ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ បំផុសយុវជនជំនាន់ក្រោយគាំទ្រលើកគុណតម្លៃហូលខ្មែរជាមរតកពីដូនតា
តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយ ត្រូវនាំ គ្នាចូលរួមគាំទ្រ និងលើកគុណតម្លៃពីហូលខ្មែរដែលជាមរតកដូនតាកុំឲ្យបាត់បង់។

លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា ស្មារតីក្នុងការចូលរួមគាំទ្រ និងលើកគុណតម្លៃពីហូលខ្មែរជារឿងដ៏ចាំបាច់សម្រាប់មហាជន និងមនុស្សជំនាន់ក្រោយ។ លោកថា លោកពិតជាស្រលាញ់ណាស់ ព្រោះពាក់មកឃើញពីគុណតម្លៃនៅនឹងមុខតែម្ដង ម្យ៉ាងទៀតហូលខ្មែរគឺពាក់ចូលរួមថែមរតកដូនតា ដូច្នេះបើចេះថែទាំទុកដាក់បានល្អ នោះនឹងពាក់តដល់កូនចៅ។
តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ បានរៀបរាប់ទៀតថា គុណតម្លៃ នៃហូលខ្មែរ គឺឆ្លងកាត់ការលំបាកច្រើនដំណាក់កាលណាស់ រាប់ចាប់តាំងពីចំណុចចាប់ផ្ដើម នៃការចិញ្ចឹមនាងយកសូត្រ ស្ងោរសូត្រស្រាវសូត្រ រវៃសូត្រ រុំសូត្រ ភាពច្នៃប្រឌិតខ្ពស់ក្នុងការចងគោម រំលេចក្រឡា រុំពណ៌ ជ្រលក់ពណ៌ លើកត្រក ឆ្កឹះត្រក រួមផ្សំនឹងការតស៊ូអំណត់អត់ធ្មត់ក្នុងការត្បាញ ត្បាញម្ដងមួ យសរសៃៗ ដែលកើតចិត្តពីគំនិតច្នៃប្រឌិតពោរពេញដោយទេពកោសល្យគួរឲ្យស្ងើចសរសើរ។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និយាយទៀតថា ចំណុចទាំងអស់នេះកើតឡើងពីក្តីស្រលាញ់ ការថែរក្សា និងអភិរក្សដ៏ខ្ជាប់ខ្ជួនពីអ្នកចំណេះជំនាញដែលជាមរតកដូនតាមិនអាចកាត់ថ្លៃបានបន្តគ្រប់ជំនាន់។
លោកបានបន្ថែមថា លោកសង្ឃឹមថាប្រជាជនកម្ពុជា ពិសេសមនុស្សជំនាន់ក្រោយ ចូលរួមគាំទ្រ លើកគុណតម្លៃពីហូលខ្មែរដែលជាមរតកពីដូនតាកុំឲ្យបាត់បង់ ដោយកុំគិតរឿងតម្លៃជាធំ ព្រោះតម្លៃកើតពីគុណភាព និងកម្លាំងកាយចិត្តដែលប្រឹងប្រែងធ្វើ ព្រោះធ្វើដោយដៃទាំងអស់។ លោកថា ហត់នឿយណាស់ទម្រាំបានជាសមិទ្ធផលមួយក្បិនៗ គួរយើងចូលរួមលើកស្ទួយទើបមិនបាត់បង់៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក