Connect with us

ជីវិតកម្សាន្ដ

គ្រូបង្វឹកជនជាតិកូឡុំប៊ីដ៏មានឥទ្ធិពលក្នុងវិស័យកញ្ញាឯកត្រូវបានស្ថាប័ន MUC អញ្ជើញមកកម្ពុជា

បានផុស

នៅ

ស្ថាប័ន Miss Universe Cambodia បាន​ប្រកាស​ឲ្យ​ដឹងថា គ្រូ​បង្វឹក​ជនជាតិ​កូឡុំប៊ី​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​វិស័យ​កញ្ញា​ឯក​លោក ទីកូ រ៉េហ្គោ Tico Rega បាន​និង​កំពុង​ត្រៀម​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​របស់​លោក ទីកូ រ៉េហ្គោ Tico Rega នេះ​គឺ​ ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​ស្ថាប័ន Miss Universe Cambodia ដើម្បី​ផ្ដល់​បទពិសោធន៍​ថ្មី​ដល់​កញ្ញា​ឯក​ចក្កវាឡ​របស់​កម្ពុជា​យើង។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ផ្លូវ​ការ​របស់ MUC។

ប្រភព​បាន​លើក​ឡើង​ថា ទីកូ រ៉េហ្គោ Tico Rega  គឺ ជា​គ្រូ​បង្វឹក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​វិស័យ​កញ្ញាឯក។ គាត់ធ្វើ​ដំណើរជុំវិញ​ពិភពលោក និង​មាន​បទ​ពិសោធន៍​ក្នុង​ការ​បង្ហាត់​បង្រៀន​កញ្ញា​ឯកជាច្រើននាក់​មក​ហើយ។គ្រូបង្វឹក​ជនជាតិ​កូឡុំប៊ី​រូបនេះ​នឹងមកដល់​ប្រទេស​កម្ពុជា​ក្នុងសប្ដាហ៍នេះ ដើម្បីផ្ដល់​បទពិសោធន៍​ថ្មីដល់​កញ្ញា​ឯក​ចក្កវាឡ​របស់​យើង។

ស្ថាប័នខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា សូមស្វាគមន៍​ ទីកូ មកកាន់​គ្រួសារ​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា។ គួរបញ្ជាក់​ដែរ​ថា គិត​មកដល់​ពេល​នេះ​កម្មវិធី Miss Universe Cambodia 2024 បាន​ប្រកាស​ពី​សមាសភាព​នៃ​បេក្ខនារី ៥រូប និងបាន​ធ្វើការ​សម្ភាសន៍​ជ្រើសរើស​ពី​គណៈ​កម្មការ​ដែល​កំពុង​ត្រៀម​ជ័យ​លាភី​ប្រចាំឆ្នាំ​នាពេលឆាប់​ៗខាងមុខនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម