប្រាថ្នារឿងមួយទៀត​គឺនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ សុំយកភាព​ជោគជ័យ​ជូនប្រជាជនកម្ពុជាម្តងទៀតពីឆាកអន្តរជាតិ»។

គួរបញ្ជាក់ដែរថា បវរកញ្ញា​វ័យ​ក្មេង​ដែល​ជា​បេក្ខភាព​តំណាង​កម្ពុជា និង​ម្ចាស់​មកុដ​បវរកញ្ញា​យុវតី​កម្ពុជា​ឆ្នាំ២០២៣ គឺ ល្អហួស ដណ្តើម​បាន​មកុដ Miss Preteen Junior Idol World2024។ បច្ចុប្បន្ននេះ​ត្រូវបានទស្សនិកជន​កត់សម្គាល់ឃើញថា នាងពិតជា​មានភាពលេចធ្លោខ្លាំង ទាំងរូបសម្ផស្ស និង​ចំណេះដឹងដែល​អាចធ្វើ​បានឮ​ល្អរហូត​ដណ្តើម​បាន​មកុដ​ដ៏អស្ចារ្យកាលពីថ្មីៗកន្លងទៅ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

ទឹកជំនន់បង្ខំឲ្យជម្លៀសប្រជាជនជាង ២៨​០០០​នាក់​​ក្នុង​ខេត្តLiaoningប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

​បេក្ខជន​​សក្តានុពល​បី​រូប​ដែលលោកស្រី ហារីស​ អាច​ជ្រើសរើស​​ជា​បេក្ខភាព​អនុប្រធានាធិបតី​

ព័ត៌មានជាតិ១៣ នាទី មុន

ប្រធានក្រុមការងារស្រុកជីក្រែង ជំរុញឱ្យមន្ត្រីបក្សបន្តចុះបម្រើពលរដ្ឋឱ្យអស់ពីលទ្ធភាព

ជីវិតកម្សាន្ដ២៦ នាទី មុន

ល្អហួស សន្យា នៅឆ្នាំ២០២៧ នឹងយកភាពជោគជ័យជូនប្រជាជនកម្ពុជាម្តងទៀតពីឆាកអន្តរជាតិ

ព័ត៌មានជាតិ៤៣ នាទី មុន

រដ្ឋបាលខេត្តរតនគិរី អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅក្បែររង្វង់មូលនាគព័ន្ធ

វប្បធម៌ ជំនឿ៣ ម៉ោង មុន

កៀកថ្ងៃសែនក្បាលទឹក ឆ្នាំ​ទាំង ៣​នេះ កាន់តែមាន​លាភ​សំណាង​ច្រើន ទាក់ទងលុយកាក់

ចរាចរណ៍២០ ម៉ោង មុន

រថយន្ដដង្ហែទានព្រះវស្សាដាច់ហ្វ្រាំងធ្លាក់ជ្រោះរបួស​​២៩នាក់ និងស្លាប់ម្នាក់នៅព្រំដែនកម្ពុជា ថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បារម្ភខ្លាំង រឿងថៃ ចង់រំលាយគណបក្សចលនាឆ្ពោះទៅមុខ

ព័ត៌មានជាតិ២០ ម៉ោង មុន

ប្រមុខ​ដឹកនាំកម្ពុជា ឆ្លើយតបប្រតិកម្ម​​មហាជន​ជុំវិញ ការបោះបង្គោលព្រំដែន​នៅ​ជ្រៃធំ​​ទឹកដីកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​កម្ពុជា៖ គ្មាន​ការ​បង់​លុយ​ផ្ទាល់​​តាម​ព្រលានទៀត​ទេ ស្នើ​សុំ​វីសា​និង​បង់​លុយ​តាម​អនឡាញ​ទាំង​អស់

Sokha Hotels

ព័ត៌មានពេញនិយម