ជីវិតកម្សាន្ដ
Mint និងគូស្នេហ៍ណាត់គ្នាញុំាអាហារពេលល្ងាចយ៉ាងរ៉ូមែនទិក អាចទេថាជិតមានដំណឹងល្អ?
ផ្អែមល្ហែមមិនចេះចប់ទេចំពោះគូតារាសម្ដែងថៃជួរមុខនាង Mint Chalida និងមិត្តប្រុសសេដ្ឋីហៃសូលោក Pupaa ព្រោះកាលពីប៉ុន្មានថ្ងៃកន្លងទៅ អ្នកទាំងពីរទើបបានដើរលេងសាងភាពស្អិតរមួតជាមួយគ្នា អបអរខួបស្នេហារយៈពេល៩ឆ្នាំ។

ដោយឡែកកន្លងទៅមិនបានប៉ុន្មានផង ថ្មីៗនេះ Mint និង Pupaa បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងជាថ្មីម្ដងទៀត បន្ទាប់ពីគូនេះបាននាំគ្នាទៅញុំាអាហារពេលល្ងាចសាងភាពផ្អែមល្ហែមតែពីរនាក់នៅទីទំនើបមួយកន្លែងយ៉ាងរ៉ូមែនទិកបំផុត នឹងបានថតរូបគូជាច្រើនស្លឹកបង្ហោះអួតអ្នកគាំទ្រ ថែមទាំងមានបាច់ផ្កាមួយបាច់យ៉ាងស្រស់ស្អាតនៅក្នុងដៃទៀតផង។


នៅក្នុងពេលនោះ Mint និងគូស្នេហ៍សុទ្ធតែបានរៀបចំខ្លួនស្រស់ស្អាតមិនចាញ់គ្នាទេ ហើយទិដ្ឋភាពនាពេលនោះក៏បានធ្វើឲ្យមនុស្សជាច្រើនគិតថា តើរវាងអ្នកទាំងពីរអាចនឹងជិតមានដំណឹងល្អដែរឬទេ? បើពិតគេក៏ត្រេកអរខ្លាំង ព្រោះ Mint និងមិត្តប្រុសក៏ស្រលាញ់គ្នាយូរឆ្នាំគួរសមដែរ ហើយនៅក្នុងខួបស្នេហា៩ឆ្នាំកាលពីពេលកន្លងទៅ គេចាប់អារម្មណ៍ឃើញមានចិញ្ចៀនគូនៅលើដៃរបស់ពួកគេ ហាក់ដូចជាអ្នកទើបភ្ជាប់ពាក្យរួចថ្មីៗយ៉ាងអញ្ចឹង៕





អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖គិតត្រឹមចុងខែ២! តារាថៃទាំង ១០រូបនេះ មានសន្ទុះគាំទ្រខ្លាំងពីអ្នកគាំទ្រ ទាំងក្នុងនិងក្រៅប្រទេស
ចុចអាន៖កូវីដមិនជាបញ្ហា Piyawadee និង MaWin ទើបទិញវីឡាស្កឹមស្កៃជាមួយគ្

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ