Connect with us

ជីវិតកម្សាន្ដ

ឆ្លងកាត់ជាង ៣០ ឆ្នាំ ខាត់ សុឃីម អះអាងឆន្ទៈគ្មានបំណងបោះបង់អាជីពសិល្បៈ

បានផុស

នៅ

តារា​ពហុ​ជំនាញ​លេង​បាន​គ្រប់​ទម្រង់​សិល្បៈ ទាំង​បុរាណ​-​សម័យ និង​កំប្លែង​ជាដើម អ្នកនាង ខាត់ សុឃីម ថ្វីត្បិត​មក​ទល់​ពេលនេះ​នាង​ប្រឡូក​ក្នុង​វិថី​សិល្បៈ​យ៉ាង​ជោកជាំ​ពិត​មែន តែ​សម្រាប់​តារា​ស្រី​រូប​នេះ នៅតែ​អះអាង​ឆន្ទៈ ដោយ​គ្មាន​បំណង​បោះបង់​អាជីព​មួយ​នេះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ខាត់ សុឃីម បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹង​ថា​នាង​ជា​តារា​ស្រី​ពហុ​ជំនាញ​របស់​ខ្មែរ​មួយ​រូប​ដែល​កំពុងតែ​ទទួល​បាន​ផ្លែផ្កា​ជោគជ័យ​លើ​មុខ​ជំនួញ​ផ្ទាល់ខ្លួន ក៏ដូចជា​អាជីព​សិល្បៈ​ទាំង​សម័យ និង​បុរាណ​ជាដើម។ តារា​ស្រី​ចាស់​វស្សា អ្នកនាង ខាត់ សុឃីម កន្លងមក​ក៏បាន​ចេញ​មុខ​ដោយ​បញ្ជាក់​ថា អាជីព​សិល្បៈ​គឺជា​ជីវិត​របស់​ខ្លួន។

ជាថ្មី​ម្តង​ទៀត តារា​ស្រី​សម្តី​ចាក់​ទឹក​មិន​លិច អ្នកនាង ខាត់ សុឃីម បាន​និយាយ​ឲ្យ​ដឹង​ថា ការងារ​ខ្លះ​ល្អ​មើល តែ​មិន​ល្អ​ស៊ី​ទេ ការងារ​ខ្លះ​មិន​ល្អ​មើល​ទេ តែ​ល្អ​ស៊ី សម្រាប់​អាជីព​មួយ​នេះ ទាល់​តែ​មាន បេះដូង​ជា​កម្លាំង និង​មាន​ការ​ព្យាយាម​ជាដើម​ទុន។

តារា​ពហុ​ជំនាញ​ត្រកូល​”​ខាត់​” រូប​នេះ បញ្ជាក់​ទៀត​ថា «”ជាង ៣០ ឆ្នាំ​ហើយ ខ្ញុំ​មិន​ដែល​បោះបង់​ទេ វា​មិន​ធំដុំ​ទេ តែ​ខ្ញុំ​ពេញចិត្ត​ធ្វើ​វា វា​ជា​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់ អរគុណ​ពុក​ខាត់​របស់​កូន​ដែល​ផ្តល់​ទ្រព្យ​ដ៏​មាន​តម្លៃ ១ នេះ ឲ្យ​កូន​បាន​ចិញ្ចឹមជីវិត​”»។

គួរ​ជម្រាប​ថា អ្នកនាង ខាត់ សុឃីម អាជីព​សិល្បៈ​បច្ចុប្បន្ន​កំពុង​មមាញឹក​នៅ​តាម​បណ្ដា​កម្មវិធី​មង្គលការ​មួយ​ចំនួន ហើយ​នាង​ក៏​នៅតែ​រក្សា​បាន​សន្ទុះ នៃ​ការ​គាំទ្រ​ខ្លាំង មិន​ចាញ់​មិត្តភ័ក្ដិ​រួម​ជំនាន់​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម