Connect with us

ជីវិតកម្សាន្ដ

លៀក លីដា ៖ តាមរយៈរឿង”ប្រវត្តិស្នេហ៍នាងនាថ” ខ្ញុំមានចេតនាចង់ឲ្យអ្នកទស្សនាយល់ច្បាស់ពីតម្លៃសន្តិភាព

បានផុស

នៅ

ផលិតករ​ភាពយន្ត​​ខ្មែរ និង​ជា​អ្នក​ដឹក​នាំ​សម្តែង​លោក លៀក លីដា បាន​បញ្ជាក់​ពី​គោលបំណង និង​ឆន្ទៈ​ថា​ តាមរយៈ​រឿង “ប្រវត្តិ​ស្នេហ៍​នាង​នាថ ” គឺលោក​ពិត​ជា​មាន​ចេតនា​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​​ច្បាស់​ពីតម្លៃ​នៃ​សន្តិភាព និង​យល់​ច្បាស់​នូវ​ការ​លះបង់​សាច់​ស្រស់ ឈាមស្រស់​របស់​មេទ័ព​ដើម្បី​ការពារ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើក​ឡើង​របស់​លោក លៀក លីដា នេះ​ស្រប​ពេល​ដែល​រឿង “ប្រវត្តិ​ស្នេហ៍​នាង​នាថ” កំពុង​ទទួល​បាន​ការ​គាំទ្រ និង​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន ​បន្ទាប់​រឿងនេះ​ត្រូវបាន​ធ្វើពិធី​សម្ពោធ​ដាក់​បញ្ចាំង​កាល​ពីថ្មីៗ​កន្លង​មកនេះ។ រឿង«ប្រវត្តិ​ស្នេហ៍​នាងនាថ» គឺជា​ភាព​យន្តខ្នាតធំ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណជាតិ​ខ្មែរ និងចាយទុនផលិត​រហូតជាង ១លានដុល្លារ​ឯណ្ណោះ។

លោក លៀក លីដា បាន​ឲ្យ​ដឹង​ថាតាមរយៈ​រឿង​ប្រវត្តិស្នេហ៍​នាង​នាថ គឺខ្ញុំពិត​ជា​មាន​ចេតនា​ចង់​ឲ្យអ្នក​ទស្សនា​យល់ច្បាស់​ពីតម្លៃនៃសន្តិភាព នឹង​យល់ច្បាស់​ពីការ​លះបង់​សាច់ស្រស់ ឈាមស្រស់រ​បស់មេទ័ព​ដើម្បីការពារជាតិ​ ជាពិសេស​គឺថ្នាក់​ដឹកនាំ​គ្រប់រូប​ គ្រប់ជាន់ថ្នាក់​ដែល​លោក​បាន​ខំ​តស៊ូរក​សន្តិភាព​ជូនប្រទេសកម្ពុជា“។

ផលិតករ​ខ្មែររូប​នេះបាន​លើកឡើងទៀតថា លោកក៏មាន​ចិត្តគោរព​អញ្ជើញថ្នាក់ដឹក​នាំគ្រប់ជាន់ថ្នាក់​មកទស្សនា​រឿងរឿង «ប្រវត្តិ​ស្នេហ៍​នាងនាថ» ដោយផ្ទាល់ផងដែរ ប៉ុន្តែមិនដឹងធ្វើតាមណា។ លោក លៀក លីដា​ ធ្លាប់បញ្ជាក់ថា រឿង​«ប្រវត្តិស្នេហ៍​នាងនាថ » ជារឿង ខ្មែរពិត​ៗមិនបាន​ចម្លង​មកពីប្រទេសណាមួយឡើយ។

គួររម្លឹកថា កន្លងមក​លោក លៀក លីដា បាននិយាយថា រឿង​«ប្រវត្តិស្នេហ៍នាងនាថ» គឺត្រូវបានចងក្រង និងប្រមូលនៅអ្វីដែលដូនតាយើង​បានបន្សល់ទុក​ឲ្យ​ ហើយនៅក្នុងសាច់រឿងនេះ​ទាំងមូលបាន​បង្កប់នូវ​សិល្បៈ​ វប្បធម៌ របស់​ខ្មែរយើង ​ជា​ពិសេស​ខ្លឹមសារនៃការអប់រំ និងតម្លៃនៃសន្តិភាព៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម